ធ្វើពុតដេកលក់៣ថ្ងៃ គេចពីការសួរចម្លើយ តែចុងក្រោយដេកតទៀតមិនកើត ដោយសារធុំក្លិនបាយការី

//s9.kh1.co/4f/4fdbc305713ad13c85f215879ccf9b61b539bc6b.jpg
សង្គម

 ១៩-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ថ្មីៗនេះ បុរសជាជនសង្ស័យម្នាក់ មកពីទីក្រុង Xiaogan នៃខេត្ត Hubei ប្រទេសចិន ត្រូវបានចាប់ខ្លួន តែគាត់បែរជារកល្បិចដើម្បីគេចវេសពីប៉ូលិសទៅវិញ។

ចិន៖ ថ្មីៗនេះ បុរសជាជនសង្ស័យម្នាក់ មកពីទីក្រុង Xiaogan នៃខេត្ត Hubei ប្រទេសចិន ត្រូវបានចាប់ខ្លួន តែគាត់បែរជារកល្បិចដើម្បីគេចវេសពីប៉ូលិសទៅវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅពេលចូលសួរចម្លើយ ជនសង្ស័យខាងលើ បានធ្វើពុតជាសន្លប់ និងដេកលក់អស់​រយៈពេល៣ថ្ងៃ ដែលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយគ្រូពេទ្យបានព្យាយាមយ៉ាងខ្លាំង ក្នុងការជួយឲ្យគាត់ដឹងខ្លួនឡើងវិញផងដែរ។ តែទោះជាខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ ក៏គ្មានលទ្ធផលឡើយ។

យ៉ាងណាមិញ ទីបំផុតជនសង្ស័យ បានភ្ញាក់ដឹងខ្លួនឡើងវិញ ដោយសារតែធុំក្លិនឈ្ងុយឆ្ងាញ់នៃការីសាច់គោ ជាមួយបាយស ដែលក្រុមប៉ូលិស កំពុងរីករាយក្នុងការទទួលទានក្បែរគ្រែរបស់គាត់ ហើយធ្វើឲ្យគាត់ទប់ចិត្តមិនបាន។

ទន្ទឹមនឹងនេះ ប៉ូលិសក៏បាននិយាយរៀបរាប់ដែរថា៖

ម្ហូបអាហារមានក្លិនខ្លាំង និងជះក្លិនសាយភាយពេញបន្ទប់ ខណៈពេលខ្ញុំកំពុងបរិភោគ។ បន្ទាប់មក ជនសង្ស័យបានកម្រើកក្បាល និងងើបឡើងយឺតៗ និងប្រាប់ថា គាត់មិនបានបរិភោគអាហារ៣ថ្ងៃហើយ ដែលក្រពះរបស់គាត់មិនអាចស៊ូទ្រាំបានទៀតទេ នៅពេលធុំក្លិនអាហារជុំវិញខ្លួន។

ប៉ូលិស

ជាចុងក្រោយ ជនសង្ស័យ ក៏បានព្រមសារភាពដែរថា ខ្លួនពិតជាបានធ្វើពុតជាដេកលក់ពិតប្រាកដមែន ដែលធ្វើឲ្យគេគ្រប់គ្នាហួសចិត្តយ៉ាងខ្លាំង៕

សូមទស្សនារូបភាពខាងក្រោម៖

មុនធ្វើពុតជាសន្លប់
មុនធ្វើពុតជាសន្លប់
ក្រោយពីសន្លប់រួច
ក្រោយពីសន្លប់រួច
អំឡុងពេលធ្វើពុត
អំឡុងពេលធ្វើពុត
រូបតំណាងនៃបាយការីសាច់គោ
រូបតំណាងនៃបាយការីសាច់គោ

ប្រភព: Ladbible

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T