វ៉លស៍ ចូលរួមជាមួយរាជរដ្ឋាភិបាល នាំស្នាមញញឹម ភាពរីករាយត្រឡប់ជូនកម្ពុជាវិញ

//s9.kh1.co/53/53ab8e2099405fbd7b7aebd1bfa536604b094e0d.jpg
សង្គម

 ២០-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលសម្រេចឲ្យបាននូវផែនការនេះ ជាពិសេសជាមួយការបេ្តជ្ញាចិត្តរបស់ខ្លួនដោយមិនបោះបង់ តស៊ូឆ្ពោះទៅមុខ និងជឿជាក់ក្នុងការនាំមកវិញនូវភាពរីករាយ និងស្នាមញញឹម ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលបានបាត់បង់ជាយូរណាស់មកហើយ ដោយសារតែជំងឺរាតត្បាតជាសកល និងឲ្យសក្តិសមជាប្រទេសដែលប្រជាជនពោរពេញទៅដោយស្នាមញញឹមដ៏ស្រស់ បេសកកម្មក្រុមការងារការ៉េម វ៉លស៍ នៅពេលនេះគឺការចែកការ៉េមចំនួន ១៥០,០០០ ដើម រួមនឹងសម្ភារមួយចំនួនទៀត ជូនដល់បងប្អូនបងប្អូនក្រុមកាងារចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ។

ភ្នំពេញ៖ ក្នុងគោលដៅគ្រប់គ្រងការឆ្លងរាលដាលលក្ខណៈទ្រង់ទ្រាយធំ នៃជំងឺកូវីដ ១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ «ផែនការយុទ្ធសាស្ត្រយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងកូវីដ-១៩ សំដៅបង្កើតឲ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១» និងដាក់គោលដៅចាក់វ៉ាក់សាំងជូនប្រជាជនឲ្យបាន១០ លាននាក់ ដែលតាមការប៉ាន់ស្មាន និងអាចសម្រេចបាននាខែតុលា ឬខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  វ៉លស៍ ចែកការ៉េមេជូនប្រជាពលរដ្ឋនៅតាមមណ្ឌលចាក់វ៉ាក់សាំង
  វ៉លស៍ ចែកការ៉េមេជូនប្រជាពលរដ្ឋនៅតាមមណ្ឌលចាក់វ៉ាក់សាំង

ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលសម្រេចឲ្យបាននូវផែនការនេះ ជាពិសេសជាមួយការបេ្តជ្ញាចិត្តរបស់ខ្លួនដោយមិនបោះបង់ តស៊ូឆ្ពោះទៅមុខ និងជឿជាក់ក្នុងការនាំមកវិញនូវភាពរីករាយ និងស្នាមញញឹម ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលបានបាត់បង់ជាយូរណាស់មកហើយ ដោយសារតែជំងឺរាតត្បាតជាសកល និងឲ្យសក្តិសមជាប្រទេសដែលប្រជាជនពោរពេញទៅដោយស្នាមញញឹមដ៏ស្រស់ បេសកកម្មក្រុមការងារការ៉េម វ៉លស៍ នៅពេលនេះគឺការចែកការ៉េមចំនួន ១៥០,០០០ ដើម រួមនឹងសម្ភារមួយចំនួនទៀត ជូនដល់បងប្អូនបងប្អូនក្រុមកាងារចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ។

  វ៉លស៍ ចែកការ៉េមេជូនប្រជាពលរដ្ឋនៅតាមមណ្ឌលចាក់វ៉ាក់សាំង
  វ៉លស៍ ចែកការ៉េមេជូនប្រជាពលរដ្ឋនៅតាមមណ្ឌលចាក់វ៉ាក់សាំង

ការផ្តល់ជូនធ្វើឡើងចាប់ពីថ្ងៃទី០៥ ខែកក្កដា ដល់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២១ នៅតាមមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅរាជធានីភ្នំពេញ និងបណ្តាខេត្ត។

នៅក្នុងនោះ​ បងប្អួនប្រជាពលរដ្ឋ​ដែលពួកគាត់បានចាក់វ៉ាក់សាំងរួចរាល់ បាននិយាយថា ពួកគាត់យល់ថាយុទ្ធនាកានេះល្អណាស់ ព្រោះជាការចែករំលែកភាពរីករាយ និងបានញ៉ាំការ៉េមវ៉លស៍ ត្រជាក់ៗ ពិតជាឆ្ងាញ់ បន្ទាប់ពីចាក់វ៉ាក់សាំងរួច។​ 

សកម្មភាពនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការចូលរួមយ៉ាងសកម្មរបស់ការ៉េម វ៉លស៍​ ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកាលៈទេសៈដ៏លំបាកលើកិច្ចការប្រយុទ្ធ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកគ្រូពេទ្យចាក់វ៉ាក់សាំង បានបង្ហាញពីចំណាប់អារម្មណ៍របស់គាត់យ៉ាងដូច្នេះថា៖

« ខ្ញុំតាំងចិត្តយ៉ាងមុតមាំ និងខិតខំឲ្យអស់ពីលទ្ធភាព ទោះជាជួបការលំបាកយ៉ាងណា ក៏ខ្ញុំនៅតែបន្តកាតព្វកិច្ចមួយនេះសម្រាប់បងប្អូនប្រជាពលរដ្ឋយើង ឲ្យទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ជំងឺកូវីដ 19 ។ ហើយសូមបងប្អូនប្រជាពលរដ្ឋរក្សានូវវិធានការ 3 ការពារ 3 កុំ ទាំងអស់គ្នា! »

