តើអ្វីដែលតារានិករនីមួយៗ បដិសេធមិនលះបង់ នៅក្នុងទំនាក់ទំនងស្នេហា?

//s9.kh1.co/3a/3a91b76f7ea26d00144fa813285afdd7559f5d71.jpeg
យុវវ័យ

 ២០-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

ការលះបង់អ្វីមួយពិតជាលំបាកណាស់មែនទេ? មកដឹងពីអ្វីដែលតារានិករទាំងនេះ មិនព្រមលះបង់ ក្នុងទំនាក់ទំនងខាងក្រោមនេះ!

យល់ដឹង៖ ទំនាក់ទំនងស្នេហាពិតជាសំខាន់ណាស់ អ្នកខ្លះអាចនឹងហ៊ានលះបង់នូវអ្វីៗគ្រប់យ៉ាងចំពោះស្នេហា តែក៏នៅតែមានចំនុចមួយចំនួន ដែលពួកគេមិនអាចលះបង់បាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះ យើងនឹងបង្ហាញអំពី អ្វីដែលតារានិករនីមួយៗ នឹងបដិសេធមិនលះបង់ នៅក្នុងទំនាក់ទំនង ៖

♈️ Aries (Mar 21 – Apr 19)

អ្នកបដិសេធមិនលះបង់ ចំពោះក្តីសុបិន្តរបស់អ្នកទេ ពេលដែលអ្នកនៅក្នុងទំនាក់ទំនងមួយ។ អ្នកនឹងមិនទំនេរនៅចុងសប្តាហ៍ ដើម្បីដៃគូទេ ប្រសិនបើមានការងារអ្វីមួយបន្ទាន់មកដល់ ពីព្រោះអ្នកពិតជាឧស្សាហ៍ព្យាយាម ចំពោះអ្វីដែលជាសុបិន្តរបស់ខ្លួន និងមិនបោះបង់គោលដៅរបស់អ្នកងាយៗឡើយ។

♉️ Taurus (Apr 20 – May 20)

អ្នកបដិសេធដាច់ខាត មិនលះបង់នូវទម្លាប់របស់អ្នកប្រចាំថ្ងៃ ចំពោះដៃគូទេ។ អ្នកត្រូវការឲ្យដៃគូរបស់អ្នកឲ្យយល់ ពីកាលវិភាគរបស់អ្នក ឬគោរពនូវទម្លាប់អ្វីមួយ ដែលតែងតែធ្វើប្រចាំថ្ងៃ។ អ្នកមិនមែនជាមនុស្ស ដែលអាចបត់បែនបានងាយស្រួល និងគ្រប់វិនាទីនោះទេ។ អ្នកនឹងត្រូវកំណត់ផែនការ ឲ្យបានជាមុន និងច្បាស់លាស់ក្នុងជីវិត។

♊️ Gemini (May 21 – Jun 20)

អ្នកបដិសេធ មិនលះបង់នូវពេលវេលាផ្ទាល់ខ្លួនរបស់អ្នក។ សូម្បីតែនៅពេលដែលអ្នកមានទំនាក់ទំនងស្នេហា ក៏អ្នកត្រូវការពេលវេលាច្រើនសម្រាប់ខ្លួនអ្នកដែរ។ អ្នកត្រូវការទំហំនៃភាពទំនេរជាច្រើន និងភាពឯករាជ្យផ្ទាល់ខ្លួន ដោយមិនមាននរណាម្នាក់មករំខានបាន។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

អ្នកបដិសេធដាច់ខាត មិនលះបង់មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកទេ។ អ្នកនឹងមិនឈប់ដើរលេង ឬគេចចេញ ពីមនុស្សដែលអ្នកស្រលាញ់បំផុតនោះទេ ពីព្រោះពួកគេតែងស្ថិតនៅលេខមួយ ក្នុងចិត្តអ្នកជានិច្ច។ ដៃគូរបស់អ្នកត្រូវមានអារម្មណ៍ថាមិនអី ក្នុងការចែករំលែកពេលវេលាដល់អ្នក ពីព្រោះអ្នកមិនអាចជ្រើសរើសនរណាម្នាក់ មកជំនួសនរណាម្នាក់នោះទេ។

♌️ Leo (Jul 23 – Aug 22)

អ្នកបដិសេធ មិនលះបង់តម្រូវការផ្ទាល់ខ្លួនរបស់អ្នក ចំពោះដៃគូ ឬនរណាម្នាក់ឡើយ។ អ្នកនឹងមិនដើរតួជាម្តាយរបស់ដៃគូអ្នក ហើយតែងតែរត់ទៅរកពួកគេ នៅពេលដែលពួកគេត្រូវការទេ។ អ្នកតែងតែចាត់ទុកខ្លួនឯង ជាអាទិភាពទីមួយរបស់អ្នក និងស្រលាញ់ខ្លួនឯងដោយគ្មាននរណាម្នាក់អាចជំនួសបាន។

