រំជួលចិត្ត! Rosé ស្រក់ទឹកភ្នែក បន្ទាប់ពីច្រៀងបទ Because I Love You មូលហេតុ…(មានវីដេអូ)

//s9.kh1.co/03/03a5878f260cfeda661f83f799af4dca7b1e6024.jpg
តារា & កម្សាន្ដ

 ២១-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

Rosé សមាជិកក្រុម BLACKPINK បានស្រក់ទឹកភ្នែកភ្លាមៗ បន្ទាប់ពីច្រៀងចម្រៀង Because I Love You រួច ហើយមូលហេតុនោះគឺ ...

កូរ៉េខាងត្បូង ៖ Rosé សមាជិកក្រុម BLACKPINK សិល្បករមួយ ដែលអាចបង្ហាញពីអារម្មណ៍របស់នាង នៅក្នុងការសម្តែងរបស់ខ្លួននាងផងដែរ ហើយថ្មីៗនេះ Rosé ក៏បានបង្ហាញពីសមត្ថភាពនេះ ក្នុងអំឡុងពេលមួយនៃកម្មវិធី Sea of Hope ហើយវានឹងធ្វើឲ្យអ្នករំជួលចិត្ត និងបេះដូងរបស់អ្នករលាយបានផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Rosé
Rosé

ខណៈនោះ ក្នុងពេលបង្ហាញមុខភ្ញៀវទាំងអស់រួច Rosé បានច្រៀងបទចម្រៀងមួយបទគឺ «Because I Love You» ជាបទដើមរបស់ Yoo Jae Ha ហើយខណៈពេលដែលការសម្តែង របស់នាងបានទៅមុខយ៉ាងរលូននោះ Rosé ក៏បានស្រក់ទឹកភ្នែក ហើយបានពន្យល់ថា វាពិតជាពិបាកសម្រាប់នាងក្នុងការសម្តែងមួយនេះណាស់។

ស្របគ្នានោះ Rosé បាននិយាយថា ៖

ទេខ្ញុំ ... ខ្ញុំបានគិតអំពីរបៀបដែលខ្ញុំគួរតែច្រៀងបទនេះ ខ្ញុំបានច្រៀងវាជាលើកដំបូង ប៉ុន្តែខ្ញុំមិនអាចផ្តោតអារម្មណ៍បានទេ ខ្ញុំមិនអាចធ្វើវាបានភ្លាមៗទេ។ ដូច្នេះខ្ញុំបានគិតច្រើនអំពីវិធីដែលខ្ញុំគួរតែច្រៀងបទនេះ ពេលខ្ញុំទៅដល់ផ្ទះ នៅពេលដែលខ្ញុំបានស្តាប់ទំនុកច្រៀង ខ្ញុំបានគិតអំពីឪពុកម្តាយរបស់ខ្ញុំ ខ្ញុំគិតថា ខ្ញុំអាចទទួលបាននូវក្តីស្រឡាញ់ ដែលមានតែខ្ញុំប៉ុណ្ណោះដែលមានសម្រាប់ខ្លួនខ្ញុំ ដូច្នេះខ្ញុំមានអារម្មណ៍ថា ខ្ញុំកំពុងយំនៅចុងបញ្ចប់ ខ្ញុំមិនគិតថាខ្ញុំបានសម្តែងវា ក៏ដូចជាអ្វីដែលខ្ញុំបានគិតនោះទេ។ ខ្ញុំគិតថាខ្ញុំយល់ពីសេចក្តីស្រលាញ់របស់ឪពុកម្តាយខ្ញុំ ពេលខ្ញុំស្តាប់បទចម្រៀងប្រភេទនេះ។

Rosé
Rosé
Rosé

ទោះបីជា Rosé មានការតស៊ូជាច្រើន និងជាសិល្បៈដ៏អស្ចារ្យក៏ដោយ ក៏ Rosé អាចមានអារម្មព៍រំជួលចិត្តខ្លះក្នុងសម្រាប់ការសម្តែងដែលប៉ះពាល់អារម្មណ៍បែបនេះ តែទោះជាយ៉ាងណាក៏ដោយ ក៏ Rosé នៅតែអាចសម្តែងបាន៕

ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោយ ៖

Rosé

ប្រភព : Koreaboo

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T