កាន់តែក្ដៅគគុក ពេលនេះ ស្រាប់តែធ្លាយរូបចំណុចរសើបរបស់ Kris ផ្ញើទៅឲ្យស្រីស្អាត២នាក់ ផ្សេងគ្នាទៀត

//s9.kh1.co/dd/dde1368d0a9f18f0d560b7de5a08c3eab09f0449.jpg
តារា & កម្សាន្ដ

 ២១-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

មិនស្ងប់ស្ងាត់នោះទេ ក្រោយពីមានការបែកធ្លាយរូបភាពរសើបរបស់ តារាប្រុស លោក Kris Wu បានផ្ញើទៅឲ្យមនុស្សស្រី ២នាក់ ផ្សេងគ្នាក្នុងពេលតែមួយ

ចិន៖ ខណៈពេលនេះដែរ ពាក្យចចាមអារ៉ាមរឿងអាស្រូវរបស់ តារាចម្រៀងប្រុស លោក Kris Wu នៅតែមិនមានសញ្ញានៃភាពស្ងប់ស្ងាត់នោះទេ ជាពិសេស កាន់តែមានព័ត៌មានលម្អិតជាច្រើនទាក់ទងនឹងទំនាក់ទំនងរវាងលោក និងមនុស្សស្រីដទៃទៀតជាច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ ស្រាប់តែមានមនុស្សស្រីម្នាក់ទៀតហើយ បានចេញមកចែករំលែកពីការជជែកគ្នា ជាមួយនឹង លោក Kris Wu ដោយនៅក្នុងនោះ ត្រូវបានគេមើលឃើញថា តារាប្រុសរូបនេះបានផ្ញើរូបថតតែមួយទៅមនុស្សស្រី ២ នាក់ផ្សេងគ្នា ហើយថែមទាំងមានការកត់សម្គាល់ថា រូបថតដែលលោកបានផ្ញើទៅអ្នកទាំងពីរនោះ គឺជារូបថតនៅចំណុចរសើបកន្លែងខោទៀតផង។

ម៉្យាងវិញទៀត ក្រឡេកមកមើលរូបថតផ្ទាល់របស់តារារូបនេះ បានដឹងថា នៅក្នុងនោះគឺជាឈុតសម្លៀកបំពាក់ដែលបានថតក្នុងកម្មវិធីទូរទស្សន៍ល្បីឈ្មោះ The Rap Of China ។

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានថ្ងៃមុននេះ បានផ្ទុះភាពភ្ញាក់ផ្អើលនៅលើក្នុងសិល្បៈកម្សាន្តចិន ដែលពាក់ព័ន្ធនឹងតារាចម្រៀងប្រុស លោក Kris Wu ដោយមានរឿងអាស្រូវបោកបញ្ឆោត តាមប្រមាញ់ក្មេងស្រី និងយកលុយបំបិទមាត់ ដែលធ្វើឲ្យតារាប្រុសរូបនេះមានផលប៉ះពាល់ និងត្រូវបាន ប៊្រេនយីហោល្បីៗបានប្រកាសលុបកិច្ចសន្យាជាបន្តបន្ទាប់៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Kris
Kris
Kris
Kris
Kris
Kris
រូបភាព ដែល ត្រូវគេទម្លាយថា Kris ផ្ញើរូបភាពតែមួយទៅឲ្យមនុស្សស្រីម្នាក់
រូបភាព ដែល ត្រូវគេទម្លាយថា Kris ផ្ញើរូបភាពតែមួយទៅឲ្យមនុស្សស្រីម្នាក់
រូបភាព ដែល ត្រូវគេទម្លាយថា Kris ផ្ញើរូបភាពតែមួយទៅឲ្យមនុស្សស្រីម្នាក់
រូបភាព ដែល ត្រូវគេទម្លាយថា Kris ផ្ញើរូបភាពតែមួយទៅឲ្យមនុស្សស្រីម្នាក់
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T