អីយ៉ាស់! Bayern ចង់ខ្ចីជើងកីឡាករ Barcelona រូបនេះ ហើយ បើលេងល្អទិញផ្តាច់ហ្មង

//s9.kh1.co/2f/2ff5964a4bfcf9f9863af99884348258a0cf67d2.jpg
កីទ្បា

 ២១-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Bayern Munich ចង់បាន Sergi Roberto មករួមក្រុម

អឺរ៉ុប៖ ក្លិប Bayern Munich កំពុងបើកការចរចាគ្នាជាមួយក្លិប Barcelona លើការនាំយកខ្សែការពារស្លាបស្តាំ Sergi Roberto មករួមក្រុមក្នុងលក្ខខណ្ឌខ្ចីជើងជាមួយនឹងជម្រើសទិញផ្តាច់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Sergi Roberto
កីឡាករ Sergi Roberto

ជាការពិតណាស់ កុងត្រារបស់ Roberto ជាមួយ Barcelona នៅសេសសល់តែរយៈពេលមួយរដូវកាលទៀតប៉ុណ្ណោះ ហើយ Barcelona មិនចង់ឲ្យកីឡាករសញ្ជាតិអេស្ប៉ាញខាងលើចាកចេញដោយគ្មានតម្លៃខ្លួនឡើយ ដូច្នេះក្លិបក៏កំពុងពិចារណាផ្ទេរគេទៅកាន់ Bayern Munich ផងដែរ។

កីឡាករ Sergi Roberto
កីឡាករ Sergi Roberto

មូលហេតុដែល Bayern Munich ចាប់អារម្មណ៍ចង់បាន Roberto នោះ គឺ ដោយសារក្លិបត្រូវការអ្នកប្រកួតប្រជែងបន្ថែមក្នុងតំបន់ខ្សែការពារស្លាបស្តាំដែលបច្ចុប្បន្នមាន Benjamin Pavard និង Bouna Sarr ខណៈ Josip Stanisic និង Chris Richards មានវ័យក្មេងពេក និង មិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រជែងកៅអីលេងជម្រើសដំបូងឡើយ៕

កីឡាករ Sergi Roberto
កីឡាករ Sergi Roberto

ប្រភពgoal

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T