ជើងចាស់ Cole ប្រាប់ឲ្យកីឡាករ Chelsea រូបនេះចាកចេញទៅ ព្រោះលោក Tuchel មិនចូលចិត្តគេទេ

//s9.kh1.co/5f/5f6880ea7139f41c29128b27400c7507a79db54e.jpg
កីទ្បា

 ២១-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

លោក Carlton Cole បាននិយាយថាកីឡាករ Tammy Abraham គួរតែចាកចេញពី Stamford Bridge នារដូវកាលនេះ ហើយទៅក្លាយជាកីឡាករសំខាន់នៅក្រុមផ្សេងវិញ

អង់គ្លេស៖ អតីតកីឡាករក្រុម Chelsea លោក Carlton Cole បាននិយាយថាកីឡាករ Tammy Abraham គួរតែចាកចេញពី Stamford Bridge នារដូវកាលនេះ ហើយទៅក្លាយជាកីឡាករសំខាន់នៅក្រុមផ្សេងវិញ ព្រោះអ្នកចាត់ការក្រុមតោខៀវលោក Thomas Tuchel ពិតជាមិនចូលគេចិត្ដទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Cole
លោក Cole

ជាការពិតណាស់ Abraham រកគ្រាប់បាល់បាន ៣០គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៨២លើកសម្រាប់ក្រុម Chelsea ចាប់តាំងពីមកចូលរួមក្រុមដំបូងក្នុងឆ្នាំ ២០១៦ ។ តែទោះជាបានបង្ហាញខ្លួន ហើយតែងតែរកបានគ្រាប់បាល់ក៏ដោយ ក៏រូបគេមិនអាចឈរជើងឋិតថេរជាមួយក្រុមធំ Chelsea ដែរ ពោលនៅក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ គេត្រូវបានក្លិប Bristol City, Swansea និង Aston Villa ខ្ចីជើង។

Abraham 
Abraham 

ហើយក្រោមការដឹកនាំរបស់លោក Tuchel នារដូវកាលមុន​ កីឡាករវ័យ២៣ឆ្នាំរូបនេះ មិនសូវមានឱកាសបង្ហាញខ្លួនឡើយ ជាពិសេសនៅក្នុងការប្រកួតក្របខណ្ឌ Champions League និង FA Cup ។ ទោះយ៉ាងណាក្ដី ថ្មីៗនេះក៏មានដំណឹងលេចឮថា មានក្លិបនៅអឺរ៉ុបមួយចំនួនចាប់អារម្មណ៍ Abraham ដែរ ហើយលោក Cole ជឿថានេះជាពេលវេលាដែលគេត្រូវបន្ដដំណើរទៅមុខទៀត៕

Abraham 
Abraham 

ប្រភពmetro

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T