Ronaldo ឬ Messi? Dalot ថាម្នាក់នេះជាកីឡាករល្អបំផុតក្នុងលោក

//s9.kh1.co/c8/c82e1f3a04364e1a4178f01ea54fad205ecb0cbb.jpeg
កីទ្បា

 ២១-កក្កដា-២០២១ ៨ព្រឹក · ៣ ឆ្នាំមុន

Dalot ថា Ronaldo ជាកីឡាករឆ្នើមបំផុត

អង់គ្លេស៖ ខ្សែការពារ Diogo Dalot នៃក្លិបបិសាចក្រហម Manchester United បានបង្ហើបឲ្យដឹងថា ខ្សែប្រយុទ្ធ Cristiano Ronaldo គឺជាកីឡាករឆ្នើមបំផុតក្នុងលោក ពេលត្រូវសួរសំណួរដែលអ្នកគាំទ្របាល់ទាត់និងកីឡាករបាល់ទាត់និយមឆ្លើយថា គេជ្រើសរើសមួយណារវាង Ronaldo និង Messi ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 ខ្សែការពារ Diogo Dalot
 ខ្សែការពារ Diogo Dalot
ខ្សែប្រយុទ្ធ Cristiano Ronaldo 
ខ្សែប្រយុទ្ធ Cristiano Ronaldo 

Ronaldo និង Messi ជាគូប្រជែងក្នុងពិភពបាល់ទាត់ដែលល្បីល្បាញជាងគេ ខណៈដែលកីឡាករជាច្រើនសុទ្ធតែមានគំនិតនិងទស្សនៈរៀងៗខ្លួន។

ខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi 
ខ្សែប្រយុទ្ធ Cristiano Ronaldo និង Lionel Messi 

Dalot ដែលបានលេងជាមួយ Ronaldo នៅក្រុមជម្រើសជាតិព័រទុយកាល់ បាននិយាយថាគេជ្រើសរើសខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំរូបនេះមិនមែនមកពីពួកគេជាជនជាតិព័រទុយកាល់នោះឡើយ តែមកពីគេចូលចិត្ត Ronaldo តាំងពីក្មេង។

ខ្សែប្រយុទ្ធ Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo

ថ្លែងប្រាប់ OneFootball ខ្សែការពាររូបនេះបាននិយាយថា៖

កីឡាករដែលឆ្នើមបំផុតគ្រប់ពេលវេលា សម្រាប់ខ្ញុំ ខ្ញុំនឹងនិយាយថា CR7 គឺ Cristiano ។ Ronaldo ជាកីឡាករដែលខ្ញុំគោរពកោតសរសើរ មិនមែនព្រោះគេជាជនជាតិព័រទុយកាល់ទេ ឬមកពីរបៀបនៃការលេងរបស់គេ តែមកពីការខិតខំប្រឹងប្រែងរបស់គេ។ ពេលអ្នកគិតពីអត្តពលិក អត្តពលិកដែលមានគ្រប់យ៉ាង អ្នកប្រាកដជាយក Cristiano ហើយ៕

ខ្សែការពារ Diogo Dalot 
ខ្សែការពារ Diogo Dalot
ខ្សែការពារ Diogo Dalot

ប្រភពmirror

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T