ថៃ៖ មួយរយៈចុងក្រោយមកនេះ ក្រឡេកឃើញថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសថៃ កាន់តែមានកើតឡើងយ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យចំនួនទីកន្លែងសម្រាប់ព្យាបាលអ្នកជំងឺមិនគ្រប់គ្រាន់ និងតម្រូវឲ្យពួកគេត្រូវរង់ចាំជាច្រើនថ្ងៃថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ខណៈដែលកំពុងតែមានភាពវឹកវរបែបនេះ តាមរយៈសារព័ត៌មានក្នុងស្រុករបស់ថៃថ្មីៗនេះ បានរាយការណ៍ថា មានមនុស្សជាច្រើននាក់ បានដេកស្លាប់នៅតាមដងផ្លូវ ដែលសាកសពត្រូវបានដេកនៅកន្លែងកើតហេតុអស់រយៈពេលជាច្រើនម៉ោង។
តាមប្រភពដដែលបានឲ្យដឹងថា ចំនួនមនុស្សដែលបានដេកស្លាប់នេះ ដែលត្រូវបានរកឃើញថា នៅយប់ថ្ងៃទី ២០ ខែកក្កដា ម្សិលមិញនេះ មានសាកសពចំនួន ៣នាក់ ដែលទី១ គឺជាបុរសអាយុ ៥០ឆ្នាំ ទី២ គឺជាជនអនាមិកដែលបានស្លាប់នៅមុខហាងមួយកន្លែង ចំណែកឯទី៣ គឺជាបុរសមិនស្គាល់អត្តសញ្ញាណម្នាក់។
យ៉ាងណាមិញ បន្ទាប់ពីមានហេតុការណ៍បែបនេះ ខាងមន្រ្តីប៉ូលីសក្នុងសំលៀកបំពាក់ការពារជំងឺកូវីដ១៩ ដើម្បីមកប្រមូលសាកសព ជៀសវាងពីការឆ្លងមេរោគ រីឯមូលហេតុនៃការស្លាប់ មិនទាន់ត្រូវបានអាជ្ញាធរជំនាញបញ្ជាក់ឱ្យដឹងនោះទេ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