ស្អាតខ្លាំងតែម្តង! Jun Ji-Hyun បង្ហាញខ្លួន​សម្រាប់​ខ្សែភាគយន្តថ្មី ប្លែកភ្នែកជាមួយម៉ូតសក់ខ្មៅខ្លី

//s9.kh1.co/43/438e2969429f47bd198d03d713444c5ac5076318.jpg
តារា & កម្សាន្ដ

 ២០-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

បាត់មុខរាប់ឆ្នាំ​ពេលនេះតារាស្រី​ Jun Ji-Hyun បានបង្ហាញខ្លួន ក្នុងលើ សន្និសីទកាសែតរឿងភាគថ្មីរបស់ ជាមួយការលេងម៉ូតសក់ខ្លីខ្មៅ។

កូរ៉េខាងត្បូង៖ នៅថ្ងៃទី ២០ ខែកក្កដាសន្និសីទកាសែតសម្រាប់រឿងភាគ ដែលមានចំណងជើងថា Kingdom: Ashin of The North ដែលនឹងចាក់ផ្សាយ​នៅថ្ងៃទី​ ២៣​ កក្កដា​នេះលេី Netflix នាពេលខានមុខនេះ
 ត្រូវបានចេញផ្សាយរូបភាពជាច្រើនបណ្តាញអ៉ីនធឺណែត៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀត នោះគឺថា ក៏មានវត្តមានតារាល្បីជាច្រើនដួង ជាពិសេសនោះ ការបង្ហាញខ្លួនរបស់ កំពូលតារាសម្តែងកូរ៉េដ៏ល្បី នៃរាជនីសម្រស់សាច់ចាំ ក្នុងវិស័យសម្តែងប្រចាំប្រទេសកូរ៉េ គឺ តារាស្រី Jun JiHyun នេះតែម្តង។

ការបង្ហាញខ្លួនលើកនេះ បានទទួលការចាប់អារម្មណ៍ខ្លាំងតែម្តង ក៏ព្រោះការលេចមុខលើកញ្ចក់កាមេរ៉ាលើកនេះ វាជាការសម្តែងលើកដំបូង ​ដែលតារាស្រីកូនពីររូបនេះ បានមានវត្តមានសម្តែង បន្ទាប់ពីតារាស្រីរូបនេះ បានចូលរួមសម្តែងរឿង «Legend of the Blue Sea» កាលពីឆ្នាំ ២០១៦។

លើសពីនេះ តារាស្រីវ័យ ៣៩ឆ្នាំរូបនេះ បានជ្រើសរើសយក ការលេងស្ទីលម៉ូតសក់ខ្លីពណ៌ខ្មៅ បានធ្វើមហាជន មានកោតសរសើរជាខ្លាំង ដែលធ្វើឲ្យតារាស្រីរូបនេះ មានលេចធ្លោខ្លាំង ជាពិសេស ទោះវ័យរបស់នាង កាន់តែជ្រេមែនពិត ផ្ទុយទៅវិញ ការលេងម៉ូតខ្លីនេះ បានធ្វើឲ្យនាង មើលទៅកាន់តែក្មេងជាងវ័យទៅវិញ៕

សូមទស្សនារូបភាពខាងក្រោម៖

តារាសម្តែង Kingdom: Ashin of The North
តារាសម្តែង Kingdom: Ashin of The North
Jun Ji-Hyun
Jun Ji-Hyun
Jun Ji-Hyun
Jun Ji-Hyun
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T