ធនធានកម្រ! មិនដែលដឹងសោះ​ មានព្រះរាជបុត្រជាប់ខ្សែរាជវង្សក្រុងកម្ពុជាមួយព្រះអង្គ មានព្រះសមត្ថភាពខាងគំនូរសហសម័យយ៉ាងស្ទាត់ជំនាញ (មានវីដេអូ)

//s9.kh1.co/fb/fbecd9454f87eca1ec52c3caf192007e56f441dd.jpg
តារា & កម្សាន្ដ

 ២៥-កក្កដា-២០២១ ១១ព្រឹក · ៣ ឆ្នាំមុន

មិនសរសើរមិនបាន ព្រះអម្ចាស់នរោត្តមរ៉េត វីរ:បុត្រ មានព្រះសមត្ថភាពខាងគំនូរសហសម័យយ៉ាងស្ទាត់ជំនាញតែម្តង

ភ្នំពេញ: ជាការពិត ពេលដែលមនុស្សមួយចំនួននិយាយពីសិល្ប:គំនូរ គេច្រើនតែផ្តោតសំខាន់ទៅលើគំនូរដៃដែលច្រើននិយមគូសលើក្រដាស ដោយប្រើគូល័រ ឬមួយក៏ជក់ និងទឹកថ្នាំដើម្បីរំលេចចេញនូវសោភណ ឬក៏បង្ហាញស្នាដៃក្នុងការផ្តិតយករូបភាពមនុស្ស ឬទិដ្ឋភាពនៅក្នុងផ្នត់គំនិតអ្នកគូរ ឬវិចិត្រករ ហើយដែលចង់បង្ហាញស្នាដៃរបស់ខ្លួននោះទៅលើក្រដាស ឬផ្ទាំងសំណាត់សមួយ ក្នុងគោលដៅឲ្យអ្នកដទៃបានឃើញ និងទុកជាស្នាដៃផ្ទាល់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដោយផ្អែកលើការវិវឌ្ឍនៃបរិបទសង្គម និងដំណើរការនៃការផ្លាស់ប្តូរទម្រង់សិល្ប:តាមចរន្តសម័យកាល ព្រមទាំងការមកដល់នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ថ្មី គំនូរក៏ត្រូវបានវិចិត្រករសម័យថ្មីមួយចំនួន បានបង្វែរចំណាប់អារម្មណ៍មកធ្វើគូរបែបឌីជីថលនៅលើកុំព្យូទ័រវិញ ឬដែលជាទូទៅគេនិយមស្គាល់ថាជា "គំនូរសហសម័យ"  ដែលជារបកគំហើញថ្មីមួយបន្ថែមទៀតលើស្នាដៃសិល្ប:សម័យថ្មី និងបានក្លាយទៅជាទីពេញនិយមសម្រាប់វិចិត្រករសម័យថ្មីផងដែរ។

ដោយផ្អែកលើសារ:សំខាន់ និងចំណង់ចំណូល ព្រមទាំងទេពកោសល្យក្នុងការគូររូបបែបឌីជីថលប្រកបដោយភាពច្នៃប្រឌិតផងនោះ អ្នកអម្ចាស់ នរោត្តម រ៉េត វីរ:បុត្រ ដែលត្រូវជាព្រះនត្តា(ចៅ)របស់អតីតនាយករដ្ឋមន្រ្តី និងជាខ្សែរាជរង្សនៃក្រុងកម្ពុជា ព្រះបាទនរោត្តម កន្តុល បានថ្លែងប្រាប់ព្រះទ័យរបស់ព្រះអង្គចំពោះវិស័យគំនូរសហសម័យនេះ ចែកជូនដល់មហាជន និងប្រិយមិត្ត តាមរយ:កិច្ចសម្ភាសន៍ជាមួយនឹងខ្មែរឡូត យ៉ាងដូច្នេះថា÷

និយាយរួមទៅខ្ញុំចាប់ផ្តើមចេះគូររូបពេលដែលខ្ញុំចាប់ផ្តើមរៀនអក្សរដែរ ប្រហែលអុំឡុងពេលចូលរៀនថ្នាក់មត្តេយ្យ តែខ្ញុំចេះស្ទាត់ខ្លាំងនៅពេលខ្ញុំរៀនថ្នាក់ទី​ ២ ប្រហែលជាមានអាយុ ៧ឆ្នាំ។ តែបើគំនូរសហសម័យនេះប្រហែលជា ៤ឆ្នាំចុងក្រោយនេះទេ ក្រោយអំពីពេលដែលខ្ញុំចាប់ផ្តើមប្រឡូកនូវគំនូរ ឌីជីថល។

