តើតារានិករនីមួយៗនឹងធ្វើបែបណា ពេលចង់ដកខ្លួនចេញពីនរណាម្នាក់?

//s9.kh1.co/79/79ae8af0cdf407b6d6eca6aa15340f9eb0b6f93f.jpeg
យុវវ័យ

 ២០-កក្កដា-២០២១ ៤ល្ងាច · ៣ ឆ្នាំមុន

មកដឹងពីរបៀបដែលតារានិករនីមួយៗ នឹងដកខ្លួនចេញពីអ្នក ឬចេញពីនរណាម្នាក់ ទាំងអស់គ្នា!

យល់ដឹង៖ នៅពេលដែលមនុស្សម្នាក់ ចង់ដកខ្លួនចេញពីនរណាម្នាក់ ពួកគេតែងតែមានវិធីខុសៗគ្នាក្នុងការដកខ្លួន។ វាមិនមែនជាការងាយស្រួលទេក្នុងការដកខ្លួន ពីព្រោះអ្នកម្ខាងទៀតអាចនឹងឈឺចាប់ តែវាគ្មានជម្រើស ក្រៅពីវិធីទាំងនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះយើងនឹងបង្ហាញថា តារានិករនីមួយៗនឹងធ្វើបែបណា ប្រសិនបើពួកគេចង់ដកខ្លួនចេញពីនរណាម្នាក់ ឬដកខ្លួនចេញពីអ្នកដោយផ្ទាល់ ៖

♈️ Aries (Mar 21 – Apr 19)

ពួកគេតបសារមួយពាក្យៗ ដូចមិនចង់និយាយ ឬចំណាយពេលយូរខ្លាំង ដើម្បីឆ្លើយតបសារ ជំនួសឱ្យការឆ្លើយតបក្នុងរយៈពេលប៉ុន្មានវិនាទី ឬក៏អាច Seen ចោលក៏ថាបានដែរ។

♉️ Taurus (Apr 20 – May 20)

ពួកគេនិយាយថា ពួកគេរវល់ពេកក្នុងការងារ មិនអាចដើរលេង ឬទៅញ៉ាំអាហារពេលល្ងាច ឬនិយាយទូរស័ព្ទជាមួយអ្នកបានទេ។ ពួកគេធ្វើដូចកាលវិភាគរបស់ពួកគេ គឺមមាញឹក កកស្ទះភ្លាមៗ ហើយមិនដែលធ្វើផែនការបម្រុងទុកទេ គឺត្រូវតែរវល់ភ្លាមៗតែម្ដង។

♊️ Gemini (May 21 – Jun 20)

ពួកគេឈប់បង្ហាញនូវសេចក្តីស្រលាញ់របស់ពួកគេចំពោះអ្នក ដោយលែងនិយាយច្រើនដូចមុន ឬមិនទាក់ទងសោះតែម្ដង។ ពួកគេប្រែអារម្មណ៍ទៅជាត្រជាក់ និងប្រែទៅជាមនុស្សម្នាក់ ដែលពួកគេមិនមែនជាមនុស្សបែបនោះពីមុន។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

ពួកគេឈប់និយាយច្រើនជាមួយអ្នក ដូចពីមុន។ ពួកគេនឹងឆ្លើយតបសារ ប្រសិនបើមាននរណាម្នាក់ផ្ញើសារមកពួកគេ ឬស្នើសុំឱ្យពួកគេរៀបចំផែនការអ្វីមួតែប៉ុណ្ណោះ។ បើមិនដូច្នោះទេពួកគេនៅស្ងៀមទាំងស្រុង មិននិយាយ ឬផ្ញើរសារតែម្ដង។

♌️ Leo (Jul 23 – Aug 22)

