មិនសូវមាន សិល្បករ-ការិនី ខ្មែរច្រើនទេ ដែលចូលចិត្ត រស់នៅខុនដូ ដែលមាន តម្លៃប្រាក់ រាប់ម៉ឺនដុល្លារ ភាគច្រើន ពួកគេយក ប្រាក់ទៅទិញ ផ្ទះល្វែង ឬ វីឡាស្អាតៗ ដោយឡែកតែ សាសា ដែលជាអ្នក ចម្រៀង នៅក្នុង ផលិតកម្ម ថោន វិញបែរជាមាន ទស្សនៈផ្សេង ។ សព្វថ្ងៃនាងបាន ចាកចេញពី ផ្ទះចាស់ ទៅរស់នៅខុនដូ តែម្នាក់ឯង ។ នាងបាន ចំណាយប្រាក់ ជាង ដប់ម៉ឺន ដុល្លារ ដើម្បីទិញខុនដូ រស់នៅ ។ ស្រីស្រស់រូបនេះ ថែមទាំង និយាយថា “ខ្ញុំចូលចិត្ត រស់នៅ ឯករាជ្យ ត្រឹមខុនដូ តម្លៃជាង ដប់ ម៉ឺនដុល្លារ មិនជាបញ្ហា សម្រាប់ខ្ញុំឡើយ” ។

នៅក្នុងថ្ងៃទី ២ ខែវិច្ឆិកា សាសា បានបង្ហោះ រូបភាពនំខេក នៅលើទំព័រ Facebook ឱ្យមិត្តភក្តិ ជាច្រើន មើលកម្សាន្ត ដោយនៅលើ នំខេករាង បេះដូងនោះ មានសរសេរ អក្សរពណ៌ ក្រហម ថា “រីករាយខួប មួយឆ្នាំ នៃសេចក្តី ស្រឡាញ់” រីឯភាសាអង់ គ្លេស សរសេរថា “I Love U Honey” ។ ក្រោយពីបាន ឃើញនំខេក និង អក្សរទាំងនោះ មានមនុស្ស ជាច្រើន យល់ឃើញថា សាសា បានធ្វើពិធីខួប នៃក្តីស្រឡាញ់ រវាងនាង និង គូស្នេហ៍ ។ ក្រៅពីនេះ នៅលើគ្រែ របស់នាង ។ ថែមទាំងមាន រៀបចំជា ផ្កាកុលាបដ៏ស្រស់ ស្អាតរាងរូប បេះដូងទៀតផង មើលទៅពិត ជា មានភាពផ្អែមល្ហែម ខ្លាំងណាស់ ។

សាសា បានអញ្ជើញ អ្នកគាំទ្រនាង ជាង ២០ នាក់ ដើម្បីចូលរួម ក្នុងកម្មវិធីមួយ កាលពីថ្ងៃទី២ ខែវិច្ឆិកា នៅខុនដូ ផ្ទាល់ខ្លួន របស់នាងនៅ Mekong View Tower ឯត្រើយម្ខាង ហើយនាង និង អ្នកគាំទ្រ បាននាំគ្នា លេងយ៉ាង សប្បាយរីករាយ ។ កន្លងមក សាសា ធ្លាប់រស់នៅម្តុំ ចម្ការ ដូង ជាមួយ ឪពុកម្តាយ ចុះពេលនេះ ហេតុអ្វីបានជា ចេញមករស់នៅ តែម្នាក់ឯង? ខុនដូដែល សាសា កំពុងរស់នៅ មានតម្លៃជាង ១០ ម៉ឺនដុល្លារ នាងបានទៅ រស់នៅ ទីនោះ ជិតកន្លះឆ្នាំហើយ ។ មានព័ត៌មានថា ខុនដូនោះ គូស្នេហ៍របស់នាង ទិញដើម្បីទុក រស់នៅ ជាមួយគ្នា នៅថ្ងៃអនាគត ។

