Ed Sheeran ជាអ្នកនិពន្ធបទ អរគុណហ្វេន ARMY ដែលធ្វើឱ្យបទ Permission to Dance ឈរនៅកំពូលតារាងនៅក្នុងបញ្ជីBillboard HOT 100

//s9.kh1.co/d1/d14852195bd6eeadbf2aa0d5140114c09b54d3ec.jpg
តារា & កម្សាន្ដ

 ២០-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

តារាចម្រៀង Ed Sheeran ជាអ្នកនិពន្ធបទ អរគុណហ្វេន ARMY ដែលធ្វើឱ្យបទ Permission to Dance ឈរនៅកំពូលតារាង នៅក្នុងបញ្ជី Billboard HOT 100

កូរ៉េខាងត្បូង៖ ជាតារាចម្រៀង និង ជាអ្នកនិពន្ធដ៏ល្បីរបស់អង់គ្លេស លោក  Ed Sheeran បានថ្លែងអំណរគុណដល់ក្រុមអ្នកគាំទ្រ ARMY ដែលជួយធ្វើឱ្យបទចម្រៀងរបស់ BTS ដែលមានចំណងជើងថា Permission to Dance បានទទួលចំណាត់ថ្នាក់លេខ១ ឈរនៅកំពូលគេនៅក្នុងតារាបញ្ជី Billboard’s HOT 100។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីក្រុមតារាចម្រៀង BTS ជាប់ចំណាត់ថ្នាក់លេខ១ អស់រយៈពេល៧ សប្តាហ៍ជាប់ៗគ្នា ជាមួយបទចម្រៀងថ្មីបំផុតជាភាសាអង់គ្លេស Butter និង បទ Permission to Dance បានជាប់ចំណាត់ថ្នាក់លេខមួយ នៅក្នុងតារាងBillboard’s HOT 100។

គួរជម្រាបដែរថា បទចម្រៀងរបស់ BTS មានចំណងជើងថា HYBE គឺជាបទថ្មីបំផុតដែលឈរនៅលេខរៀងទីមួយផងដែរ បន្ទាប់ពីបទចម្រៀង Butter, Dynamite ,​ Life Goes on និង បទ Savage Love ។

ដូចអ្នកគាំទ្រជ្រាបហើយថា បទចម្រៀង Permission to Dance នេះ ត្រូវបានសហការនិពន្ធរួមដោយ កំពូលតារាចម្រៀងរបស់អង់គ្លេស លោក Ed Sheeran និងតារាចម្រៀង Johnny Mcaid។

ជាការឆ្លើយតបជាមួយសមិទ្ធផលថ្មីនេះ ដែលបទចម្រៀងនេះ បានជាប់លេខមួយក្នុងតារាង​ លោក Ed Sheeran សរសេរសារមួយបង្ហោះអរគុណដល់ហ្វេន ARMY ផងដែរ។ ក្នុងនោះ លោក Ed Sheeran បានសរសេរដូច្នេះថា៖

អរគុណដល់ក្រុមចម្រៀង BTS និង អ្នកគាំទ្រដ៏អស្ចារ្យរបស់អ្នកដែលបានធ្វើវាឱ្យកើតឡើង៕

Ed Sheeran
Ed Sheeran 
Ed Sheeran 
Ed Sheeran 
Ed Sheeran 
BTS
BTS
BTS
BTS
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T