ពួកគេទុកអ្នកចោលទាំងស្រុងតែម្ដង។ ពួកគេមិនឆ្លើយសារ ហើយពួកគេចៀសវាងជួបអ្នក នៅទីសាធារណៈ។ ពួកគេមិនប្រាប់អ្នកដោយផ្ទាល់ទេ គឺបង្ហាញកាយរិការ ឫកពារឲ្យអ្នកដឹងថាកាន់តែច្បាស់តែម្ដង។

♍️ Virgo (Aug 23 – Sep 22)

ពួកគេ Mute សាររបស់អ្នក (ឬ unfriend តែម្ដង) ហើយស្ងាត់នៅលើបណ្តាញសង្គម ដោយមិនប្រើវាមួយរយៈ។ ពួកគេចង់សំអាតពេលវេលារបស់ពួកគេ ដូច្នេះមនុស្សគ្រប់គ្នាអាចមើលដឹង និងមិនដឹងថាពួកគេកំពុងគិតអីទេ។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

ពួកគេឈប់ផ្ញើសារឲ្យអ្នក រាល់ថ្ងៃឈប់សម្រាកផ្សេងៗ និងថ្ងៃកំណើតរបស់អ្នកផងដែរ។ ពួកគេបង្ហាញឫកពារដោយស្ងៀមស្ងាត់រហូតដល់អ្នក មិនអាចទទួលយកបានទៀត។ បន្ទាប់មកទើបពួកគេមកដោះស្រាយវា។

♏️ Scorpio (Oct 23 – Nov 21)

ពួកគេតែងតែធ្វើដូចជាពួកគេរត់យឺត ហើយមិនមានពេលដើម្បីមកនិយាយជាមួយអ្នកឡើយ។ ពួកគេធ្វើយ៉ាងណាឲ្យ ការសន្ទនាជាមួយអ្នក ប្រែទៅជាខ្លីជាងមុន តាមដែលអាចធ្វើទៅបាន និងតែងតែរកលេសជានិច្ច។

♐️ Sagittarius (Nov 22 – Dec 21)

ពួកគេដកមនុស្សទាំងនោះ ចេញពីតារាងមិត្តភក្តិជិតស្និទ្ធរបស់ពួកគេ នៅលើបណ្តាញសង្គម Instagram ហើយបញ្ចប់ ទំនាក់ទំនងរបស់ពួកគេភ្លាមៗតែម្ដង។

♑️ Capricorn (Dec 22 – Jan 19)

ពួកគេបង្ហាញឫកពារដូចជា Serious ខ្លាំងក្នុងរាល់ការសន្ទនាជាមួយអ្នក។ ពួកគេធ្វើដូចជាម៉ួម៉ៅ នឹងមិនញញឹមឬ សើចនោះទេ ហើយសង្ឃឹមថាការសន្ទនានោះនឹងបញ្ចប់លឿនជាងមុន កាន់តែឆាប់ កាន់តែល្អ។

រូបតំនាង
រូបតំនាង

♒️ Aquarius (Jan 20 – Feb 18)

ពួកគេចាប់ផ្តើមដើរលេងជាមួយមនុស្សផ្សេងទៀត ដែលមិនមែនជាអ្នក ហើយបង្ហោះចូលបណ្ដាញសង្គម។ ពួកគេត្រូវធ្វើឲ្យប្រាកដថា អ្នកនឹងបានឃើញពួកគេជាមួយក្រុមមនុស្សផ្សេង ហើយអន់ចិត្តនឹងពួកគេ។

♓️ Pisces (Feb 19 – Mar 20)

ពួកគេឈប់ទៅកន្លែងណា ដែលធ្លាប់ទៅជាមួយអ្នក ឬកន្លែងដែលអ្នកចូលចិត្តទៅ។ ពួកគេប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរក្សាចម្ងាយរបស់ពួកគេ ឲ្យនៅឆ្ងាយពីអ្នក ឬធ្វើយ៉ាងណាកុំឲ្យជួបទាល់តែសោះ។

ប្រភព: thoughtcatalog 

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T