មកស្គាល់ពីអត្តន័យផ្កា ដែលត្រូវនឹងថ្ងៃកំណើតសមាជិកក្រុម BTS!

//s9.kh1.co/8f/8f49bc810028e43a495124a14b3a43494e4b910e.jpeg
យុវវ័យ

 ២១-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

កុំឲ្យពិបាកថាត្រូវទិញផ្កាអ្វី ទុកជូន BTS! មកដឹងពីផ្កា និងអត្ថន័យដែលត្រូវនឹងពួកគេខាងក្រោមនេះ!

យល់ដឹង៖ ក្រុមតារាចម្រៀងបុរស BTS ដែលកំពុងតែល្បីល្បាញទាំងក្នុងប្រទេសកូរ៉េខាងត្បូង និងទូទាំងពិភពលោក ដែលមានសមាជិក ៧នាក់ គឺ RM Jin Suga J-Hope Jimin V និង Jungkook។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ARMYs ប្រាកដជាបានស្គាល់ តារានិកររបស់សមាជិកនីមួយៗរួចមកហើយ ហើយថ្ងៃនេះយើងនឹងបង្ហាញអ្នកអំពីអត្តន័យផ្កា ដែលត្រូវនឹងថ្ងៃកំណើត និងតារានិករសមាជិកក្រុម BTS ខាងក្រោមនេះ ៖

១. RM និង Jungkook (Virgo) ត្រូវនឹងផ្កា Chrysanthemum

ស្រទាប់ដ៏ស្រស់ស្អាត និងតូចច្រឡឹងដូចជា Chrysanthemums ត្រូវបានផ្សារភ្ជាប់ជាពិសេសជាមួយនឹងអ្នកដែលកើតនៅក្រោមតារានិករ Virgo នេះ ក៏ដូចជាសមាជិក BTS គឺ RM និង Jungkook ផងដែរ។ 

អ្នកជំនាញបានបន្ថែមទៀតថា អ្នកដែលកើតក្នុងតារានិករនេះ អាចរីករាយនឹងផ្កាតូចៗទាំងនេះ ដាក់លាយជាមួយផ្កាធំៗ ដែលមើលទៅពិតជាអំណោយដ៏ស្រស់ស្អាត។ 

Chrysanthemum មានច្រើនពណ៌ ដូច្នេះពួកគេនឹងប្រាកដថាងាយស្រួលដាំបាន នៅក្នុងផ្ទះ និងសួនច្បាររបស់ពួកគេ។ 

ផ្កា Chrysanthemum
ផ្កា Chrysanthemum

២. Jimin (Libra) ត្រូវនឹងផ្កាកុលាបខៀវ

ផ្កាកុលាបពណ៌ខៀវ ច្រើនតែជានិមិត្តរូបនៃភាពអាថ៌កំបាំង ដែលតំណាងឱ្យខ្យល់ ដែលមានតុល្យភាពនៅក្នុងជីវិតមនុស្ស។ 

ពណ៌ខៀវ ក៏តំណាងឲ្យភាពត្រជាក់ត្រជុំដូចជាទឹកសមុទ្រ និងផ្ទៃមេឃ ដែលពិតជាល្អឥតខ្ចោះសម្រាប់តារានិករ ដែលចូលចិត្តភាពរីករាយមួយនេះ។ 

ផ្កាដ៏ស្រស់ស្អាតទាំងនេះ មានអត្ថន័យពិសេសសម្រាប់ Jimin ហើយធ្វើឲ្យវា ក្លាយជាអំណោយដ៏ល្អឥតខ្ចោះសម្រាប់លោកផងដែរ។ 

ផ្កាកុលាបខៀវ
ផ្កាកុលាបខៀវ

៣. V (Capricorn) ត្រូវនឹងផ្កាPansy

Pansy គឺជាផ្កាមួយដែលតស៊ូជាមួយអាកាសធាតុខ្លាំង ហើយប្តេជ្ញាចិត្ត ត្រលប់ជាប់លាប់ ពីមួយឆ្នាំទៅមួយឆ្នាំ។ 

