ជឿជាក់ណាស់! លោក Cannavaro អះអាងច្បាស់ៗថា ខ្សែប្រយុទ្ធរូបនេះគឺស័ក្តិសមឈ្នះពាន Ballon d’Or បំផុត

//s9.kh1.co/dc/dc4152737b99d9d8abca7f59e4287aacc4901135.jpg
កីទ្បា

 ២១-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Cannavaro អះអាងច្បាស់ៗថា Messi គឺស័ក្តិសមឈ្នះពាន Ballon d’Or បំផុត

បរទេស៖ អតីតវីរៈបុរសរបស់ក្រុមជម្រើសជាតិ អ៊ីតាលី លោក Fabio Cannavaro បានជ្រើសរើសយកអ្នកដែលគួរឈ្នះពានរង្វាន់ Ballon d’Or នៅឆ្នាំនេះ ហើយលោកជឿជាក់យ៉ាងមុតមាំថា ពានរង្វាន់មួយនេះគួរតែបានទៅលើខ្សែប្រយុទ្ធរបស់ក្រុម អាហ្សង់ទីន និង Barcelona កីឡាករ Lionel Messi, ព្រោះថាប្រធានក្រុមរូបនេះពិតជាធ្វើបានល្អមែនទែននៅក្នុងព្រឹត្តិការណ៍ Copa America ២០២១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Lionel Messi
  កីឡាករ Lionel Messi

ជាការពិតណាស់ Messi បានឈ្នះពានរង្វាន់កម្រិតអន្តរជាតិជាលើកដំបូងជាមួយក្រុម ពពកស បន្ទាប់ពីពួកគេបានបំបាក់ក្រុមម្ចាស់ផ្ទះប្រេស៊ីល នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ១ ទល់នឹង ០, ក្នុងនោះបុរសវ័យ ៣៤ ឆ្នាំពិតជាដើរតួសំខាន់មែនទែន ទាំងការស៊ុតបញ្ចូលទី និង បញ្ជូនឱ្យមិត្តរួមក្រុមសម្រេចគោលដៅ, ម្យ៉ាងទៀតគាត់បានជាប់ឈ្មោះជាកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍ផងដែរ។

  កីឡាករ Lionel Messi
  កីឡាករ Lionel Messi

Cannavaro ដែលជាម្ចាស់ពាន Ballon d’Or នៅឆ្នាំ ២០០៦, បន្ទាប់ពីជួយឱ្យក្រុម អ៊ីតាលី ឈ្នះជើងឯក World Cup នៅឆ្នាំនោះ បានបង្ហាញក្តីជឿជាក់ថា Messi ពិតជាស័ក្តិសមទទួលបានពានកិត្តិយសមួយនេះខ្លាំងណាស់ ព្រោះថាគាត់តែងតែបានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យនៅលើទីលាន។

  លោក Fabio Cannavaro 
  លោក Fabio Cannavaro 

ថ្លែងប្រាប់គេហទំព័រ Tuttosport អតីតជើងចាស់របស់ក្រុម អាហ្សូរី លោក Cannavaro បានមានប្រសាសន៍យ៉ាងដូច្នេះថា៖

គាត់ជាកីឡាករដែលទទួលបានចំណាត់ថ្នាក់លេខ ១ គ្រប់ពេលវេលា ហើយគាត់ពិតជាបង្ហាញខ្លួនអស្ចារ្យមែនទែន នៅក្នុងព្រឹត្តិការណ៍ Copa America៕

  លោក Fabio Cannavaro 
  លោក Fabio Cannavaro 
  លោក Fabio Cannavaro 

ប្រភព90min

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T