អ្នកជំងឺកូវីដ១៩ ​និងមិត្តភក្តិ​មានគ្នា ៣នាក់ ចូលទៅហូបសាច់អាំងនៅទីតាំងនេះ

//s9.kh1.co/c6/c69bb9fdf08aeae533d3024571da898062cdd6ae.jpg
សង្គម

 ២០-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អ្នកជំងឺកូវីដ១៩ ​រួមជាមួយមិត្តភក្តិ សរុបមានគ្នា ៣នាក់ បានចូលទៅហូបសាច់អាំងនៅទីតាំង​ ហាងសាច់អាំង GOGI BBQ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៥២៨

​ភ្នំពេញ៖ នៅរសៀលនេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ​ ប្រកាសអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ​ហាងសាច់អាំង GOGI BBQ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៥២៨  សង្កាត់បឹងកក់១ ខណ្ឌទួលគោក សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយមូលហេតុ នៅថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១២៖២០ ដល់ ១៣ៈ៤០ អ្នកជំងឺកូវីដ១៩ ​រួមជាមួយមិត្តភក្តិ សរុបមានគ្នា ៣នាក់ បានចូលទៅហូបសាច់អាំងនៅទីតាំងខាងលើនេះ។ យ៉ាងណាមិញ បុគ្គលិកទាំងអស់នៅហាងនេះ ត្រូវបានធ្វើតេស្ដ និងទទួលបានលទ្ធផលអវិជ្ជមាន។

រូបភាព (អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩)
រូបភាព (អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩)

ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩

Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T