អស់ទ្រាំ! ណុប បាយ៉ារិទ្ធ ចេញមុខព្រលះ មនុស្សមួយចំនួនដែលចាំតែពេបជ្រាយអ្នកដទៃ

//s9.kh1.co/81/81f197900d3dd119a6178d237d269524b0382291.jpg
តារា & កម្សាន្ដ

 ១៩-កក្កដា-២០២១ ៣ល្ងាច · ៣ ឆ្នាំមុន

តារាចម្រៀង ណុប បាយ៉ារិទ្ធ បានធ្វើការរិះគន់ចំៗ ចំពោះមនុស្សមួយចំនួនដែលតែងតែធ្វើពេបជ្រាយ រិះគន់លោក គ្រប់ទម្រង់ គ្រប់ស្ថានការណ៍ នៅក្នុងបណ្តាញសង្គម។

ភ្នំពេញ៖ ប្រមាណជាប៉ុន្មានម៉ោងមុននេះ តារាចម្រៀង ណុប បាយ៉ារិទ្ធ បានធ្វើការរិះគន់មនុស្សមួយចំនួនតូច ដែលតែងតែរិះគន់ ពេបជ្រាយលោក ដែលមិនមែនជាការរិះគន់ដើម្បីស្ថាបនានោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក យោងតាមគណនី ហ្វេសប៊ុករបស់តារាប្រុសនេះ បានសរសេររៀបរាប់យ៉ាងលម្អិតអំពីរឿងរ៉ាវដែលលោកត្រូវបានមនុស្សមួយចំនួនមើលងាយ ដែលខ្លឹមសារមានអត្ថន័យដូចខាងក្រោម៖

ទើបតែសម្អាតមេរោគពីក្នុងផេកចោលអោយអស់ គឺថាBanចោលតែម្តង រំខាន
គិតចុះគិតឡើងបានដឹងថា ហេតុអីបានជា«អ្នកមាន» គ្មានពេលទំនេរសោះ ខួរក្បាលគេគិតតែរឿងមានប្រយោជន៍ គិតទៅមុខជានិច្ច ហេតុអីបានជាការងារល្អៗជាច្រើនត្រូវការអ្នកធ្វើបែរជាគ្មានអ្នកធ្វើ ព្រោះមនុស្សយកពេលទំនេរមានប្រយោជន៍ទៅធ្វើរឿងអត់ប្រយោជន៍អស់ទៅហើយ ដើរពេបជ្រាយ ទើសអ្នកដ៏ទៃ សើចយំគេ ហើយបែរជាគ្មានពេលមកអនិច្ចា ប្រមើលមើលជីវិតខ្លួនឯងសោះ ថាតើបច្ចុប្បន្នជីវិតអញគ្រប់គ្រាន់ឬបានពាក់កណ្តាលគេឬនៅ ? មានពេលសើចយំគេ តែអត់មានពេលគិតពីជីវិតខ្លួនឯង ហេតុអី?
អស្ចារ្យ
ដល់តែគេនិយាយថាគេមើលងាយ តែអាភាសាដែលកំពុងខមថាអោយគេហ្នឹង អត់គិតទេអីថាវាដូចដៀលអោយខ្លួនឯងនៅមុខកញ្ចក់ ។ សួរថាកាលដែលមកដៀលគេមើលងាយគេនិងមានបានមើលពីខ្លួនឯងទេ មានវិភាគរវាងខ្លួនឯងនិងគេទេ ? គ្រប់គ្រាន់នៅ ? ចុះបើនៅទេ ម៉េចបានហ៊ានដៀលគេទាំងមិនខ្មាស់គេឬខ្មាស់ខ្លួនឯងសោះអញ្ចឹង? ការងារមានច្រើនណាស់ ទៅធ្វើយកលុយចិញ្ចឹមជីវិត វាមានប្រយោជន៍ជាងចំណាយណាយពេលមកសើចយំ មើលងាយគេទាំងគេមានសមត្ថភាពឱ្យជីវិតគេប្រសើរជាងខ្លួនឯង ។ សម្រាកអ្នកពូកែពេបជ្រាយគេ សម័យកូវីដផង ធ្វើអ្វីដែលល្អៗទៅក្រែងបុណ្យជួយការពារបាន
ដាស់តឿនដោយបំណងល្អ

ណុប បាយ៉ារិទ្ធ

យ៉ាងណាមិញ ហ្វេនរបស់លោកជាច្រើន ក៏បានគាំទ្រនូវសំណេររបស់លោក ដែលបានលើកឡើងខាងលើនេះផងដែរ ជាពិសេសគឺសារចុងក្រោយ ដែលលោកបានសរសេរជាពាក្យដាស់តឿនដោយបំណងចំពោះមនុស្សគ្រប់គ្នា ដែលតែងរិះគន់លោកគ្រប់ពេលផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

 ណុប បាយ៉ារិទ្ធ
 ណុប បាយ៉ារិទ្ធ
 ណុប បាយ៉ារិទ្ធ
 ណុប បាយ៉ារិទ្ធ
 ណុប បាយ៉ារិទ្ធ
 ណុប បាយ៉ារិទ្ធ
 ណុប បាយ៉ារិទ្ធ
 ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T