ជាញឹកញាប់ផ្កានេះ ជាផ្កាមួយក្នុងចំណោមផ្កាដំបូងគេ ដែលត្រូវបានគេឃើញនៅក្នុងឆ្នាំថ្មី ហើយអត្ថន័យរបស់ផ្កានេះ គឺពិតជាត្រូវគ្នានឹង Capricorns ដែលជាតារានិករមួយដែលតែងតែខិតខំតស៊ូខ្ពស់ និងមិនងាយបោះបង់ចោលអ្វីមួយ ដូចជាសមាជិក BTS V អញ្ចឹងដែរ។

ផ្កា Pansy
ផ្កា Pansy

៤. Jin (Sagittarius) ត្រូវនឹងផ្កា Carnations

តារានិករ Sagittarius នេះមានទំនាក់ទំនងច្រើនបំផុតជាមួយ Carnations ដ៏ស្រស់ស្អាត។ ផ្កាទាំងនេះជាទូទៅត្រូវបាន គេរៀប និងផ្សារភ្ជាប់ជាមួយនឹងពិធីមង្គលការ ធ្វើឱ្យពួកគេកាន់តែមើលទៅល្អឥតខ្ចោះសម្រាប់អត្តចរិត ដ៏រ៉ូមែនទិក និងរូបរាងដ៏ស្រស់សង្ហារបស់ Jin ផងដែរ។ 

ផ្កាទាំងនេះនឹងធ្វើឲ្យមានភាពស្រស់ស្រាយ និងជាអំណោយដ៏ល្អសម្រាប់លោកផងដែរ។ 

ផ្កា Carnations
ផ្កា Carnations

៥. Suga (Pisces) ត្រូវនឹងផ្កា Water Lilies 

ផ្កាលីលី លើទឹកដែលមានភាពទាក់ទាញ និងឆើតឆាយមានភាពល្បីល្បាញ ដោយសារស្លឹកអណ្តែតរាងមូលរបស់វា។ ផ្កានេះល្អឥតខ្ចោះសម្រាប់អ្នកដែលស្ថិតក្នុងតារានិករ Pisces ហើយក៏សក្ដិសមនឹង Suga ផងដែរ។ 

អ្នកជំនាញបានពន្យល់ថា ដូចជាផ្កាលីលីទឹកអញ្ចឹង Pisces មានលក្ខណៈសិល្បៈ និងមានភាពទាក់ទាញ នៅក្នុងជីវិតរបស់ពួកគេ។ពួកគេច្រើនតែឃើញ ខ្លួនគេអណ្តែតឡើង ជាមួយនឹងអ្វីថ្មីៗ ដោយរីករាយ ហើយពួកគេចែករំលែកអារម្មណ៍រីករាយទាំងនោះជាមួយមនុស្សគ្រប់គ្នាដែលពួកគេបានជួប។

ផ្កា Water Lilies 
ផ្កា Water Lilies 

៦. J-Hope (Aquarius) ត្រូវនឹងផ្កាអ័រគីដេ

ផ្កាអ័រគីដេដែលមានសម្រស់ដ៏ល្អប្រណិត និងគួរឲ្យទាក់ទាញ ចែករំលែកនូវភាពស្រដៀងគ្នា ទៅនឹងអ្នកដែលកើតនៅក្រោមតារានិករ Aquarius ក៏ដូចជាអត្តចរិតដ៏រីករាយស្រស់ស្រាយ និងរបស់ J-Hope ផងដែរ។ 

ហើយម៉្យាងទៀតមនុស្សកើតក្នុងតារានិករនេះ តែងតែបង្ហាញអ្នកដទៃថាខ្លួនឯងសប្បាយ ទាំងដែលការពិតគឺផ្ទុយស្រលះ។ ផ្កានេះ មិនត្រឹមតែធ្វើឱ្យផ្ទះមានពន្លឺ និងទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចធ្វើជាអំណោយដ៏អស្ចារ្យផងដែរសម្រាប់លោក។ 

ផ្កាអ័រគីដេ
ផ្កាអ័រគីដេ

ប្រភព: housebeautiful 

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T