បន្ទាប់ពីម្ចាស់ក្លិបអង្គរថៃហ្គឺរ ចេញមុខតវ៉ាអាជ្ញាកណ្តាល ពេលនេះស្រាប់តែ ឯកឧត្ដម សរ សុខា ចេញមុខប្រតិកម្មដូចគ្នាថា... (មានវីដេអូ)

//s9.kh1.co/1e/1ed0bf45a951f196f70347532c89e688a5501baf.jpg
កីទ្បា

 ២១-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ឯកឧត្តម ស សុខា ក៏មិនពេញចិត្តចំពោះការកាត់ក្តីរបស់លោកអាជ្ញាកណ្តាល

កម្ពុជា៖ ប្រធានក្លិប អង្គរថៃហ្គឺរ លោក Akihiro Kato បានបង្ហាញអំពីការមិនពេញចិត្តឡើយចំពោះការកាត់ក្តីរបស់លោកអាជ្ញាកណ្តាលនៅលើទីលានក្នុងជំនួបទល់នឹង ណាហ្គាវើលដ៍ កាលពីម្សិលមិញ ហើយ  ស្រាប់តែពេលនេះ ឯកឧត្តម ស សុខា ដែលជារដ្ឋលេខាធិការ​ក្រសួងអប់រំយុវជន​និង​កីឡា ក៏បង្ហាញការមិនពេញចិត្តដូចគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ឯកឧត្តម ស សុខា
  ឯកឧត្តម ស សុខា

ជាការពិតណាស់ ក្នុងការប្រកួតម្សិលមិញ មានរឿងចម្រូងចម្រាស់ច្រើនមែនទែន ដោយ លោក Akihiro បានលើកឡើងពីចម្ងល់ថាហេតុអ្វីបានជាលោកអាជ្ញាកណ្តាលមិនផ្តល់គ្រាប់បាល់ឲ្យ Da Cruz ដែលបានតែតបញ្ចូលទីទៅហើយ និង ការផ្តល់កាតក្រហមពីរសន្លឹកទៅកាន់ក្រុមរបស់លោកទាំងសមាជិកនៅក្នុងក្រុមបានចេញមុខបដិសេធថាបាល់មិនបានប៉ះដៃក្នុងប្រអប់គ្រោះថ្នាក់ឡើយ។

ការប្រកួតរវាង អង្គរថៃហ្គឺរ និង ណាហ្គាវើលដ៍
ការប្រកួតរវាង អង្គរថៃហ្គឺរ និង ណាហ្គាវើលដ៍

លោក Akihiro បាននិយាយថា៖

រហូតមកដល់ពេលនេះខ្ញុំបានលះបង់របស់របរផ្សេងៗ។ តើ Foul នេះនៅឯណា? តើនេះពិតជាល្អសម្រាប់បាល់ទាត់កម្ពុជាមែនទេ ឬក៏ ព្រោះយើងជាក្លិបជប៉ុន?

លោក Akihiro Kato
  លោកAkihiro Kato  
  លោកAkihiro Kato  

បន្ទាប់ពីមានការរិះគន់ជាច្រើនទៅលោកអាជ្ញាកណ្តាល ស្រាប់តែភ្លាមៗនោះ ឯកឧត្ដម សរ សុខា ក៏បានបង្ហោះសារភ្លាមៗដែរមានខ្លឹមសារថា៖

ខ្ញុំសូមចូលរួមជាមួយលោក អាគីហ៊ីរ៉ូ កាតូ ( Akihiro Kato ) ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ! ទីមួយ រឿងនេះកើតឡើងដដែលៗច្រើនលើកច្រើនសារពេកហើយ។ ទីពីរ ចំពោះការសម្រេចចិត្តរបស់អាជ្ញាកណ្តាលលើទីលាន យល់ថា មានការលំបាក ក៏ប៉ុន្តែយើងត្រូវតែមើលមួយចំហៀងទៀត ការដាក់ទុនរបស់ក្លិបនីមួយៗសព្វថ្ងៃ ក្នុងមួយឆ្នាំៗចំណាយមិនក្រោមជាង ៦០ម៉ឺន ទៅ ១លានដុល្លារទេ។ ដូច្នេះទទូចឲ្យភាគីពាក់ព័ន្ធទាំងអស់ មេត្តាជួយពិនិត្យមើលការងារនេះ និងធ្វើការវាយតម្លៃទៅលើអាជ្ញាកណ្តាលឡើងវិញ។ ទីបី  ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំសូមអរគុណចំពោះលោក អាគីហ៊ីរ៉ូ កាតូ ( Akihiro Kato ) ដែលបានលះបង់អ្វីៗទាំងអស់ ដើម្បីវិស័យកីឡាបាល់ទាត់នៅកម្ពុជា អស់ជាច្រើនឆ្នាំមកនេះ៕

 ឯកឧត្ដម សរ សុខា
Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T