អាថ៌កំបាំងទាំងនេះ នឹងជួយអ្នកឱ្យរឹតតែទទួលបានភាពទាក់ទាញ ដែលមនុស្សស្រីភាគច្រើនមិនសូវបានដឹងទេ

//s9.kh1.co/40/404b820091d735bf7bc5bbe2f749f3c129b3d993.jpg
នារី

 ២១-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

មនុស្សស្រីប្រសិនបើចង់ឱ្យខ្លួនឯង កាន់តែមានភាពទាក់ទាញជាងមនុស្សស្រីទូទៅនោះ អ្នកគួរតែបានដឹងពីអាថ៌កំបាំងនេះ ព្រោះអាថ៌កំបាំងនេះ មនុស្សស្រីភាគច្រើនមិនបានដឹងឡើយ។

យល់ដឹង៖ ភាពទាក់ទាញនៃមនុស្សស្រី គឺពិតជាសំខាន់ខ្លាំងណាស់ ព្រោះថាភាពទាក់ទាញរបស់មនុស្សស្រី តែងតែធ្វើឱ្យមនុស្សជុំវិញខ្លួនពួកគេ មានការស្រលាញ់និងចូលចិត្ត ហេតុនេះហើយ ទើបមនុស្សស្រីត្រូវតែធ្វើខ្លួន ឱ្យមានភាពទាក់ទាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម្យ៉ាងវិញ វិធីសាស្ត្រក្នុងការទទួលបានភាពទាក់ទាញ វាមិនមែនជារឿងដែលពិបាកខ្លាំងនោះទេ គ្រាន់តែវិធីសាស្ត្រទាំងនោះ មនុស្សស្រីមិនដែលសូវមានការចាប់អារម្មណ៍លើ ហេតុនេះហើយ មនុស្សស្រីបើចង់ឱ្យខ្លួន កាន់តែមានភាពទាក់ទាញបន្ថែម អ្នកគួរតែបានដឹងពីអាថ៌កំបាំង​ ដែលមាននៅខាងក្រោមនេះ។

អាថ៌កំបាំងទាំងនេះ នឹងជួយអ្នកឱ្យរឹតតែទទួលបានភាពទាក់ទាញ តែមនុស្សស្រីភាគច្រើនមិនសូវបានដឹងទេ៖

១. ចេះអត់ធ្មត់

រូបតំណាង
រូបតំណាង

ចំពោះភាពទាក់ទាញរបស់មនុស្សស្រីជាខ្លាំង គឺនៅពេលដែលមនុស្សស្រី ធ្វើជាមនុស្សដែលចេះមានការអត់ធ្មត់ តស៊ូជាមួយនឹងបញ្ហា ទាំងនោះហើយ ដែលធ្វើឱ្យមនុស្សគ្រប់គ្នា មានការកោតសរសើរជាខ្លាំង ជាពិសេស ចំពោះមនុស្សប្រុស ម្យ៉ាងវិញ ភាពទាក់ទាញរបស់មនុស្សស្រី ក៏កាន់តែកើនឡើងដែរ។ ដូច្នេះហើយ បើមនុស្សស្រីចង់ទទួលបានភាពទាក់ទាញ ឱ្យកាន់តែខ្លាំង មនុស្សស្រីត្រូវដឹងពីអាថ៌កំបាំងមួយនេះ ហើយកុំធ្វើជាមនុស្សស្រី ដែលពូកែតែត្អូញត្អែពីបញ្ហារបស់ខ្លួន។

២. ជឿជាក់លើខ្លួនឯង

រូបតំណាង
រូបតំណាង

អ្នកទាំងអស់គ្នាមានដឹងទេ? ថាភាពជឿជាក់ វាពិតជាសំខាន់ខ្លាំងណាស់ សម្រាប់មនុស្សស្រី នៅក្នុងសម័យនេះ ហើយវាថែមទាំងជាភាពទាក់ទាញមួយ យ៉ាងពិសេសរបស់មនុស្សស្រីទៀតៀង ដែលវាបានធ្វើឱ្យមនុស្សគ្រប់គ្នា ក៏ដូចជាមនុស្សប្រុស មានការចាប់អារម្មណ៍ជាខ្លាំង ហេតុនេះហើយ បើចង់ឱ្យខ្លួនឯង ក្លាយទៅជាមនុស្សស្រី ដែលកាន់តែមានភាពទាក់ទាញខ្លាំង អ្នកគួរតែមានភាពជឿជាក់លើខ្លួនឯង ជាមុនសិន។

៣. សកម្ម និងមានភាពឯករាជ្យ

រូបតំណាង
រូបតំណាង

ភាពរហ័សរហួន និងការដែលមានភាពឯករាជ្យ នៅក្នុងខ្លួនរបស់មនុស្សស្រី គឺតែងតែបានធ្វើឱ្យមនុស្សស្រី ក្លាយទៅជាមនុស្សដែលមានភាពលេចធ្លោជាខ្លាំង ខុសពីស្រីដទៃ ហើយវាក៏ជាភាពទាក់ទាញមួយ ដ៏ពិសេសដែរ ព្រោះមនុស្សស្រីដែលមានរហ័សរហួន និងមានភាពឯករាជ្យ តែងតែជាមនុស្សស្រី ដែលមានភាពរឹងមាំខុសឆ្ងាយ ពីមនុស្សស្រីធម្មតា បែបនេះហើយ ដែលអ្នកគួរតែបានដឹង ពីអាថ៌កំបាំងនេះ ហើយបើអ្នក ចង់ទទួលបាននូវភាពទាក់ទាញ អ្នកត្រូវតែព្យាយាមធ្វើខ្លួន ឱ្យក្លាយទៅជាមនុស្សស្រីដែលសកម្ម និងមានភាពឯករាជ្យ នៅក្នុងខ្លួន៕

ប្រភពphunuvagiadinh.vn

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T