ក្មេងហើយមានសមត្ថភាពទៀត! អ្នកណាមិនចាប់អារម្មណ៍ បើកីឡាករបាល់ទះជប៉ុនរូបនេះ សង្ហាម្លឹងៗ

//s9.kh1.co/29/297d473c5ab14002fa9e6b9958ff484d346606fb.jpg
តារា & កម្សាន្ដ

 ២១-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

មិនទាន់ចាប់ផ្តើមការប្រកួតផង កីឡាករបាល់ទះជប៉ុនរូបនេះ ត្រូវបានគេចាប់អារម្មណ៍ឡើងព្រោងព្រាត

ជប៉ុន: អត្តពលិកកីឡាបាល់ទះជប៉ុន ដ៏សង្ហានិងជំនាញ Ran Takahashi វ័យ១៩ឆ្នាំ កើតនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០០១ ត្រូវបានអ្នកលេងបណ្តាញសង្គម និងមហាជនដែលជាអ្នកស្នេហាវិស័យកីឡា ព្រមទាំងហ្វេនជាច្រើន បានផ្ទុះការគាំទ្រយ៉ាងព្រោងព្រាតរហូតមានការចុច Like និងShare រូបកីឡាករនេះជាច្រើន ដោយសារតែភាពស្រស់សង្ហា និងបច្ចេកទេសព្រមទាំងតិចនិកលេងបាល់ទះដ៏ជំនាញប្រកបដោយទេពកោសល្យរបស់អត្តពលិកស្រស់សង្ហារូបនេះ ខណ:លោកនឹងចូលរួមជាតំណាងឲ្យប្រទេសជប៉ុនចូលប្រកួតដណ្តើមយកមេដាយក្នុងកីឡាអូឡាំពិចខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ងាកមកមើលប្រវត្តិរបស់កីឡាករជប៉ុន វ័យក្មេងរូបស្រស់សង្ហា Ran Takahashi ឯណោះវិញ លោកកើតនៅទីក្រុងក្យូតុ ប្រទេសជប៉ុន ធំធាត់់់់ឡើងជាមួយកម្ពស់ដ៏ខ្ពស់ដែលជាអំណោយផលពីធម្មជាតិ ដោយកីឡាកររូបនេះមានកម្ពស់មួយម៉ែត្រ ៨៨សង់ទីម៉ែត្រ និងមុខមាត់ដ៏ស្រស់សង្ហា ដែលនេះជាហេតុជំរុញឲ្យលោកមានប្រជាប្រិយភាពខ្លាំងក្នុងស្រទាប់យុវវ័យនៅប្រទេសជប៉ុន។

សូមរំលឹកផងដែលថា កីឡាអូឡាំពិចរដូវក្តៅនេះ គ្រោងនឹងប្រារព្ធ ននឹងចាប់ផ្តើមបើកការប្រកួតឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ខាងមុខនេះ ស្របពេលដែលអត្តពលិកជាច្រើននាក់មកពីជុំវិញពិភពលោក បូករួមទាំងកម្ពុជាផងដែលនោះ បាននឹងកំពុងធ្វើដំណើរទៅចូលរួមប្រកួតនៅឯប្រទេសជប៉ុនរួចទៅហើយ៕

ចង់ដឹងថាតើ អត្តពលិករូបនេះស្រស់សង្ហាយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា÷

Ran Takahashi
Ran Takahashi
Ran Takahashi
Ran Takahashi
Ran Takahashi
Ran Takahashi
Ran Takahashi
Ran Takahashi
Ran Takahashi
Ran Takahashi
Ran Takahashi
Ran Takahashi
Ran Takahashi
Ran Takahashi
Ran Takahashi
Ran Takahashi
Ran Takahashi
Ran Takahashi
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T