មនុស្សស្រីឱ្យតែហ៊ានធ្វើរឿងទាំងនេះ មនុស្សប្រុសច្បាស់ជាងប់ងល់ដកចិត្តមិនរួចជាមិនខាន

//s9.kh1.co/a2/a26764a3e4ecf81398b0b919f6d633a1db9f3b6a.jpg
នារី

 ២១-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មនុស្សស្រីប្រសិនបើអ្នក ចង់ចងចិត្តនិងបេះដូងមនុស្សប្រុស ឱ្យមានតែអ្នកតែម្នាក់នោះ អ្នកត្រូវតែមានភាពក្លាហាន ក្នុងការធ្វើរឿងទាំងនេះ ហើយវានឹងធ្វើឱ្យមនុស្សប្រុស ស្រលាញ់អ្នកយ៉ាងងប់ងល់ជាមិនខាន។

ស្នេហា៖ ការដែលធ្វើឱ្យមនុស្សប្រុស លង់ចិត្តស្រលាញ់យ៉ាងងប់ងល់ និងមិនងាយប្តូរចិត្តនោះ គឺវាមិនងាយស្រួលឡើយ ព្រោះមនុស្សប្រុសសម័យនេះ ឆាប់ផ្លាស់ប្តូរចិត្តខ្លាំងណាស់ ប្រសិនបើមនុស្សស្រី មិនបានរកវិធីសាស្ត្រ ក្នុងការចងចិត្ត និងបេះដូងរបស់គេ ឱ្យមានតែអ្នកតែម្នាក់នោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះហើយ ប្រសិនបើមនុស្សស្រី ចង់គ្រប់ងគ្រងលើបេះដូងរបស់គេ ឱ្យមានតែអ្នកនោះ ហើយធ្វើឱ្យគេ មិនអាចផ្លាស់ប្តូរចិត្ត ទៅមានអ្នកថ្មីនោះ មនុស្សស្រីត្រូវមានភាពក្លាហាន ក្នុងការធ្វើនូវរឿងមួយចំនួន ជាមុនសិន នោះមនុស្សប្រុស ច្បាស់ជាស្រលាញ់អ្នក យ៉ាងងប់ងល់ជាមិនខាន។

មនុស្សស្រីឱ្យតែហ៊ានធ្វើនូវរឿងទាំងនេះ មនុស្សប្រុសច្បាស់ជាងប់ងល់ដកចិត្តមិនរួចជាមិនខាន៖

១. ហ៊ានបើកបង្ហាញទំនាក់ទំនងស្នេហា

រូបតំណាង
រូបតំណាង

ដើម្បីចងចិត្តមនុស្សប្រុស មិនឱ្យងាយបែកចិត្តបាននោះ មនុស្សស្រីត្រូវតែមានភាពក្លាហាន ក្នុងការហ៊ានបើកបង្ហាញ ពីទំនាក់ទំនងស្នេហាអ្នករវាងគេ ព្រោះការដែលអ្នកហ៊ានធ្វើបែបនេះ វាបានន័យថាអ្នក បានផ្តល់តម្លៃឱ្យគេ ជាពិសេស អ្នកបានបង្ហាញឱ្យគេដឹងថា អ្នកពិតជាមានក្តីស្រលាញ់ស្មោះ ចំពោះគេខ្លាំងណាស់ ហេតុនេះហើយ គេរឹតតែស្រលាញ់អ្នកលើសដើម និងមិនងាយបែកចិត្តឡើយ។

២. ហ៊ានតស៊ូក្នុងគ្រាលំបាកជាមួយគេ

រូបតំណាង
រូបតំណាង

មនុស្សប្រុសនឹងស្រលាញ់អ្នក លើសរាប់រយលានដង នៃក្តីស្រលាញ់ដែលគេមានចំពោះអ្នក នៅថ្ងៃដំបូង ប្រសិនបើអ្នកមានភាពក្លាហាន ក្នុងការឆ្លងកាត់ និងតស៊ូក្នុងការគ្រាលំបាក ជាមួយនឹងគេ ហើយការដែលអ្នក មានភាពក្លាហានបែបនេះ វាមិនត្រឹមតែធ្វើឱ្យមនុស្សប្រុស ស្រលាញ់អ្នកខ្លាំងជាងថ្ងៃដំបូងទេ តែគេនឹងរឹតតែងប់ងល់ ជាមួយនឹងអ្នកកាន់តែខ្លាំង ព្រោះមនុស្សប្រុសគិតថា មនុស្សស្រីដែលហ៊ានលះបង់ការសប្បាយរបស់ខ្លួន មករួមសុខរួមទុក្ខជាមួយគេ គឺជាមនុស្សស្រី ដែលកម្រនឹងរកបានខ្លាំងណាស់។

៣. ហ៊ានបង្ហាញពីចំណុចខ្សោយរបស់គូស្នេហ៍

រូបតំណាង
រូបតំណាង

មនុស្សស្រីភាគច្រើន មិនសូវហ៊ានបង្ហាញ ពីចំណុចខ្សោយរបស់ដៃគូឡើយ ព្រោះតែពួកគេភ័យខ្លាចថា មនុស្សប្រុសនឹងមិនចូលចិត្ត ប៉ុន្តែផ្ទុយទៅវិញ មនុស្សប្រុសពិតជាចង់ឱ្យមនុស្សស្រីដែលគេស្រលាញ់ បង្ហាញពីចំណុចខ្សោយរបស់គេខ្លាំងណាស់ ដោយសារតែពួកគេគិតថា ចំពោះមនុស្សស្រី ដែលហ៊ានបង្ហាញពីចំណុចខ្សោយរបស់គេ ឱ្យគេបានដឹងនោះ គឺជាមនុស្សស្រី ដែលអាចធ្វើឱ្យជីវិតគេ កាន់តែមានភាពរីកចម្រើន និងកាន់តែល្អប្រសើរជាងមុន ដូច្នេះហើយ មនុស្សស្រីបើហ៊ានធ្វើរឿងនេះ មនុស្សប្រុសនឹងងប់ងល់ ជាមួយអ្នកកាន់តែខ្លាំង ជាមិនខាន៕

ប្រភពphunuvagiadinh.vn

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T