មានរឿងធំហើយ! Everton ប្រកាសផ្អាកសកម្មភាពកីឡាករម្នាក់ដើម្បីឲ្យប៉ូលិសស្រាវជ្រាវពាក់ព័ន្ធនឹងរឿងអាស្រូវ...

//s9.kh1.co/f6/f6a3cb138be256929fac1757287cd40b6e7b96b6.jpeg
កីទ្បា

 ២១-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Everton ប្រកាសផ្អាកសកម្មភាពរបស់កីឡាករម្នាក់

អង់គ្លេស៖ ក្លិបស្ករគ្រាប់ Everton បានផ្អាកសកម្មភាពហ្វឹកហាត់និងប្រកួតមុនបើករដូវកាលទាំងអស់របស់កីឡាករម្នាក់ បន្ទាប់ពីកីឡាកររូបនោះត្រូវប៉ូលិសបានចុះមកស្រាវជ្រាវស៉ើបអង្កេតពាក់ព័ន្ធនឹងរឿងអាស្រូវមួយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Everton 
កីឡាករ Everton 
កីឡដ្ឋាន Goodison Park 
កីឡដ្ឋាន Goodison Park 

ក្លិបពុំបានចេញមុខបកស្រាយឡើយថារឿងអាស្រូវនោះពាក់ព័ន្ធនឹងអ្វីហើយកីឡាករម្នាក់នោះគឺជាអ្នកណា ប៉ុន្តែយោងតាមសារព័ត៌មានជាច្រើនគឺបានបង្ហើបថាកីឡាករម្នាក់របស់ Everton ម្នាក់ដែលបានរៀបការរួចមកហើយ បានជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទលើកុមារ។

កីឡាករ Everton 
កីឡាករ Everton 

Everton បានចេញសារមួយថា៖

Everton អាចបញ្ជាក់បានថាក្លិបនឹងផ្អាករាល់សកម្មភាពរបស់កីឡាករម្នាក់ដោយគេកំពុងស្ថិតក្នុងការស៉ើបអង្កេតរបស់ប៉ូលិស។ ក្លិបនឹងបន្តសហការជាមួយអាជ្ញាធរប្រចាំតំបន់ និងមិនចេញផ្សាយពាក់ព័ន្ធនឹងសេចក្ដីលំអិតណាមួយនោះឡើយ។

ក្លិប Everton 
កីឡាករ Eveton
កីឡាករ Eveton

គួរបញ្ជាក់ផងដែរថា Everton នឹងត្រឡប់មកហ្វឹកហាត់ដើម្បីត្រៀមប្រកួតដំបូងក្នុងក្របខណ្ឌ Premier League នៅថ្ងៃទី១៤ខែសីហា ប៉ុន្តែនៅថ្ងៃទី២៦ខែកក្កដាខាងមុខ កីឡាករត្រូវហោះទៅសហរដ្ឋអាមេរិកដើម្បីលេងពាន Florida Cup ទល់នឹងក្រុម Millonaros ផងដែរ ដែលនេះជាការប្រកួតដំបូងក្រោមការដឹកនាំរបស់លោក Rafa Benitez

កីឡាករ Everton 
កីឡាករ Everton 

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T