សូម្បី CEO YouTube ម្នាក់នេះ ក៏សម្តែងអារម្មណ៍រំភើបចំពោះបទ Permission To Dance ដែរ!

//s9.kh1.co/55/55ffb301946bf0de58dfa68054471cd9ae8f4f22.jpg
យុវវ័យ

 ២១-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

បុគ្គលល្បីៗចូលអបអរសាទរ ជាហូរហែតែម្ដង មើលចុះសូម្បីតែ Susan Wojcicki ដែលជា CEO របស់ YouTube ក៏សម្តែងអារម្មណ៍រំភើបចំពោះបទ Permission To Dance របស់ BTS ដែរ!

កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី១៩ ខែ កក្កដា ម្សិលមិញនេះ ARMY មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលឃើញលោកស្រី Susan Wojcicki ដែលជានាយកប្រតិបត្តិរបស់ YouTube បានចូលមក Tweet លើ Twitter របស់ខ្លួនដើម្បីជាការរគាំទ្រចំពោះបទ Permission To Dance របស់ BTS

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
BTS
BTS

លើសពីនេះទៅទៀត ជាមួយនឹង​ការគាំទ្រ​នេះលោកស្រី Susan Wojcicki ក៏បានលើកទឹកចិត្តហ្វេនៗឲ្យចូលរួមជាមួយ​នឹង​ Challenge #PermissiontoDance#Shorts សម្រាប់បទថ្មីនេះលើ YouTube Shorts ហើយនេះក៏ជារឿង​ធម្មតា​សម្រាប់បុគ្គលល្បីៗដែលតែងតែ​សម្ដែង​ការអបអរដល់ក្រុម BTS

ទោះជាយ៉ាងណា ARMY ក៏នៅតែមិនអស់ចិត្តក៏ដូចជាទប់អារម្មណ៍រំភើប​មិនបានទេ នៅពេល​ឃើញ CEO រូបនេះមកបង្ហាញការគាំទ្រនៅលើបណ្ដាញសង្គមបែបនេះ ទោះកាលមុនហ្វេនៗមាន​ការ​អាក់អន់ចិត្តខ្លាំង រឿងគិតថា YouTube កាត់ View របស់វីដេអូ BTS ដូចកាលចេញបទ ON ជាដើម

BTS
BTS

ប្រតិកម្មររបស់ហ្វេនៗ ត្រូវបា​នក្រុមការងារ​ YouTube ចេញមុខ​អះអាងរួចហើយក្ដី ប៉ុន្តែ ARMY នៅ​តែ​មិនពេញចិត្តនឹង​អ្វី​ដែល​ខាង YouTube បាន​លើកឡើង តែអ្នកគាំទ្រជឿជាក់ថា Susan Wojcicki គឺពិតជាអ្នកគាំទ្ររបស់ BTS ដោយសង្ឃឹមថាដំណើរការផ្ទៀងផ្ទាត់របស់ YouTube នឹងកាន់យុត្តិធម៌៕

BTS
BTS
Susan Wojcicki
Susan Wojcicki

ប្រភព ៖ Koreaboo        

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T