ចិនព្រមានថា ទំនប់ទឹកនៅកណ្តាលប្រទេស អាចនឹង​បាក់រលំគ្រប់ពេល ក្រោយរងការខូចខាតដោយសារព្យុះដ៏ខ្លាំងក្លា

//s9.kh1.co/0c/0c70bce3780098ea3ee6fb2a42aaa8677afa91bf.jpg
សង្គម

 ២១-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

ទំនប់វារីអគ្គិសនីមួយនៅកណ្តាលប្រទេស អាចនឹងដួលបាក់រលំ​គ្រប់ពេល បន្ទាប់ពីរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារព្យុះដ៏ខ្លាំង ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២នាក់

ចិន៖ ​កងទ័ពចិនបានចេញការព្រមានថា អាងទំនប់​ទឹកមួយនៅកណ្តាលប្រទេស អាចនឹងដួលបាក់រលំ​គ្រប់ពេល បន្ទាប់ពីរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារព្យុះដ៏ខ្លាំងក្លា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២នាក់ និងបានធ្វើឱ្យតំបន់នេះមានការ​ជាប់គាំង។ នេះបើតាមប្រភពព័ត៌មាន cna។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អាជ្ញាធរគ្រប់គ្រងអាកាសធាតុ បានចេញសេចក្តីប្រកាស​ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតសម្រាប់​តំបន់ភាគកណ្តាលខេត្ត​ Henan ខណៈភ្លៀងធ្លាក់បណ្តាលឱ្យមានការរអាក់រអួលដល់ការធ្វើដំណើរ និង​ការជម្លៀសប្រជាជននៅតាម​ផ្លូវលិចលង់​។

រូបថតពីលើអាកាសនេះ ត្រូវបានថតនៅថ្ងៃទី ៥ ខែកក្កដាឆ្នាំ ២០២១ បង្ហាញពីទឹកដែលត្រូវបាន​រំដោះចេញពីទំនប់អាងស្តុកទឹក Xiaolangdi នៅ Luoyang ក្នុងខេត្ត Henan ភាគកណ្តាលប្រទេសចិន
រូបថតពីលើអាកាសនេះ ត្រូវបានថតនៅថ្ងៃទី ៥ ខែកក្កដាឆ្នាំ ២០២១ បង្ហាញពីទឹកដែលត្រូវបាន​រំដោះចេញពីទំនប់អាងស្តុកទឹក Xiaolangdi នៅ Luoyang ក្នុងខេត្ត Henan ភាគកណ្តាលប្រទេសចិន

កាលពីល្ងាចថ្ងៃអង្គារ អង្គភាពប្រចាំតំបន់នៃកងទ័ពរំដោះប្រជាជនបានព្រមានថា ​ភ្លៀងឥតឈប់ឈរបានបណ្តាលឱ្យមានស្នាមប្រេះ ២០ម៉ែត្រ នៅអាងទំនប់ទឹក​​ Yihetan ក្នុងទីក្រុង Luoyang ​ដែលមានប្រជាជនរស់នៅប្រមាណ ៧លាននាក់ កំពុងប្រឈមនឹងហានិភ័យ ថាវាអាចនឹង​បាក់រលំ​គ្រប់ពេល។ ហើយបន្ថែមពីនេះ ​​ក្រុមទាហានត្រៀមអនុវត្តការឆ្លើយតបជាបន្ទាន់ រួមទាំងការបំផ្ទុះទំនប់នេះ ​ដើម្បីការបង្វែរទឹកជំនន់។

គួរឱ្យដឹងដែរថា គ្រោះទឹកជំនន់ គឺកើតមានជាធម្មតានារដូវវស្សា​ក្នុងប្រទេសចិន ​ដែល​បណ្តាលឱ្យមានភាពវឹកវរជារៀងរាល់ឆ្នាំ និង​ធ្វើឱ្យ​ជន់លិចផ្លូវថ្នល់ ដំណាំ និងផ្ទះសម្បែង។ ប៉ុន្តែការគំរាមកំហែងនេះ គឺកាន់តែអាក្រក់ទៅៗ ក្នុងរយៈពេលប៉ុន្មានទសវត្សចុងក្រោយ ដោយសារតែផ្នែកខ្លះនៃការសាងសង់​ទំនប់​និងប្រឡាយ បានកាត់ផ្តាច់បណ្តាញទឹកទន្លេ និងបឹងដែលនៅជាប់ រួមទាំងតំបន់លិចទឹក៕

រថយន្តជាប់​គាំង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Zhengzhou
រថយន្តជាប់​គាំង បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Zhengzhou
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៤ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T