តិចច្រឡំព្យុះ តាមពិតហ្វូងមូសហោះផ្ដុំគ្នាទេ ដែលធ្វើឲ្យអ្នកដំណើរផ្អើលលាន់ (មានវីដេអូ)

//s9.kh1.co/6c/6c72d0a8143b158b194cc3416a9e55459883c228.jpg
សង្គម

 ២០-កក្កដា-២០២១ ៩ព្រឹក · ៣ ឆ្នាំមុន

អ្នកជំនាញបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មិនគួរព្រួយបារម្ភទេ ចំពោះហេតុការណ៍នេះ ដែលមូសឈ្មោលហោះហើរចោមរោមមូលញីប៉ុណ្ណោះ។

រុស្ស៊ី៖ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បានសម្ដែងការភ្ញាក់ផ្អើល ជុំវិញវីដេអូឃ្លីបខ្លីមួយ ដែលថតបង្ហោះនូវសកម្មភាព ហ្វូងមូសដែលមានគ្នារាប់លានក្បាល ហោះផ្ដុំគ្នាពេញលើអាកាស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

វីដេអូឃ្លីបខ្លីនេះ ត្រូវបានថតឡើងនៅតាមដងផ្លូវនៃភូមិមួយ ក្នុងតំបន់ Ust-Kamchatsk ហើយយកទៅបង្ហោះចែកចាយដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

យោងតាមសម្ដីរបស់ម្ចាស់វីដេអូឃ្លីប ឈ្មោះថា Alexei បាននិយាយរៀបរាប់ថា រូបគាត់ផ្ទាល់បានបើកឡានឆ្លងកាត់ផ្លូវដែលមានហ្វូងមូសហោះផ្ដុំគ្នា ដែលធ្វើឲ្យគាត់ពិបាកក្នុងការមើលផ្លូវណាស់ និងមិនហ៊ានបើកបង្អួចឡានឡើយ។ ហើយហ្វូងមូសមានសឹងគ្រប់ទីកន្លែង និងមិនអាចរកឃើញបានទេថា វាហោះផ្ដាច់ចេញពីគ្នានៅកន្លែងទេ។

ទន្ទឹមនឹងនេះដែរ អ្នកជំនាញបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មិនគួរព្រួយបារម្ភទេ ចំពោះហេតុការណ៍នេះ ដែលមូសឈ្មោលហោះហើរចោមរោមមូលញីប៉ុណ្ណោះ ដើម្បីបង្កាត់ពូជ ហើយមូសទាំងនោះក៏មិនវាយប្រហារទៅលើមនុស្សដែរ។ ចំពោះការប្រើថ្នាំបាញ់សម្លាប់វិញ ក៏មិនមានប្រសិទ្ធភាពធ្វើឲ្យវាបាត់អស់ទាំងស្រុងដែរ។

យ៉ាងណាមិញ ជុំវិញហេតុការណ៍ខាងលើនេះ មានភាពស្រដៀងគ្នា ទៅនឹងហេតុការណ៍ដែលបានកើតឡើងកាលពីឆ្នាំមុនក្នុងសហរដ្ឋអាមេរិក ដែលពេលនោះ កសិករបានរាយការណ៍ថាសត្វក្នុងកសិដ្ឋានពី៣០០ ទៅ៤០០ក្បាលបានបាត់បង់ជីវិត ដោយសារមូសបឺតជញ្ចក់ឈាម៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

ប្រភព: Daily Mail

Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៨ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T