♍️ Virgo (Aug 23 – Sep 22)

អ្នកបដិសេធ មិនលះបង់សត្វចិញ្ចឹមរបស់អ្នកទេជាដាច់ខាត។ អ្នកតែងតែស្រលាញ់គេជាងអ្នកដទៃ និងជាងអ្វីៗទាំងអស់។ ដៃគូរបស់អ្នកត្រូវរៀនរស់នៅជាមួយសត្វ ដែលអ្នកចិញ្ចឹម និងត្រូវស្រលាញ់វា ដូចដែលអ្នកស្រលាញ់ដែរ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

 អ្នកបដិសេធ មិនលះបង់ចក្ខុវិស័យរបស់អ្នក សម្រាប់ពេលអនាគត។ អ្នកដឹងពីកន្លែងដែលអ្នកចង់រស់នៅ និងចំនួនកូនដែលអ្នកចង់បាន។ ប្រសិនបើដៃគូរបស់អ្នកមិនចែករំលែកគោលដៅរបស់អ្នកទេ នោះពួកគេមិនមែនជាកម្មសិទ្ធិរបស់អ្នកឡើយ។

♏️ Scorpio (Oct 23 – Nov 21)

 អ្នកបដិសេធ មិនលះបង់ចំណូលចិត្ត និងអ្វីដែលអ្នកស្រលាញ់ឡើយ។ អ្នកស្អប់នៅពេលដែលនរណាម្នាក់ប្រាប់ឲ្យកែអ្វីមួយ ដែលជាអ្វីដែលអ្នកស្រលាញ់ និងជាចំណង់ចំណូលចិត្ត ដូច្នេះដៃគូ ត្រូវស្រលាញ់អ្វីដែលជាអ្នកដូចគ្នា។

♐️ Sagittarius (Nov 22 – Dec 21)

 អ្នកបដិសេធ មិនលះបង់សុភមង្គលរបស់អ្នក។ អ្នកយល់ថាស្នេហា មិនមែនជារឿងសំខាន់បំផុតទេ ដូច្នេះប្រសិនបើមាននរណាម្នាក់ដែលនឹងធ្វើបាបអ្នក អ្នកនឹងចាកចេញពីពួកគេភ្លាម។ អ្នកនឹងមិននៅ ហើយអនុញ្ញាតឱ្យពួកគេធ្វើបាបអ្នកបន្ថែមទៀតទេ។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

 អ្នកបដិសេធ មិនលះបង់ប្រាក់របស់អ្នកទេ។ អ្នកមានឆន្ទៈក្នុងការចែកវិក័យប័ត្រ និងត្រួតពិនិត្យជាមួយអ្នករាល់គ្នា ប៉ុន្តែអ្នកនឹងមិនឲ្យពួកគេខ្ចីប្រាក់រាប់ពាន់ដុល្លារទេ។ អ្នកនឹងមិនយកចិត្តទុកដាក់ចំពោះវាទេ ដូច្នេះមិនចាំបាច់ចំណាយពេលវេលាច្រើនទេ។

♒️ Aquarius (Jan 20 – Feb 18)

 អ្នកបដិសេធមិនលះបង់តន្ត្រី ស្ទាយ៍ និងកម្មវិធីដែលអ្នកចូលចិត្ត។ អ្នកនឹងមិនផ្លាស់ប្តូរបុគ្គលិកលក្ខណៈឬស្ទាយ៍របស់អ្នក ដើម្បីធ្វើឱ្យអ្នកផ្សេងចាប់អារម្មណ៍នោះទេ។ អ្នកគឺជាអ្នក ហើយស្រលាញ់អ្វីដែលអ្នកមាន មិនមែនសម្រាប់អ្នកណាទេ។

♓️ Pisces (Feb 19 – Mar 20)

អ្នកបដិសេធ មិនលះបង់សុខភាពផ្លូវចិត្តរបស់អ្នកឡើយ។ ប្រសិនបើទំនាក់ទំនង មានភាពតានតឹងពេក អ្នកនឹងមិននៅជាប់ឃុំឃាំងទេ។ អ្នកសុខចិត្តធ្វើការ ប៉ុន្តែអ្នកមិនសុខចិត្តបន្ទាបបទដ្ឋានរបស់អ្នក ដើម្បីរក្សាទំនាក់ទំនងដោយឥតបានការនោះទេ។

ប្រភព: thoughtcatalog

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T