មិនមែនតែ Messi ឡើយ! Barca ក៏បានសុំកាត់ប្រាក់ខែពីកីឡាករជួរមុខ ៤នាក់នេះដែរ

//s9.kh1.co/7c/7cc4c3cb5956f02100a6860818852cac8b92809c.jpg
កីទ្បា

 ២០-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ក្រុមអ្នកមានបុណ្យ Barcelona បានស្នើសុំកាត់បន្ថយប្រាក់ខែពីកីឡាករចំនួន ៤រូបផ្សេងដូចជា Gerard Pique, Jordi Alba, Sergi Roberto និង Sergio Busquets ក្នុងគោលបំណងជួយទប់ទល់នឹងការចំណាយលើកីឡាករ Lionel Messi ។

អេស្ប៉ាញ៖ ក្រុមអ្នកមានបុណ្យ Barcelona ត្រូវគេរាយការណ៍ថា បានស្នើសុំកាត់បន្ថយប្រាក់ខែពីកីឡាករចំនួន ៤រូបទៀតដូចជា Gerard Pique, Jordi Alba, Sergi Roberto និង Sergio Busquets ក្នុងគោលបំណងជួយទប់ទល់នឹងការចំណាយលើកីឡាករ Lionel Messi

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Roberto Messi  Busquets  និងPique
Roberto Messi  Busquets និងPique

ជាការពិតណាស់ Messi ត្រូវគេជឿថានឹងបន្ដកុងត្រាថ្មីជាមួយក្លិបយក្សអេស្ប៉ាញរយៈពេល ៥ឆ្នាំទៀត ទោះបីមិនទាន់មានការប្រកាសផ្លូវការណាមួយនៅឡើយ។ ប៉ុន្ដែ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ក៏ត្រូវតែយល់ព្រមកាត់បន្ថយប្រាក់នឿយហាត់ពាក់កណ្ដាល មកសល់ត្រឹម ១.២លានផោនក្នុងមួយសប្ដាហ៍ (ឬប្រមាណ ១.៦លានដុល្លារអាមេរិក) ហើយក្លិប ​Barcelona ពេលនេះ កំពុងព្យាយាមបញ្ចុះបញ្ចូលកីឡាករប្រាក់ខែខ្ពស់ៗផ្សេងទៀត ឲ្យធ្វើតាម Messi ដែរ។

Messi
Messi

យោងតាមគេហទំព័រ Sport បានឲ្យ ដឹងថា ក្លិបបានផ្ញើរសំបុត្រទៅកាន់កីឡាករម្នាក់រួចហើយ ដោយបានពន្យល់ពីស្ថានភាពហិរញ្ញវត្ថុដ៏លំបាករបស់ក្លឹប និងលើកទឹកចិត្តពួកគេឲ្យកាត់បន្ថយប្រាក់ខែ។

ជាមួយគ្នានេះថ្នាក់ដឹកនាំក្លិបលោក Mateu Alemany បាននិយាយថា នឹងទៅជាមួយភ្នាក់ងាររបស់កីឡាករទាំង៤ ហើយលោកសង្ឃឹមថាពួកគេនឹងយល់ស្របទៅចុះ។

Alba
Alba

គួរបញ្ជាក់ដែរថា ក្រៅតែពីសុំកាត់ប្រាក់ខែពីកីឡាករមួយចំនួន ក្លិប Barca ក៏កំពុងរកលក់កីឡាករ Antoine Griezmann, Philippe Coutinho Samuel Umtiti និង Miralem Pjanic ផងដែរ ដោយសារប្រាក់ខែរបស់ពួកគេសរុបបញ្ជូលគ្នាជិត ៧៨លានផោនឯណោះ ក្នុងមួយឆ្នាំ (ឬប្រមាណ ១០៦លានដុល្លារអាមេរិក)៕

ប្រភពthesun

Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T