ប្រសាសន៍លោកគ្រូពេទ្យ

ការរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋ គឺជាដំណោះស្រាយជាយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងជួយការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ។

  វ៉លស៍ ចែកការ៉េមេជូនប្រជាពលរដ្ឋនៅតាមមណ្ឌលចាក់វ៉ាក់សាំង
  វ៉លស៍ ចែកការ៉េមេជូនប្រជាពលរដ្ឋនៅតាមមណ្ឌលចាក់វ៉ាក់សាំង

ប្រធានមណ្ឌលចាក់វ៉ាក់សាំងក៏បានឲ្យដឹងផងដែរថា៖

« ក្នុងនាមខ្ញុំបាទជាប្រធានមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ 19 នៅទីនេះ ខ្ញុំពិតជាមានមោទនភាពណាស់ ដែលបានឃើញបងប្អូនប្រជាពលរដ្ឋចូលរួមគាំទ្រយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ 19 របស់រាជរដ្ឋាភិបាល។ យើងនឹងខិតខំឲ្យអស់លទ្ធភាព និងបំពេញកាតព្វកិច្ចមួយនេះឲ្យបានល្អបំផុត ដើម្បីបងប្អូនប្រជាពលរដ្ឋយើងទទួលបានការចាក់វ៉ាក់សាំងគ្រប់ៗគ្នា។ ហើយខ្ញុំក៏សូមអរគុណដល់ការ៉េមវ៉លស៍ ដែលបានចូលរួមគាំទ្រក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ 19 នេះ ដោយចែកការ៉េមឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋបន្ទាប់ពីចាក់វ៉ាក់សាំងរួច ក៏ដូចជាក្រុមគ្រូពេទ្យផងដែរ។ »

ប្រសាសន៍ប្រធានមណ្ឌលចាក់វ៉ាក់សាំង

រាជរដ្ឋាភិបាលបានចូលរួមយ៉ាងសកម្មក្នុងការទទួល និងបញ្ជាទិញ វ៉ាក់សាំងដោយផ្ទាល់ពីអ្នកផលិត ដែលគិតត្រឹមថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ បានចាក់ជូនប្រជាពលរដ្ឋ និងជនបរទេសរស់នៅ និងធ្វើការនៅកម្ពុជា បានចំនួន ៤,៥៩៩,៦៤៨នាក់ហើយ ស្មើនឹង៤៦ ភាគរយ នៃចំនួនប្រជាពលរដ្ឋត្រូវចាក់ក្នុងផែនការ។

ការ៉េមវ៉លស៍ សូមសម្តែងនូវកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម និងឥតរាថយរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងគ្រប់គ្រងបញ្ហានៃវិបត្តិជំងឺកូវីដ-១៩ និងអបអរសារទរចំពោះភាពជោគជ័យរបស់រាជរដ្ឋាភិបាល ក្នុងការទទួល និងទិញវ៉ាក់សាំងបានគ្រប់គ្រាន់ សម្រាប់ធានាការចាក់វ៉ាក់សាំងជូនប្រជាជនតាមគោលដៅក្នុងល្បឿនលឿន និងឆាប់រហ័ស។

ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋរួចរាល់តាមផែនការ នឹងជួយឱ្យកម្ពុជាអាចគ្រប់គ្រងការរីករាលដាលជំងឺកូវីដ១៩បានល្អ ដែលជាបុព្វហេតុមួយជួយឱ្យកម្ពុជា ឈានទៅសម្រេចបានស្ថានភាពភាពសេដ្ឋកិច្ចល្អប្រសើរផងដែរ។

   លោក វិបុល
   លោក វិបុល

អ្នកតំណាងការ៉េម វ៉លស៍ លោក វិបុល បានបញ្ជាក់ថា៖ 

« ជាមួយការបេ្តជ្ញាចិត្តរបស់ការ៉េម វ៉លស៍ យើងមិនត្រឹមតែនាំភាពរីករាយ ស្នាមញញឹមដល់បងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងដើម្បីចូលរួម​គាំទ្រយុទ្ធនាការចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ 19 របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលផងដែរ។ »

ការលើកឡើងរបស់លោក វិបុល

ការ៉េមវ៉លស៍ ពិតជាមានមោទកភាពយ៉ាងក្រៃលែង ហើយសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋនឹងមានស្នាមញញឹម ភាពរីករាយ ភាពវិជ្ជមាន សុភមង្គល និងក្តីសង្ឃឹមជាមួយការ៉េមវ៉លស៍។ ការ៉េមវ៉លស៍​ ភាពរីករាយនៅជាមួយអ្នកជានិច្ច៕

  វ៉លស៍ ចែកការ៉េមេជូនប្រជាពលរដ្ឋនៅតាមមណ្ឌលចាក់វ៉ាក់សាំង
  វ៉លស៍ ចែកការ៉េមេជូនប្រជាពលរដ្ឋនៅតាមមណ្ឌលចាក់វ៉ាក់សាំង
  វ៉លស៍ ចែកការ៉េមេជូនប្រជាពលរដ្ឋនៅតាមមណ្ឌលចាក់វ៉ាក់សាំង
  វ៉លស៍ ចែកការ៉េមេជូនប្រជាពលរដ្ឋនៅតាមមណ្ឌលចាក់វ៉ាក់សាំង
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T