អត្ថប្រយោជន៍នៃការហាត់ប្រាណ ធ្វើឲ្យបុរសវ័យ៧២ឆ្នាំនេះ នៅតែសង្ហាមិនចាញ់កំលោះៗ

//s9.kh1.co/19/19260397c7ffbb98c537220b13a9c23a6966e91b.jpg
សង្គម

 ២១-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បុរសជនជាតិចិនម្នាក់ បានហាត់កាយវប្បកម្មអស់រយៈពេលជាង៤០ឆ្នាំ ធ្វើឲ្យគាត់មានរូបរាងសង្ហា ដូចខ្ទង់អាយុជាង៣០។

ចិន៖ បុរសជនជាតិចិនម្នាក់ បានហាត់កាយវប្បកម្មអស់រយៈពេលជាង៤០ឆ្នាំ ធ្វើឲ្យគាត់មានរូបរាងសង្ហា ដូចខ្ទង់អាយុជាង៣០ និងមានសុខភាពយ៉ាងមាំមួនល្អ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Yang Xinmin បច្ចុប្បន្នអាយុ៧២ឆ្នាំ បានចូលរួមការប្រកួតកីឡាកាយវប្បកម្មថ្នាក់ជាតិលើកដំបូងរបស់ប្រទេសចិនក្នុងឆ្នាំ១៩៨៣ ជាមួយនឹងបេក្ខជនចំនួន៣៨នាក់ទៀត។ ហើយគាត់បានឈ្នះពានរង្វាន់ និងមេដាយច្រើនជាង១០០ឯណោះក្នុងអាជីពរបស់គាត់។

ទន្ទឹមនឹងនេះដែរ គាត់បាននិយាយរៀបរាប់ថា៖

រាងរបស់ខ្ញុំ និងកម្លាំងសាច់ដុំ គឺខ្លាំងជាងមនុស្សវ័យក្មេងទៅទៀត បើទោះជាខ្ញុំស្ថិតក្នុងអាយុច្រើនក៏ដោយ។ ការធ្វើលំហាត់ប្រាណ គឺជាផ្នែកសំខាន់បំផុតនៃជីវិតរបស់ខ្ញុំ ដែលតាមរយៈបទពិសោធន៍ជាច្រើនឆ្នាំរបស់ខ្ញុំ ការក្លាយជាម្ចាស់ជើងឯកមិនមែនជាគោលដៅរបស់ខ្ញុំទៀតទេ។ គោលដៅរបស់ខ្ញុំគឺថែរក្សាសុខភាពនិងប្រឆាំងភាពចាស់ដើម្បីឲ្យមានថាមពលធ្វើអ្វីផ្សេងៗទៀត។

លោក Yang Xinmin

យ៉ាងណាមិញ គាត់នឹងបន្ដការហ្វឹកហាត់ទៅដល់គេឯង រហូតដល់គាត់មានអាយុ៨៥ឆ្នាំ ដែលគាត់ចង់ជំរុញដែនកំណត់នៃរាងកាយរបស់មនុស្សផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T