តើស្ទីលថើបរបស់តារានិករនីមួយៗ រោលរាលកម្រិតណា?

//s9.kh1.co/2f/2f315550be2e318666d0a63094642607c20c10a6.jpeg
យុវវ័យ

 ២១-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អីយ៉ាស់! គ្រាន់តែអានក៏រោលរាលដែរ នៅចាំអីទៀត? មកដឹងទាំងអស់គ្នា!

យល់ដឹង៖ មនុស្សម្នាក់ៗ ក៏មានស្ទីលរៀងៗខ្លួន ខុសៗគ្នាដែរ ព្រោះពួកគេដឹងយ៉ាងច្បាស់ថា ធ្វើយ៉ាងណាឲ្យដៃគូអាចមានអារម្មណ៍ និងរោលរាលជាមួយនឹងការថើបនោះបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះនឹងបង្ហាញអំពី ស្ទីលថើបរបស់តារានិករនីមួយៗ ថារោលរាលដល់កម្រិតណា ៖

- Aries ♈ ថើបដោយគ្មានការព្រៀងទុក ដោយមិននិយាយអ្វី ថើបដោយភាពងល់ងុល ប៉ុន្តែគួរឲ្យស្រលាញ់ គួរឲ្យចងចាំ! 

ពួកគេនឹងថើបនៅកណ្តាលទីក្រុង ដែលមានមនុស្សអ៊ូអរ ឬនៅកណ្តាលព្រៃដែលស្ងប់ស្ងាត់ ឬសូម្បីតែនៅក្នុងបារ ពោរពេញដោយមនុស្សចម្លែកៗច្រើន! 

- Taurus ♉ ថើបដោយត្រេកត្រអាល និងពោរពេញដោយអារម្មណ៍!

ពួកគេនឹងមិនផ្ដល់ស្នាមថើបដល់អ្នកណាងាយៗទេ រហូតដល់ពួកគេជឿជាក់លើអ្នក ថាអ្នកសមនឹងទទួលបាន... ជាការពិត ពួកគេគិតថា បបូរមាត់របស់ពួកគេ មានតម្លៃថ្លៃណាស់ ដូច្នេះមិនថើបងាយៗឡើយ។ 

តែបើថើបហើយ គឺនឹងថើបយឺតៗ មួយៗ របៀបលេងសើចជាមួយអ្នក ដោយអារម្មណ៍ត្រេកត្រអាល ធ្វើឱ្យអ្នកមិនចង់បញ្ឈប់ ហើយតាមតោងទាម សុំយកស្នាមថើបពីពួកគេបន្តបន្ទាប់ គ្មានទីបញ្ចប់។ 

- Gemini ♊ ថើបដោយស្វាហាប់ ខ្លាំងក្លា ត្រេក​ត្រអាល និងលឿនៗ!

ពួកគេនឹងថើបគ្រប់ Style ដែលអាចថើបបាន ដោយភាពងប់ងល់បំផុត!

បញ្ហាតែមួយគត់ ដែលអាចកើតមាន គឺពួកគេនឹងធុញទ្រាន់ភ្លាមៗ បើរកឃើញថា អ្នកមិនអាចរក្សាល្បឿន និងតាមទាន់ ការផ្លាស់ប្តូររបស់ពួកគេបាន។

ពួកគេត្រូវការដៃគូថើបណា ដែលអាចតបស្នងតម្រូវការរបស់ពួកគេបានយ៉ាងល្អ។ 

រូបតំនាង
រូបតំនាង

- Cancer ♋ ថើបយ៉ាងជ្រាលជ្រៅ ទន់ភ្លន់ និងរំជួលចិត្ត!

ពួកគេមានភាពស្មុគស្មាញ និងមានប្រតិកម្មច្រើនបន្តិច ដូច្នេះអ្នកអាចនឹងស្មុគស្មាញបន្តិចហើយ បើចង់ធ្វើជាគូស្នេហ៍ដ៏យល់ចិត្ត របស់ពួកគេ។ 

ពួកគេហាក់ដូចជារឹងបន្តិច និងមោកៗនៅខាងក្រៅ ប៉ុន្តែនៅផ្នែកខាងក្នុង គឺមិនអញ្ចឹងទេ។ ថាដូចជាពងមាន់ ក៏ថាបានដែរ!

