អាណិតណាស់! ស្ងាត់ពីសិល្បៈរាប់ឆ្នាំ ការពិតតារាជើងចាស់ អៀង ស៊ីធុល មានជំងឺវះកាត់បេះដូងនៅក្រៅប្រទេស​

//s9.kh1.co/1b/1b117b15286176f87bfa705b8d6e5ff40879d3e0.jpg
តារា & កម្សាន្ដ

 ២០-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

អាណិតណាស់! ស្ងាត់ពីសិល្បៈរាប់ឆ្នាំ ការពិត តារាចម្រៀង អៀង ស៊ីធុល ធ្លាក់ខ្លួនឈឺ និងកំពុងព្យាបាលនៅក្រៅប្រទេស​

រាជធានីភ្នំពេញ៖ មហាជនមួយចំនួនធំ ប្រាកដជាស្គាល់ហើយតារាចម្រៀងជើងចាស់ និង ជាសាស្ត្រាចារ្យផ្នែកសិល្បៈបុរាណ លោក អៀង ស៊ីធុល ដោយកាលពីពេលថ្មីៗនេះ បានលេចដំណឹងថា រូបលោកបានកំពុងតែសម្រាកព្យាបាលជំងឺនៅបរទេស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 តាមប្រភពព័ត៍មានបានឱ្យដឹងថា តារាចម្រៀងជើងចាស់រូបនេះ មានជំងឺបេះដូងធ្ងន់ធ្ងរ ហើយទើបតែទទួលបានការវះកាត់នៅសហរដ្ឋអាមេរិក ទើបតែថ្មីៗនេះផងដែរ។

តាមរយៈសារជាសំឡេងមួយដែលតារាចម្រៀងជើងចាស់ លោក អៀង ស៊ីថុល បានឱ្យដឹងថា៖ រូបលោកបានសម្រាកព្យាបាលវះកាត់ជំងឺបេះដូងរួចរាល់ហើយ ប៉ុន្តែនៅដើរមិនរួច នៅលើគ្រែ ហូបអ្វីក៏មិនទាន់បាន អញ្ចឹងត្រូវពេលយូរ។

ទន្ទឹមនឹងនេះ លោក អៀង ស៊ីធុល បានថ្លែងអំណរគុណដល់បងប្អូនទាំងអស់ ដែលបានបារម្ភសួរសុខទុក្ខលោកពីចម្ងាយផងដែរ។  

សូមជម្រាបថា លោក អៀង ស៊ីធុល គឺជាតារាចម្រៀងជើងចាស់ និង ជាសាស្ត្រាចារ្យផ្នែកសិល្បៈបុរាណមួយរូបដែលតែងផ្តល់នូវបទចម្រៀងបែបប្រពៃណីបំពេរអារម្មណ៍ទស្សនិកជន មិនឱ្យជិនណាយជាមួយទឹកដមសំនៀងពីរោះរណ្តំ។ ដោយតារាចម្រៀងជើងចាស់រូបនេះ ធ្លាប់ជាដៃគូរចម្រៀងជាមួយតារាចម្រៀងជើងចាស់ពីរោះស្រទន់ អ្នក ហឹម ស៊ីវន ផងដែរ៕

លោក អៀង ស៊ីធុល
លោក អៀង ស៊ីធុល
លោក អៀង ស៊ីធុល
លោក អៀង ស៊ីធុល
លោក អៀង ស៊ីធុល និង អ្នកស្រី ហឹម ស៊ីវន
លោក អៀង ស៊ីធុល និង អ្នកស្រី ហឹម ស៊ីវន
លោក អៀង ស៊ីធុល
លោក អៀង ស៊ីធុល
លោក អៀង ស៊ីធុល (អាវស)
លោក អៀង ស៊ីធុល (អាវស)
លោក អៀង ស៊ីធុល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
លោក អៀង ស៊ីធុល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
លោក អៀង ស៊ីធុល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
លោក អៀង ស៊ីធុល កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ
លោក អៀង ស៊ីធុល 
លោក អៀង ស៊ីធុល 
Keo Sieklin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T