ញាក់សាច់ទ្រើតៗ ព្រោះគ្រាន់ឈុតពេជ្រ ដែលLisa ពាក់នេះ ជាង១លានដុល្លារ

//s9.kh1.co/05/05456d603dcaf21f428b423fea796594bedf5dbf.jpg
តារា & កម្សាន្ដ

 ២១-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

Lisa បានពាក់ខ្សែកមានតម្លៃជិត ៨សែនដុល្លារ និងខ្សែដៃមានតម្លៃជិត ៤សែនដុល្លារ​ មួយឈុតនេះច្រើនជាង ១លានដុល្លារ។

កូរ៉េខាងត្បូង៖ បន្ទាប់ពីរូបភាពចេញផ្សាយ ពាសពេញបណ្តាញអ៉ីនធឺណែត អាលដល K-pop ជនជាតិថៃ តារាស្រី Lisa Manoban ក្នុងការបង្ហាញ នៃគ្រឿងអលង្ការខ្ពស់ម៉ូតថ្មី​របស់ Bvlgari​ ដែលក្នុងនាម នាងជា «brand spokesperson»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាងដូចសព្វរាល់ដង តារាស្រីវ័យ ២៤ឆ្នាំរូបនេះ បានទាមទារ ក៏ដូចជាកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ដែលបានធ្វើឲ្យអ្នកគាំទ្រ សរសើរមិនដាច់ពីមាត់ ពីស្ទាយ៍តុបតែងខ្លួន​ ក្នុងការបង្ហាញខ្លួនរបស់នាងលើកនេះ មិនថាឈុត ការលេងម៉ូតសក់ និងគ្រឿងអលង្ការជាដើម។

បន្ទាប់ពីរូបនេះ បានចែកចាយមិនយូរប៉ុន្មាន បានធ្វើឲ្យមហាជន មានការសម្លឹងមិនដាក់ភ្នែក នៃរូបរាងថ្មីរបស់នាង ជាពិសេសនោះ គ្រឿងឈុតពេជ្រ ដែលមានត្បូងទន្ទឹមលាយឡំ ឡោមព័ន្ធទៅដោយគ្រាប់ពេជ្រ មានពន្លឺចែងចាំង ដែលបានគ្រងលើស្បែកសម៉ងខៃ សាកសមជាមួយរ៉ូបពណ៌ខ្មៅ ដែលរូបនាងបានយកមកស្លៀក។

​ទោះជាយ៉ាងណាក្តី តាមប្រភពមួយ បានចេញផ្សាយពីតម្លៃ គ្រឿងអលង្ការរបស់តារាស្រីរូបនេះ ដែលត្រូវបានឲ្យដឹង ខ្សែកមួយនេះដែលរូបនាងពាក់ គឺមានតម្លៃរហូតទៅជិត ៨សែនដុល្លារ បូករួមទៅនឹង ខ្សែដៃមានម៉ូតដូចគ្នានេះ មានតម្លៃជិត ៤សែនដុល្លារ គួបផ្សំទៅនឹងចិញ្ចៀនទៀតផងនោះ ឈុតពេជ្រមួយតួខ្លួនរបស់នាង ត្រូវបានគេប៉ាន់ប្រមាណតម្លៃច្រើនជាង ១លានដុល្លារអាមេរិកឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

Lisa
Lisa
Lisa
Lisa
តម្លៃឈុតរបស់នាងបានពាក់
តម្លៃឈុតរបស់នាងបានពាក់
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T