រឿងកាន់តែធំហើយ ក្រោយចម្រូងចម្រាស Brand ល្បីៗជាច្រើននៅចិន បានផ្តាច់កុងត្រាជាមួយ Kris Wu

//s9.kh1.co/c5/c59a30808dde9291857ddbf220849040428332ab.jpg
តារា & កម្សាន្ដ

 ២០-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ក្រោយមានចម្រូងចម្រាសដ៏កក្រើក របស់តារាចម្រៀង Kris Wu ពេលនេះ យីហោប្រេនល្បីៗជាច្រើននៅប្រទេសចិន បានផ្តាច់កុងត្រា និងផ្អាកការសហការជាមួយនឹង Kris Wu ហើយ!

កូរ៉េខាងត្បូង ៖ យីហោល្បីៗជាច្រើន នៅក្នុងប្រទេសចិនបានលុបចោល ឬមិនបង្ហាញការផ្សព្វផ្សាយរបស់ពួកគេ ជាមួយតារាចម្រៀងល្បី Kris Wu តទៅទៀត ខណៈដែលយីហោគ្រឿងសំអាងឈ្មោះ Kans បានប្រកាសពីការបញ្ចប់កិច្ចសន្យារបស់ពួកគេ ជុំវិញពាក្យបណ្តឹងដ៏ចម្រូងចម្រាសរបស់លោក។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Kris Wu
Kris Wu

ក្នុងនោះ Kris Wu ដែលជាតារាចម្រៀងជនជាតិចិន កាត់កាណាដា ត្រូវបានចោទប្រកាន់ពីបទដែលបានជ្រើសរើសវិធីរើសក្មេងស្រីស្អាតៗដែលជា fan របស់ខ្លួន ហើយប្រាប់ពួកគេថាធ្វើ fan meeting រួចក៏នាំទៅបន្ទប់សណ្ឋាគាររបស់ Kris បន្ទាប់មកប្រើលុយ ៧៧១៧០ ដុល្លារ ដើម្បីឲ្យពួកនាងបំបិទមាត់។

Kris Wu និងអ្នកដែលចោទប្រកាន់លោក
Kris Wu និងអ្នកដែលចោទប្រកាន់លោក

ក្រោយមក យីហោជាច្រើនរួមមាន Louis Vuitton Bulgari Porsche និងជាច្រើនផ្សេងទៀត បានកាត់ផ្តាច់កុងត្រា​ ក៏ដូចជាផ្អាកការទាក់ទង ជាមួយកំពូលតារាចម្រៀងរូបនេះ ដោយយីហោល្បីៗទាំងនោះ ខ្លះបានបញ្ចេញព័ត៌នៃការផ្អាកការសហការនេះ តាមរយៈបណ្តាញសង្គមដូចជា Twitter និង​ Weibo ជាដើម។

យីហោដែលសហកាជាមួយនឹង Kris Wu
យីហោដែលសហកាជាមួយនឹង Kris Wu
យីហោដែលសហកាជាមួយនឹង Kris Wu
យីហោដែលសហកាជាមួយនឹង Kris Wu

លើសពីនេះទៅទៀត ការបង្ហោះដោយគណនីផ្លូវការ របស់ទូរទស្សន៍កណ្តាលចិនគឺ China Central Television News ដែលបានផ្សព្វផ្សាយបទចម្រៀងថ្មីរបស់ Kris Wu កាលពីខែឧសភា ក៏ត្រូវបានលុបចោលផងដែរ។

Louis Vuitton នៅប្រទេសចិន
Louis Vuitton នៅប្រទេសចិន

គួរបញ្ជាក់ផងដែរថា លោក Kris Wu និងក្រុមហ៊ុនរបស់លោកមិនបានឆ្លើយតប អំពីបទសម្ភាសន៍ចុងក្រោយ ចាប់តាំងពីថ្ងៃទី ៨ ខែ កក្កដា នោះទេ នៅពេលពួកគេបានចេញសេចក្តីថ្លែងការណ៍ស្របច្បាប់ ដោយនិយាយអំពីសម្តីរបស់លោក Kris Wu ចំពោះរឿងចោទប្រកាន់ទាំងអស់គឺមិនពិតទេ៕

Kris Wu
Kris Wu

ប្រភព : Global Times

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T