ជឿជើងចាស់ទៅ! Merson បង្ហើបឈ្មោះក្រុមដែលក្លាយជាម្ចាស់ពាន PL រដូវកាលក្រោយ

//s9.kh1.co/7a/7abe9c8ab3fc95a4bb49b8c8b452bb9588a9276a.jpeg
កីទ្បា

 ២០-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Merson ថាក្រុមបួននេះមានគីឡូអាចលើកពាន PL រដូវកាលក្រោយ

អង់គ្លេស៖ លោក Paul Merson ដែលជាអតីតកីឡាកររបស់ Arsenal បានបង្ហើបថាក្លិប Manchester City, Manchester United,Liverpool និង Chelsea សុទ្ធតែមានសិទ្ធិអាចលើកពាន Premier League រដូវកាលក្រោយទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពាន Premier League 
ពាន Premier League 

Manchester City ដឹកនាំដោយ Pep Guardiola ជាម្ចាស់ជើងឯក Premier League រដូវកាល២០២០/២០២១ ដោយបានយកឈ្នះ២៧ប្រកួតក្នុងការប្រកួតសរុបចំនួន៣៨ប្រកួតនៅរដូវកាលមុនខណៈ Man United នៅឈរលេខរៀងទី២ ដោយចាញ់ក្រុមជើងឯក១២ពិន្ទុ។

កីឡាករ Manchester City 
កីឡាករ Manchester City 
កីឡាករ Manchester United
កីឡាករ Manchester United


Liverpool បានត្រឹមតំណែងលេខ៣ប៉ុន្តែនៅតែចាត់ទុកថាជាក្រុមដែលពុំគួរមើលរំលងខណៈដែល Chelsea ដឹកនាំដោយ Thomas Tuchel ស្រវាបានលេខ៤ ដូច្នេះទើបលោក Merson គិតថាក្លិបទាំង៤នេះនឹងប្រជែងគ្នាយកពាន Premier League រដូវកាលក្រោយទៀត។

កីឡាករ Liverpool 
កីឡាករ Liverpool 
កីឡាករ Chelsea 
កីឡាករ Chelsea 


លោកបានថ្លែងប្រាប់ Sportkeeda ថា៖

យើងជិតបើករដូវកាល២០២១/២០២២ ហើយ ខ្ញុំជឿជាក់ថា Manchester City, Manchester United, Liverpool និង Chelsea សុទ្ធតែអាចឈ្នះពាន Premier League បាន ហើយខ្ញុំជឿថាពួកគេមិនយកឈ្នះគ្នាច្រើនពិន្ទុនោះទេ។ ក្នុងគំនិតរបស់ខ្ញុំ Chelsea ត្រូវការខ្សែប្រយុទ្ធ ខ្ញុំមិនដឹងថាពួកគេបានទាក់ទង Erling Haaland ឬនៅទេប៉ុន្តែពួកគេត្រូវការកីឡាករដែលអាចរក២០គ្រាប់ក្នុងមួយរដូវកាល។ Werner ជាកីឡាករល្អដែលលេងយ៉ាងសស្រាក់សស្រាំឲ្យក្រុមតែគេមិនអាចរកបាន២០គ្រាប់ក្នុងមួយរដូវកាលទេ។ Manchester United បានទិញយក Sancho ហើយតែពួកគេនៅត្រូវការខ្សែបម្រើផ្សេងទៀត៕

លោក Paul Merson
លោក Paul Merson
លោក Paul Merson

ប្រភពmetro

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T