ក្រៅពីជាប់លេខ១ លើ Billboard’s Hot 100 បទថ្មីរបស់ BTS ក៏ប្រមូលកំណត់ត្រាកំពូលលើតារាងទាំងនេះទៀត!

//s9.kh1.co/c7/c7a1b7d25784b8971fee56bde144b1787ab80221.jpg
យុវវ័យ

 ២១-កក្កដា-២០២១ ៨ល្ងាច · ៣ ឆ្នាំមុន

លេងសើចយ៉ាងម៉េចបាន ជាមួយសិល្បករល្បីលំដាប់ពិភពលោកនោះ ក្រៅពីជាប់លេខ១ នៅលើតារាង Hot 100 ហើយ បទថ្មី Permission To Dance របស់ BTS ក៏បង្ហាញមុខនៅកំពូលតារាងទាំងនេះ របស់ Billboard ទៀតផង!

កូរ៉េខាងត្បូង ៖ ជាការពិតណាស់ បទចម្រៀងថ្មី Permission To Dance របស់ក្រុមចម្រៀង Kpop ល្បីលំដាប់ពិភពលោក BTS ទើបតែបានបង្កើតកំណត់ត្រាប្រវត្តិសាស្រ្តកំពូលសំខាន់ថ្មី សម្រាប់សប្ដាហ៍ដំបូងរបស់ខ្លួន គ្រងតំណែងលេខ១ លើតារាង Billboard’s Hot 100 ហើយក្លាយជាបទចម្រៀងទី៥ របស់ក្រុមដែលបង្ហាញមុខ លើតារាងនេះបន្ទាប់ពីបទ Dynamite បទ Life Goes On បទ Savage Love Remix និងបទ Butter

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS
BTS

ហើយសម្រាប់សប្ដាហ៍ដែលនឹងត្រូវបញ្ចប់នៅថ្ងៃ២៤ ខែ កក្កដា ខាងមុខនេះ បទថ្មីរបស់ក្រុម BTS ថែមទាំងបង្ហាញមុខជាប់លេខ១ លើតារាង Billboard’s Digital Song Sales Chart ជាប់លេខ១ លើតារាង Global 200 Chart និងជាប់លេខ១ លើតារាង Global Excl. U.S. Chart

BTS
BTS

លើសពីនេះទៀត BTS បានឡើងដល់ចំណាត់ថ្នាក់លេខ១ លើតារាង Billboard’s Artist 100 ហើយ Permission to Dance ក៏មានមុខលើតារាង Streaming Songs Chart នៅលេខរៀងទី៨ ផងដែរ៕

សូមអបអរ BTS ចំពោះកំណត់ត្រាទាំងនេះ!

BTS
BTS

ប្រភព ៖ Soompi                    

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T