ហាមប៉ះ! At.Madrid ប្រកាសថាមិនលក់តារាឆ្នើមរបស់ខ្លួនរូបនេះដាច់ខាត

//s9.kh1.co/36/36f2d7d1265fc8fca8605d19db2896dcb739e509.jpeg
កីទ្បា

 ២០-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

Atletico Madrid នឹងមិនលក់ Joao Felix ដាច់ខាត

អេស្ប៉ាញ៖ ក្លិប Atletico Madrid នឹងមិនលក់ខ្សែប្រយុទ្ធ Joao Felix នៅរដូវក្ដៅនេះឡើយបើទោះបីជាមានសំណើទាក់ចិត្តយ៉ាងណាក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែប្រយុទ្ធ Joao Felix 
ខ្សែប្រយុទ្ធ Joao Felix 

ឈ្មោះរបស់ Felix ត្រូវបានគេយកមកនិយាយថាមានក្លិបជាច្រើនចាប់អារម្មណ៍កីឡាករសញ្ជាតិព័រទុយកាល់រូបនេះ បន្ទាប់ពីគេផ្ទេរពី Benfia មកកាន់ទឹកដី Wanda Metropolitano ក្នុងតម្លៃខ្លួនដល់ទៅ ១២៧លានអឺរ៉ូ(ស្មើនឹងប្រមាណ១៤៩.៤លានដុល្លារ) ។

ខ្សែប្រយុទ្ធ Joao Felix 
ខ្សែប្រយុទ្ធ Joao Felix 

កាលផ្ទេរមក Atletico Madrid មានមតិរិះគន់ជាច្រើនបានជះមកលើខ្សែប្រយុទ្ធវ័យ២១ឆ្នាំរូបនេះប៉ុន្តែនៅរដូវកាលមុនគេលេងបានល្អដោយរកបាន១០គ្រាប់និងបញ្ជូនបាល់៦គ្រាប់ និងបានជួយឲ្យក្លិបលើកពាន La Liga ទៀតផង។

ខ្សែប្រយុទ្ធ Joao Felix 
ខ្សែប្រយុទ្ធ Joao Felix 

យោងតាមសារព័ត៌មាន Marca គឺ Felix នឹងមិនត្រូវលក់ចេញទៅក្លិបផ្សេងដាច់ខាតដោយ Atletico Madrid ចង់រក្សាទុកគេរយៈពេលវែង៕

ខ្សែប្រយុទ្ធ Joao Felix 
ខ្សែប្រយុទ្ធ Joao Felix 

ប្រភពfootball-espana

Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T