អ្នកអម្ចាស់ នរោត្តម រ៉េត វីរ:បុត្រ

បន្ថែមពីនេះទៅទៀត ព្រះអម្ចាស់ក៏មានបន្ទូលតបបញ្ជាក់បន្ថែមទៀត ទាក់ទងនឹងសារសំខាន់នៃគំនូរសហសម័យនេះ ដោយព្រះអង្គបានបន្តយ៉ាងដូច្នេះថា÷

មូលហេតុដែលខ្ញុំងាកមកការគូរគំនូរឌីជីថលវិញ ដោយសារតែ៖

.វាថោកដោយពុំត្រូវការទិញក្រដាស់ ជក់នឹងថ្នាំ ឫឧបករណ៍គំនូរផ្សេងទៀត

២.ងាយស្រួលក្នុងការទុកដាក់ និងមិនហើរថ្នាំពណ៌

.ងាយស្រួលក្នុងការងារផ្សេងទៀតដូចជាការបោះពុម្ភអាវ

.រហ័សហើយសម្រួលការងារច្រើន។

យ៉ាងណាមិញ នៅវគ្គបញ្ចប់នៃកិច្ចសម្ភាសន៍ អ្នកអម្ចាស់នរោត្តមរ៉េត វីរ:បុត្រ បានមានបន្ទូល ដែលជាសារផ្តាំផ្ញើដល់អ្នកដែលស្រឡាញ់គំនូរបែបឌីជីថលនេះ ដោយព្រះអម្ចាស់បានលើកទឹកចិត្តយ៉ាងដូច្នេះថា÷

ជាជំហានដំបូង មុននឹងឈានទៅដល់វិចិត្រករមួយរូបដែលមានសមត្ថកិច្ច យើងគួរគប្បីយល់ដឹងអំពីឬសគល់នៃវប្បធម៌ខ្លួនឯងជាមុនសិន ដោយវិចិត្រករវ័យក្មេងគួរយល់ដឹងថាវប្បធម៌ និងទម្រង់សិល្ប:យើងតើវាមានប្រភពមកពីណា នៅសម័យកាលណា ហើយជាការល្អយើងគួរគប្បីទៅមើលប្រាសាទបុរាណខ្មែរ និងស្វែងយល់ពីអក្សរសិល្ប៍ ព្រោះការស្វែងយល់ពីឬសគល់ទាំងអស់នេះ នឹងជួយបង្កើនឲ្យយើងមានគំនិតច្នៃប្រឌិតជាច្រើន ជៀសវាងការចម្លង ឬកូពី ពីបរទេស។

អ្នកអម្ចាស់ នរោត្តម រ៉េត វីរ:បុត្រ

សូមបញ្ជាក់ផងដែលថា ព្រះអម្ចាស់នរោត្តម រ៉េតវីរ:បុត្រ ទ្រង់ជាខ្សែរាជរង្សមួយព្រះអង្គដែលមានព្រះសមត្ថភាពជាវិចិត្រករគំនូរសហសម័យ និងគំនូរទូទៅ ដោយព្រះអង្គអាចគូររូបក្នុងទម្រង់ជាច្រើនរាប់ចាប់តាំងពីមនុស្ស ទេសភាព បានយ៉ាងល្អវិចិត្រ និងប្រកបដោយព្រះសមត្ថភាព ខណ:ដែលទ្រង់ទើបតែមានព្រះជន្ម២០ព្រះវស្សាតែប៉ុណ្ណោះ៕

ចង់ជ្រាប និងឃើញឲ្យកាន់តែច្បាស់ ថាតើព្រះអម្ចាស់នរោត្តម រ៉េតវីរ:បុត្រ មានសមត្ថភាពក្នុងការគូរគំនូរបែបឌីជីថលបានស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា÷

ព្រះអម្ចាស់នរោត្តម រ៉េតវីរ:បុត្រ
ព្រះអម្ចាស់នរោត្តម រ៉េតវីរ:បុត្រ
ស្នាដៃគំនូរព្រះឆាយាល័ក្ខណ៍ ព្រះករុណានរោត្តម សីហមុនី
ស្នាដៃគំនូរព្រះឆាយាល័ក្ខណ៍ ព្រះករុណានរោត្តម សីហមុនី
ស្នាដៃគំនូរសហសម័យរបស់ ព្រះអម្ចាស់នរោត្តម រ៉េតវីរ:បុត្រ

ការចាប់យកអាជីពជាវិចិត្រករគំនូរសហសម័យ
Sun Vannak
V.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T