មកដឹងពីជីវិតតស៊ូរបស់កូនសត្វដ៏កម្សត់នេះ ដែលអ្នកស្រាវជ្រាវទើបទម្លាយអាថ៌កំបាំង ពីរបៀបរស់នៅគ្មានអាហារ ក្នុងរដូវរងារបស់ពួកវា

//s9.kh1.co/b9/b9d72d1f0999919fe318842bff0187c5692c2e26.jpg
បច្ចេកវិទ្យា

 ២០-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ពួកវាសម្ងំរស់នៅក្នុងរដូវរងា ឬមិនផ្លាស់ទីទៅកាន់តំបន់មានសីតុណ្ហភាពក្ដៅជាងនេះទេ ដូចនេះហើយទើបការរស់នៅក្នុងរដូវត្រជាក់របស់ពួកវាធ្លាប់ជាអាថ៌កំបាំង។

ចិន៖ ការសិក្សាថ្មីមួយបានរកឃើញថា សត្វ ពីកា (Pika) រស់នៅតំបន់ទីខ្ពស់ក្នុងទ្វីបអាស៊ី បរិភោគលាមករបស់សត្វចាមរី ដើម្បីជួយឲ្យពួកវាអាចរស់រានមានជីវិតក្នុងរដូវរងា។ សត្វមាឌតូចដូចសត្វទន្សាយនេះជារឿយៗត្រូវបានគេប្រៀបធៀបទៅនឹង Pikachu (តួអង្គសត្វដ៏ល្បីមួយក្នុងគំនូរជីវចលរបស់ជប៉ុន) ហើយវាអាចសម្ងំរស់នៅក្នុងរដូវរងា នៅពេលខ្វះខាតអាហារ។ ដូច្នេះពួកវាកាត់បន្ថយការដុតរំលាយអាហារក្នុងរាងកាយ និងបរិភោគលាមករបស់សត្វចាមរី ដោយរស់នៅលើតំបន់ខ្ពង់រាប ឈីងហាយ-ទីបេ ដែលសីតុណ្ហភាពធ្លាក់ចុះដល់ -៣០អង្សាសេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សត្វ ពីកា គឺជាក្រុមថនិកសត្វតូចមួយ ដែលត្រូវបានរកឃើញនៅអាមេរិកខាងជើងនិងអាស៊ី។ ពួកវាត្រូវបានប្រៀបធៀបទៅនឹង Pikachu ដោយសារតែមានឈ្មោះស្រដៀងគ្នា។ សត្វតំបន់ខ្ពង់រាប ពីកា រស់នៅក្នុងវាលស្មៅ ដែលមានកម្ពស់រហូតដល់៥,០០០ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ។ ពួកវាសម្ងំរស់នៅក្នុងរដូវរងា ឬមិនផ្លាស់ទីទៅកាន់តំបន់មានសីតុណ្ហភាពក្ដៅជាងនេះទេ ដូចនេះហើយទើបការរស់នៅក្នុងរដូវត្រជាក់របស់ពួកវាធ្លាប់ជាអាថ៌កំបាំង។

សត្វ ពីកា
សត្វ ពីកា

ដើម្បីឆ្លើយសំណួរនេះបាន អ្នកជំនាញបានអង្កេតមើលសត្វខ្ពង់រាប ពីកា អស់រយៈពេល១៣ឆ្នាំ ដោយប្រើបច្ចេកទេសផ្សេងៗ ដូចជាការថតសកម្មភាពរបស់សត្វទាំងនេះ និងបំពាក់ឧបករណ៍កត់ត្រាសីតុណ្ហភាពនៅជាប់ខ្លួនពួកវា។ ការស្វែងរករបស់ពួកគាត់ត្រូវបានចុះផ្សាយនៅក្នុងទិនានុប្បវត្តិ Proceedings of the National Academy of Sciences។

សត្វចាមរី
សត្វចាមរី

ដើម្បីសន្សំសំចៃកម្លាំង សត្វ ពីកា ត្រូវកាត់បន្ថយសីតុណ្ហភាពរាងកាយវា និងកំណត់សកម្មភាពផ្សេងៗ ដូចជាការចេញរកចំណី។ នៅតាមកន្លែងសិក្សាមួយចំនួន សត្វ ពីកា ថែមទាំងបរិភោគលាមករបស់សត្វចាមរី ហើយសកម្មភាពនេះត្រូវបានគេថតបាន។ សត្វចាមរីមានច្រើន នៅលើផ្នែកខ្លះនៃខ្ពង់រាប ហើយលាមករបស់ពួកវាងាយនឹងរំលាយសម្រាប់សត្វ ពីកា។ យោងតាមការស្រាវជ្រាវបានឲ្យដឹងថា ការលេបលាមកសត្វចាមរីអាចនឹងជួយសត្វ ពីកា ចំណាយថាមពលតិច ក្នុងការចេញស្វែងប្រភពចំណីផ្សេងៗ។ លាមកនេះក៏អាចផ្ទុកសារធាតុចិញ្ចឹមនិងជាតិទឹក ដែលកំពុងខ្វះខាត និងផ្ដល់អត្ថប្រយោជន៍ដល់សត្វ ពីកា

ប្រភព: Live Science

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T