អឺរ៉ុប៖ ជាការពិតណាស់ Lorenzo Insigne បានបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងព្រឹត្ដិការណ៍ EURO 2020 និងរហូតបានជួយក្រុមជម្រើសជាតិអ៊ីតាលីឈ្នះជើងឯកផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពេលនេះ Insigne កំពុងស្ថិតនៅលើរ៉ាដារបស់ក្លិបមួយចំនួន តែទោះជាយ៉ាងក្លិប Napoli មិនមានបំណងចង់ឲ្យកីឡាករវ័យ ៣០ឆ្នាំរូបនេះចាកចេញទៅដោយងាយៗទេ ដោយក្លិបបានដាក់តម្លៃខ្លួនរូបគេចំនួន ៣០លានអឺរ៉ូ (ឬប្រមាណ ៣៥លានដុល្លារអាមេរិក)។
គួរឲ្យដឹងថា Insigne បានបង្ហាញខ្លួនឲ្យក្រុមធំ Napoli ចំនួន ៣៩២ប្រកួត ដោយរកគ្រាប់បាល់ ១០៩គ្រាប់ និងបានបញ្ជូនបាល់ឲ្យមិត្ដរួមក្រុមទាត់បញ្ជូលទី ៨១លើក។
កុងត្រារបស់គេជាមួយក្លិប Napoli នឹងផុតកំណត់នៅពាក់កណ្ដាលឆ្នាំ២០២២ ហើយលោក Ariedo Braida ដែលទីប្រឹក្សាក្រុម Barcelona បាននិយាយថា Insigne ត្រូវបានក្លិបយក្សអេស្ប៉ាញមួយនេះ ចាប់អារម្មណ៍ផងដែរ៕
ប្រភព៖ besoccer