Minho និង Taemin បង្ហាញមូលហេតុថា ខែឧសភា ២០២១ ពិតជាពិសេស និងមានតម្លៃខ្លាំងចំពោះពួកគេ!

//s9.kh1.co/d1/d1b9019990b37405925a24330a7c0bd2587d1300.jpg
យុវវ័យ

 ២១-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

SHINee បានបង្ហាញមុខលើគម្របទស្សនាវដ្ដី Marie Claire Korea ដោយសមាជិកក្រុម Minho និង Taemin បានផ្ដល់បទសម្ភាសន៍ពីអត្ថន័យខែ ឧសភា ឆ្នាំ ២០២១ នេះពិតជាពិសេសចំពោះពួកគេ!

កូរ៉េខាងត្បូង ៖ ថ្មីៗនេះ SHINee បានបង្ហាញមុខលើគម្របទស្សនាវដ្ដី Marie Claire Korea ដែលនឹងចេញផ្សាយជាផ្លូវការនៅ ខែ​ សីហា ខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ សមាជិកក្រុម Minho និង Taemin បានផ្ដល់បទសម្ភាសន៍លើកឡើងពីខ្លឹមសារដ៏សែនមានន័យរបស់ពួកគេ សម្រាប់ខែ ឧសភា ឆ្នាំ ២០២១ ក្រោយបញ្ចប់ការផ្សព្វផ្សាយសម្រាប់អាល់ប៊ុម Don’t Call Me របស់ពួកគេ។

SHINee
SHINee

ដោយសារតែក្រុម SHINee បានបង្ហាញខ្លួននៅក្នុងខែ ឧសភា ឆ្នាំ ២០០៨ ទើបធ្វើឲ្យខែនេះ វាពិតជាពិសេសណាស់សម្រាប់ពួកគេ ព្រោះជារៀងរាល់ឆ្នាំក្រុមនេះតែងរៀបចំកម្មវិធីជួបជុំអ្នកគាំទ្ររបស់ពួកគេដែលមានឈ្មោះថា SHINee Day ដើម្បីអបអរការ Debut ក្នុងវិស័យតន្រ្តី Kpop

SHINee ពេល Debut ដំបូង
SHINee ពេល Debut ដំបូង

ជាក់ស្ដែង ឆ្នាំនេះ ខែ ឧសភា វាកាន់តែពិសេសជាងនេះទៅទៀត ស្របពេលដែល Onew, Minho និង Key កំពុងបំពេញកាតព្វកិច្ចយោធារបស់ពួកគេ ធ្វើឲ្យក្រុមនេះមិនអាចធ្វើកម្មវិធីរួមគ្នាជាមួយគ្នាបានទេ ទើបប្រុសស្អាត Minho ដាច់ចិត្តទម្លាយអារម្មណ៍ពិតថា ៖

នៅពេលសមាជិករបស់យើងបានចុះឈ្មោះចូលបម្រើទ័ព វាគឺជាពេលដែលយើងមិនអាចធ្វើ SHINee Day ជាមួយគ្នាបាន។ ហើយដោយសារតែយើងមិនអាចនៅជាមួយគ្នានៅឆ្នាំក្រោយនៅថ្ងៃប្រារព្ធពិធីនេះនៅខែ ឧសភា ទើបឆ្នាំនេះ ខ្ញុំកាន់តែមានអារម្មណ៍ថាវាមានតម្លៃណាស់។

Minho
Minho
Minho

ស្របនឹងនេះដែរ Taemin ក៏បានចែករំលែកពីមូលហេតុដែលថាខែ ឧសភា វានេះមានគុណតម្លៃ និងសំខាន់ចំពោះលោក ៖

ខ្ញុំចង់បង្កើតស្នាដៃថ្មីៗជាច្រើន ប៉ុន្តែដោយសារតែមិនមានពេលវេលាច្រើនទេ។ ពេលខ្លះខ្ញុំមានអារម្មណ៍ថាវាគួរឲ្យសោកសៅដែរ ហើយខ្ញុំក៏មានអារម្មណ៍សោកស្តាយចំពោះអ្នកគាំទ្រផងដែរ។ ខ្ញុំចង់ចំណាយពេលមួយខែ ក្នុងខែអបអរសាទរខួបរបស់ពួកយើង ដោយបន្សល់ទុកនូវអនុស្សាវរីយ៍ល្អៗ ជាមួយអ្នកគាំទ្រ។

Taemin
Taemin
Taemin

ប្រភព ៖ Koreaboo

Keo Rong
K.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T