ហើយផ្នែកទន់ភ្លន់របស់ពួកគេ នឹងបញ្ចេញ នៅពេលដែលពួកគេថើបអ្នក។ 

សេចក្ដីស្រលាញ់របស់ពួកគេ នឹងបើកបង្ហាញតាមរយៈ បបូរមាត់។ 

ការថើបរបស់ Cancer មិនគួរឲ្យខ្លាចនោះទេ មិនបង្ខំ មិនលឿនពេក មិនតក់ក្រហល់ ប៉ុន្តែនឹងធ្វើឲ្យអ្នក មានអារម្មណ៍ស្កប់ស្កល់ដូចជាទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំង។

- Leo ♌ ថើបបែបលេងសើច មិន Serious ពេក ប៉ុន្តែសិចស៊ីបំផុត នាំឲ្យមានចំណង់ឥតឈប់ឈរ។

ពួកគេនឹងថើបអ្នក ដូចជាការលេងល្បែងមួយ ប៉ុន្តែវាជាល្បែងដែលធ្វើអោយអ្នក ក្តៅក្រហល់ក្រហាយ និងតប់ប្រមល់ជាមួយនឹងចំណង់ឥតឈប់ឈរ។

វាដូចជា ការបបួលអ្នកទៅមើល ប្រដាប់ប្រដាក្មេងលេងដ៏សិចស៊ីមួយចំនួន ដែលលាក់នៅក្រោមគ្រែរបស់ពួកគេ យ៉ាងដូច្នោះដែរ!

- Virgo ♍ ថើបដោយការសម្រប តាមស្ថានភាពដៃគូ។ 

ពួកគេជាប្រភេទ អ្នកដែលមានការអាណិតអាសូរ និងយល់ចិត្តបំផុត។

ទោះបីពេលខ្លះ ពួកគេអាត្មានិយមខ្លាំងណាស់ ប៉ុន្តែក្មុងរឿងស្នេហា គឺពួកគេនឹងបម្រើដៃគូជានិច្ច។ 

ប្រសិនបើអ្នកមានសំណាងគ្រប់គ្រាន់ ទទួលបានការថើបពី Virgo នោះគាត់នឹងសម្របតាមអ្នក និងអ្វីដែលអ្នកចង់បាន។ 

ប្រសិនបើអ្នកចង់បានបែប យឺតៗ និងទន់ភ្លន់ ពួកគេនឹង ផ្តល់ឱ្យអ្នកតាមនោះ។ ប៉ុន្តែប្រសិនបើអ្នកស្នើសុំបែប ខ្លាំងក្លា គាត់អាចនឹងធ្វើលើសពីនោះ សម្រាប់អ្នក! 

រូបតំនាង
រូបតំនាង

- Libra ♎ ថើបបែបថ្នមៗ ហើយរ៉ូមែនទិកបំផុត!

Libras មានមនោសញ្ចេតនាពិតដែលដូចជា ការញៀនញ៉ាមដោយការស្រវឹងក្នុងរឿងនិទានស្នេហា។ 

ពួកគេគិតថា ខ្លួនឯងដូចជា កំពុងរង់ចាំព្រះអង្គម្ចាស់ ឬព្រះនាង ដែលមកធ្វើឲ្យពួកគេ លង់ស្នេហ៍ ហើយនាំពួកគេទៅកាន់ដែនដីស្នេហ៍រ៉ូមែនទិចមួយ។

ការថើបរបស់ Libra គឺដូចជា ក្នុងរឿងភាពយន្ត មានលក្ខណៈស្រស់ស្អាត ផ្អែមល្ហែម និងរ៉ូមែនទិចបំផុត។ បន្ទាប់ពីនោះ អ្នកនឹងមិនមានការអាក់អន់ចិត្តឡើយ ហើយគ្រប់គ្នានឹងច្រណែនអ្នក ព្រោះគ្មានអ្នកណាម្នាក់ថើបបានយ៉ាងរ៉ូមែនទិចបែបនេះ ដូចជា Libra ឡើយ! 

- Scorpio ♏ ថើបយ៉ាងខ្លាំងក្លា ឈ្លានពាន ជាការត្រួតត្រាលើដៃគូ មានថាមពល និងកម្លាំងមហិមា! 

Scorpio នឹងខាំបបូរមាត់ខាងក្រោមរបស់អ្នក ហើយសង្កត់អ្នកឡើងលើជញ្ជាំង... បបូរមាត់របស់អ្នកនឹងហើមហើយឈឺ បន្ទាប់ពីការថើបជាមួយ Scorpio

- Sagittarius ♐ ថើបដោយរីករាយ និងមានសុភមង្គល!

Sagittarius រីករាយនឹងថាមពលវិជ្ជមាន ហើយការថើបរបស់ពួកគេ ក៏គួរឲ្យរីករាយផងដែរ។ 

ការថើបដែលផ្ដល់ឲ្យអ្នក មានភាពរីករាយណាស់ យ៉ាងរលូន ហាក់ដូចជាអ្នកគមពុងស្ថិតនៅលើ រលកនៃសុភមង្គល។ 

ពួកគេនឹងថើបអ្នកយ៉ាងខ្លាំង ប៉ុន្តែមិនមែនជាមួយការឈ្លានពាន ដ៏លេចធ្លោដូចជា Scorpios ទេ!

