អូស្រ្តាលីរកឃើញ វិធីតេស្ត​កម្រិតជាតិស្ករក្នុងឈាមមិនបាច់ជោះម្រាមដៃ!

//s9.kh1.co/6d/6d0f01b1475a404c195f20fd0b124e413176dc73.jpg
យល់ដឹង

 ១៩-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

អ្នក​វិទ្យាសាស្រ្ត​អូស្រ្តាលី​​បាន​​អភិវឌ្ឍ​ឧបករណ៍​តេស្ត​កម្រិត​ជាតិ​ស្ករ​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មួយ​ឈ្មោះថា

សារព័ត៌មាន Reuters បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២១ នេះ​ថា អ្នក​វិទ្យាសាស្រ្ត​អូស្រ្តាលី​​បាន​​អភិវឌ្ឍ​ឧបករណ៍​តេស្ត​កម្រិត​ជាតិ​ស្ករ​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មួយ​ឈ្មោះថា holy grail ​ដែល​អាច​ពិនិត្យ​កម្រិត​ជាតិ​ស្ករ​បាន​តាម​រយៈ​ទឹក​មាត់​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​​ផ្អែម ជា​ទូទៅ​ត្រួត​ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ដោយ​ការ​ជោះ​ម្រាម​ដៃ ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ និង​យក​តំណក់​ឈាម​ដាក់​លើ​បន្ទះ​តេស្ត​ និង​ឧបករណ៍​តេស្ត​ដើម្បី​បាន​ដឹង​លទ្ធផល​។ ដោយ​សារ​តែ​ការ​ជោះ​ម្រាម​ដៃ​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ៗ​​ ធ្វើ​ឲ្យ​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​​មានការ​ឈឺ​ចាប់ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​អាច​កម្រិត​​ពេល​ជោះ​ម្រាម​ដៃ​ និង​ពិនិត្យ​ជាតិ​ស្ករ​ក្នុង​ឈាម​។

យ៉ាងណា ឧបករណ៍​តេស្ត​​កម្រិត​ជាតិ​ស្ករ​ថ្មី​នេះ អាច​​ទាញ​យក​អង់ហ្ស៊ីម​មាន​ជាតិ​ស្ករ​(គ្លុយកូស)ចូល​ទៅ​ក្នុង​ឧបករណ៍​(transistor) ​ដែល​អាច​បញ្ជូន​ព័ត៌មាន​ពី​កម្រិត​ជាតិ​ស្ករ​បាន ដោយមិនត្រូវការ​ការជោះម្រាមដៃ​​។

ដោយ​សារ​តែ​ឧបករណ៍​អេឡិចត្រូនិក​នៅ​ក្នុង​ transistor ជា​ទឹក​ខ្មៅ នោះ​ការ​ធ្វើ​តេស្ត​អាច​ធ្វើ​ឡើង​បាន​តាម​រយៈ​ការ​ព្រីន​ចេញ​ និង​អស់​​ថ្លៃ​ចំណាយ​ទាប​។

អ្នក​វិទ្យាសាស្រ្ត​ជឿ​ថា​ ឧបករណ៍​នេះ​នឹង​ជួយ​ដល់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​រួច​ផុត​ពី​ការ​ឈឺចាប់​ពីការ​​ជោះ​ដៃ​ពិនិត្យ​កម្រិត​ជាតិ​ស្ករ និង​ផ្ដល់​ផល​ល្អ​ច្រើន​ដល់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T