Sehun សារភាពថា នេះជាការព្រួយបារម្ភធំបំផុតរបស់ខ្លួន មុនពេលឡើងឆាកសម្ដែង!

//s9.kh1.co/5d/5dce0320381d586e9594bd99ca4c165d7b0179c0.jpg
យុវវ័យ

 ២១-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

សូម្បីតែអ្នកដែលពូកែក៏ភ័យដែរ! Sehun សមាជិកក្រុម EXO បានបង្ហាញនូវអ្វីដែលជាការព្រួយបារម្ភធំបំផុតរបស់លោក មុនពេលឡើងសម្តែងលើឆាក

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ Sehun បានធ្វើឲ្យហ្វេនៗលង់ស្នេហ៍លើមិនតិចទេ ជាមួយរូបរូបភាពដ៏ទាក់ទាញសម្រាប់ទស្សនាវដ្ដី  Esquire Korea ព្រមជាមួយបទសម្ភាសន៍ទាក់ទងនឹងអាល់ប៊ុមថ្មី «Don’t Fight the Feeling» ហើយក៏មិនភ្លេចបង្ហាញសេចក្ដីដឹងគុណចំពោះហ្វេនៗ ដែលធ្វើឲ្យ EXO ទទួលបានកំណត់ត្រាសំខាន់ជាហូរហែ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Sehun
Sehun

ជាមួយគ្នានេះដែរ នៅក្នុងបទសម្ភាសន៍ខាងលើ Sehun ក៏បានបង្ហាញអារម្មណ៍ពិត ដែលលោកយល់ថាវាជាការព្រួយបារម្ភធំបំផុតសម្រាប់លោក មុនពេលឡើងលើឆាកសម្តែង។

ខណៈពេលសម្តែង ខ្ញុំតែងតែមានអារម្មណ៍ថាតានតឹងខ្លះដែរ ព្រោះដំណាក់កាលនីមួយៗវាខុសគ្នា។ គ្រប់ដំណាក់កាលនៃការសម្ដែងវាខុសគ្នា ពីការសម្ដែងមុន ទោះបីជាសម្ដែងដូចគ្នានៅថ្ងៃបន្ទាប់ក៏ដោយ។ វាអាចដោយសារមានសមាជិកច្រើន ហើយយើងទាំងអស់គ្នាក៏មានតួនាទីត្រូវចាំវគ្គច្រៀង រាំ និងទីតាំងឈររៀងៗខ្លួន។ ដូច្នេះហើយសមាជិកទាំងអស់អាចចូលជិតអ្នកគាំទ្របានដោយគ្រាន់តែទន្ទេញចាំមុខតំណែងរបស់ខ្លួនតែប៉ុណ្ណោះ។

Sehun
Sehun
Sehun

លើសពីនេះទៅទៀត ទោះបីជាក្រុមធ្វើការសម្ដែងដូចគ្នានៅថ្ងៃស្អែកក៏ដោយ ក៏ Sehun បានចែករំលែកថា វាមាននឹងមានការផ្លាស់ប្តូរបន្តិចបន្តួច អាចត្រូវបានធ្វើឡើងមុនពេល EXO ឡើងលើឆាក ហើយជាការពិតវានឹងធ្វើឲ្យសមាជិកណាម្នាក់មានអារម្មណ៍ថាតានតឹងដែរ៕

Sehun
Sehun

ប្រភព ៖ Koreaboo

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T