ស្ទីលថើបរបស់ Sagittarius មិនអាចឲ្យអ្នក ចាកចេញពីដៃពួកគេបានទេ រហូតដល់អ្នកមានអារម្មណ៍ថា គ្រប់គ្រាន់! 

រូបតំនាង
រូបតំនាង

- Capricorn ♑ ថើបដោយសេចក្ដីស្រលាញ់ ការពេញចិត្ត និងទន់ភ្លន់បំផុត។

ពួកគេមានអំណាច និងតែងតែមានការស្រេកឃ្លាននូវសមិទ្ធិផល ហើយវាក៏បានបង្ហាញយ៉ាងច្បាស់ នៅក្នុងរបៀបដែលពួកគេថើបផងដែរ។ 

ពួកគេនឹងធ្វើឲ្យអ្នក មានអារម្មណ៍ថាមានសុវត្ថិភាព នៅក្នុងភាពកក់ក្តៅនៃបបូរមាត់ទន់របស់ពួកគេ។

វាជាការថើប គឺផ្ទុយពីភាពរញ៉េរញ៉ៃក្នុងជីវិតអ្នក សូម្បីតែនៅពេលដែលអ្នក មានបំណុលជុំទិស ឬដល់ពេលបង្ហើយរបាយការការងារក៏ដោយ ក៏អ្នកចង់តែចោលគ្រប់យ៉ាង មកចំណាយពេលវេលាផ្អែមល្ហែម ជាមួយពួកគេដែរ។ 

ពួកគេនឹងតែងតែពិនិត្យថា តើអ្នកមានផាកភាពឬអត់? តើអ្នកចង់បន្តបែបណា? 

ជាការពិត ពួកគេនឹងធ្វើឲ្យអ្នករលាយដោយក្ដីស្រលាញ់។ 

ពួកគេនឹងរត់ម្រាមដៃទៅមក នៅលើសក់របស់អ្នក និងនៅជុំវិញចង្កេះ ហើយការថើបនោះ នឹងធ្វើឲ្យអ្នកមានអារម្មណ៍ដូចជា កំពុងទទួលបានការម៉ាស្សា!

ដូច្នេះការទទួលបាន ការថើបពី Capricorn គឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត!

- Aquarius ♒ ថើបតាមរបៀបដែលអ្នក មិនធ្លាប់ទទួលបាន ក្នុងជីវិត! 

ពួកគេនឹងថើបអ្នក តាមរបៀបមួយដែលពួកគេគិតថា អ្នកមិនធ្លាប់បានជួប វាអាចជាសិចស៊ីបន្តិច រោលរាលបន្តិច ពោរពេញដោយការលេងសើចបន្តិច ដែលយើងមិននឹកស្មានដល់ ប៉ុន្តែអ្វីដែលប្រាកដ គឺពួកគេជាអ្នកគ្រប់គ្រង លើការថើបមួយនេះ!

- Pisces ♓ ថើបដោយអាថ៌កំបាំង តែបង្កប់ដោយការប្រលោម លួងលោមចិត្ត! 

Pisces ដ៏មានតម្លៃ! ពិតជាគ្មាននរណាម្នាក់ មានភាពអាថ៌កំបាំង សិចស៊ី និងអស្ចារ្យដូចជាពួកគេទៀតនោះទេ សូម្បីតែការថើបរបស់ពួកគេ ក៏មានភាពអាថ៌កំបាំងដែរ។ 

វាចាប់ផ្តើមនៅពេលដែលអ្នក មិនអាចដកខ្សែភ្នែក ចេញពីពួកគេបាន ហើយមិនអាចដឹងថា ពួកគេវាយលុកអ្នក តាមវិធីណា ព្រោះអ្នកដូចជា ជាប់មន្តសណ្ដំរបស់ពួកគេទៅហើយ! 

ជាការពិត អ្នកមិនចាំបាច់ទាក់រកពួកគេទេ ព្រោះពួកគេនឹងមករកអ្នកជានិច្ច! ការថើបរបស់ពួកគេ នឹងចាប់ផ្តើមមានភាពរ៉ូមែនទិក គួរឱ្យភ្ញាក់ផ្អើល! ពេលខ្លះយឺត ខ្លះល្បឿន ប៉ុន្តែវាធ្វើឲ្យអ្នកឈានដល់ ការងប់ងល់កម្រិតធ្ងន់។

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T