បើទិញបានល្អហ្មង! លោក Ancelotti កំពុងសុំថ្នាក់លើឲ្យទម្លាក់លុយទិញយកកីឡាករ Man UTD រូបនេះ

//s9.kh1.co/51/51fb704ce2243172c5bed51fa7d41c77bb826b2f.jpg
កីទ្បា

 ២០-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

លោក Carlo Ancelotti ចង់បាន Diogo Dalot មករួមក្រុម

អឺរ៉ុប៖ គ្រូបង្វឹកថ្មីរបស់ក្លិប Real Madrid លោក Carlo Ancelotti បានប្រាប់ទៅកាន់ថ្នាក់លើ ថា លោកចង់បានខ្សែការពារស្លាបស្តាំ Diogo Dalot របស់ Manchester United មករួមក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Carlo Ancelotti
  លោក Carlo Ancelotti

ជាការពិតណាស់ កីឡាករសញ្ជាតិព័រទុយហ្កាល់ ខាងលើបានចំណាយពេលមួយរដូវកាលពេញជាមួយ AC Milan កាលពីរដូវកាលមុនក្នុងលក្ខខណ្ឌខ្ចីជើង ហើយ សម្រាប់រដូវកាលថ្មីនេះ Man Utd បាននាំយករូបគេមកកាន់កីឡដ្ឋាន Old Trafford វិញព្រោះលោក Ole Gunnar Solskjaer ត្រូវការកីឡាករដើម្បីមកប្រជែងគ្នាជាមួយ Aaron Wan-Bissaka ក្នុងតំណែងការពារស្លាបស្តាំនេះ។

កីឡាករ​ Diogo Dalot
កីឡាករ​ Diogo Dalot

យ៉ាងណាក្តី ទន្ទឹមនឹងនាំយក Dalot មកវិញ Man Utd ក៏កំពុងតែមានពាក្យចចាមអារ៉ាមក្នុងការទិញយក Kieran Trippier ហើយ ប្រសិនបើក្លិបអាចទិញ Trippier បានមែន នោះ Dalot អាចនឹងត្រូវបានក្លិបអនុញ្ញាតឲ្យចាកចេញបាន។ 

កីឡាករ​ Kieran Trippier
កីឡាករ​ Kieran Trippier

ក្នុងនោះផងដែរ បើយោងទៅតាមរបាយការណ៍មួយចំនួនបានទម្លាយឲ្យដឹងថា លោក Ancelotti កំពុងសំណូមពរទៅកាន់ថ្នាក់លើដើម្បីដាក់សំណើរទៅកាន់ Man Utd ក្នុងការទិញយក Dalot ដែលលោកគិតថា រូបគេនឹងលេចធ្លោនៅ Real Madrid ហើយ លោកចង់បានរូបគេតាំងពីដឹកនាំនៅ Everton មកម្ល៉េះ៕

កីឡាករ​ Diogo Dalot
កីឡាករ​ Diogo Dalot

ប្រភពmetro

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T