សាសា និយាយថា “ខ្ញុំមិនចូលចិត្ត រស់នៅផ្ទះល្វែង ឬ ផ្ទះវីឡាទេ ខ្ញុំចង់ធ្វើជីវិត ឯករាជ្យ ដូចជាតារា បរទេស ដោយចេញមក រស់នៅខុនដូ តែម្នាក់ ឯង ក្រុមគ្រួសារ ឪពុកម្តាយខ្ញុំ ក៏មិនបាន ហាមឃាត់ខ្ញុំដែរ ពួកគេនិយាយថា ខ្ញុំចង់ធ្វើអ្វី ក៏ធ្វើទៅ សំខាន់ ត្រូវចេះ មើលការខុសត្រូវ ខ្លួនឯង ប៉ុន្តែ រៀងរាល់ ចុងសប្តាហ៍ ខ្ញុំតែងតែទៅ លេងផ្ទះម្តង ដើម្បីទទួលទាន អាហារជួបជុំ ពួកគាត់ ។ ខុនដូនោះខ្ញុំ បានទិញជិត កន្លះឆ្នាំហើយ ដែលមាន តម្លៃជាង ដប់ម៉ឺនដុល្លារ តែសូមកុំច្រឡំ មិនមាន នរណាម្នាក់ ទិញឱ្យ ខ្ញុំឡើយ ។ ប្រាក់កាសដែល ទិញខុនដូ នោះគឺជាប្រាក់ របស់ឪពុក ម្តាយខ្ញុំ រួមជាមួយប្រាក់ សន្សំរបស់ខ្ញុំជា ច្រើនឆ្នាំនៅក្នុង វិស័យសិល្បៈ” ។

និយាយពីប្រាក់ចំនួន ជាងដប់ម៉ឺនដុល្លារ ពិតជា មានចំនួន ច្រើនណាស់ ប៉ុន្តែ សាសា បែរជានិយាយថា “ត្រឹមប្រាក់ ដប់ម៉ឺនដុល្លារ មិនជាបញ្ហា សម្រាប់ខ្ញុំឡើយ យើងចំណាយ ប្រាក់ច្រើនបន្តិច តែយើងបាន ផ្ទះស្អាតរស់នៅ ចំណែកឯ ព័ត៌មានថាខ្ញុំ និង មិត្តប្រុស ចូលរួមប្រាក់គ្នា ទិញខុនដូ នោះ គឺជាព័ត៌មាន មិនពិតទេ គ្មាននរណាហ៊ាន ចំណាយប្រាក់ ឱ្យយើងទទេៗ នោះទេ បើទោះបីជា មានឈ្មោះថាជា សង្សារនឹងគ្នា ក៏ដោយ ក៏គេ មិនហ៊ាន ចំណាយ ដល់ថ្នាក់នេះដែរ ។ ខ្ញុំគិតថា រស់នៅ ម្នាក់ឯង មានការ ងាយស្រួល ជាងរស់នៅ ជាមួយ ក្រុមគ្រួសារ ពេលទៅណា មកណា មាន ការងាយស្រួល មិនចាំបាច់មាន អ្នកអង្គុយចាំ” ។

បន្ទាប់ពី សាសា ត្រូវសង្សារបង្ខំឱ្យ ឈប់ពីសិល្បៈ កាលពីអំឡុង ខែកក្កដា នាងកម្រនឹង ចេញទៅណា មកណា ជាមួយបុរសប្លែក មុខណាស់ សូម្បីពេលយើង សួរនាំពីរឿងស្នេហា របស់នាងថា តើពេលនេះ ដំណើរការ ដល់ណាហើយ ? សាសា បែរជា ទម្លាក់ ទឹកមុខបន្តិច ទើបឆ្លើយតបថា នាងមិនចង់ និយាយពីរឿង បេះដូងទៀតទេ ។ ទោះជាយ៉ាងនេះក្តី នៅក្នុង ថ្ងៃទី ៣ ខែវិច្ឆិកា អ្នកយកព័ត៌មាន យើងបានជួប ជាមួយ សាសា ដោយចៃដន្យ នៅផ្សារ ជាមួយអ្នកសម្តែង វ័យក្មេងលោក លឹម ជាឡាយ ប៉ុន្តែយើង មិនដឹងថា តារាទាំងពីររូប នេះ មានទំនាក់ទំនងអ្វី នឹងគ្នានោះទេ ??

 

ដកស្រង់អត្ថបទពី Camnews Dot Org

បទចំរៀងល្បីរបស់សាសា ផុតម៉ោងដប់ពីរយប់នេះ សូមចុចមើលវិដេអូខាងក្រោម

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]