គិតម៉េចដែរពូដូ? ទីបំផុត ដឹងការពិតហើយថា Ronaldo នឹងបន្តនៅ Juventus ឬ ក៏ចាកចេញ

//s9.kh1.co/24/2437168c459e52cb009632efb4724704fd4b1267.jpg
កីទ្បា

 ២១-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Cristiano Ronaldo នឹងបន្តលេងឲ្យ Juventus សម្រាប់រដូវកាលថ្មីខាងមុខ

អ៊ីតាលី៖ ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេរាយការណ៍ថា បានសម្រេចចិត្តក្នុងការបន្តលេងឲ្យ Juventus សម្រាប់រដូវកាលថ្មី ២០២១-២០២២ ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ជាការពិតណាស់ កីឡាករសញ្ជាតិព័រទុយហ្កាល់ខាងលើ នៅសេសសល់កុងត្រាជាមួយ Juventus តែមួយរដូវកាលទៀតប៉ុណ្ណោះ ដូច្នេះរូបគេអាចចាកចេញដោយគ្មានតម្លៃខ្លួនបានក្រោយបញ្ចប់រដូវកាលថ្មីខាងមុខ ហើយ រូបគេតែងតែមានពាក្យចចាមអារ៉ាមក្នុងការផ្លាស់ទៅកាន់ Paris Saint Germain និង Manchester United។

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

យ៉ាងណាក្តី បើយោងទៅតាមរបាយការណ៍មួយចំនួនបានទម្លាយឲ្យដឹងថា Ronaldo ចង់លេងឲ្យ Juventus មួយរដូវកាលទៀតមុនពេលដែលត្រូវពិចារណាក្នុងការស្វែងរកក្លិបផ្សេងទៀតនារដូវកាលក្រោយ ហើយ សម្រាប់ Juventus វិញនឹងព្យាយាមបញ្ចុះបញ្ចូល Ronaldo ក្នុងការបន្តកិច្ចសន្យាថ្មីផងដែរ៕

កីឡាករ Cristiano Ronaldo
កីឡាករ Cristiano Ronaldo

ប្រភពsportsmole

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T