បទចម្រៀង Kpop ទាំងនេះសុទ្ធតែទទួលបានតំណែងជា Perfect All Kills ចំណាយពេលយូរជាងគេ!

//s9.kh1.co/e0/e031adb8ad9eec19048ee14b0ba83b6597939625.jpg
យុវវ័យ

 ២១-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ទោះបីជាមានបទថ្មីចេញច្រើនយ៉ាងនេះក្ដី ប៉ុន្តែសម្រាប់បទល្បីៗទាំងនេះ នៅតែអាចរក្សាតំណែងជា Perfect All Kills ចំណាយពេលយូរជាងគេដែរ!

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ ចំពោះ Perfect All Kills (PAK) គឺជាតារាងលទ្ធផលចំណាត់ថ្នាក់​បទ​ចម្រៀង​ដែល​ល្បីៗប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដែល​ប្រមូលផ្ដុំ​ទៅដោយ​បទ​ចម្រៀង​ដែល​មានសន្ទុះនៃការគាំទ្រច្រើន ហើយឈានមុខគេ រហូតបានឡើង​ដល់ទៅដល់ចំណាត់ថ្នាក់លេខ១ ក្នុងរយៈ​ពេល​តែមួយ ប្រចាំ​សប្ដាហ៍របស់តារាង iChart​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សមិទ្ធផលនេះវាគឺជារឿងអស្ចារ្យណាស់ ចំពោះបទ​ណា​ដែល​មាន​មុខ​ប្រចាំ PAK នេះ ដោយបង្ហាញឲ្យឃើញថា Kpop Song ​សុទ្ធ​តែ​ជា​បទ​ល្បី​ទទួលបានការគាំទ្រ ភ្លូកទឹកភ្លូកដី ហើយអាចឈានជើងដល់កំណត់ត្រាកំពូលបាន វា​មិនមែន​ជា​រឿង​ងាយ​ស្រួល​ទេ ព្រោះជារៀងរាល់ថ្ងៃមាន​បទ​ចម្រៀង​ជា​ច្រើនចេញផ្សាយប្រកួត​ប្រជែងគ្នាជាបន្តបន្ទាប់។

តែយ៉ាងណា ទោះបីជាមាន​បទ​ថ្មីចេញច្រើនយ៉ាងនេះក្ដី ប៉ុន្តែសម្រាប់បទ​ល្បីៗទាំងនេះ ​​នៅតែអាច​រក្សា​តំណែង​ជា Perfect All Kills ចំណាយពេល​យូរជាងគេដែរ។

ចង់ដឹងថាមានបទអ្វីខ្លះ សូមទស្សនាវីដេអូខាងក្រោម ៖

១០. បទ Leon របស់ IU & Park Myungsoo  ចំណាយពេល ១៣៦ ម៉ោង

បទ Leon 

៩. បទ Blueming របស់ IU ចំណាយពេល ១៤២ ម៉ោង

បទ Blueming 

៨. បទ Love Scenario របស់ iKON ចំណាយពេល ២០៤ ម៉ោង

បទ Love Scenario

៧. បទ Beach Again របស់ SSAK3 ចំណាយពេល ២០៨ ម៉ោង

បទ Beach Again 

៦. បទ Butter របស់ BTS ចំណាយពេល ២៥៧ ម៉ោង

 បទ Butter

៥. បទ Rollin របស់ Brave Girls ចំណាយពេល ២៦២ ម៉ោង

បទ Rollin

៤. បទ Lilac របស់ IU ចំណាយពេល ២៦៥ ម៉ោង

បទ Lilac

៣. បទ Any Song របស់ Zico ចំណាយពេល ៣៣០ ម៉ោង

បទ Any Song 

២. បទ Celebrity របស់ IU ចំណាយពេល ៤៦២ ម៉ោង

បទ Celebrity

១. បទ Dynamite របស់ BTS ចំណាយពេល ៦១០ ម៉ោង

បទ Dynamite

ប្រភព ៖ Kstarlive                

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T