ដឹងទេ? ប្រសិនបើព្រះចន្ទខិតមកជិតផែនដីជាងមុន ទ្វេដង នោះវិនាសកម្មទាំងនេះនឹងកើតឡើង មកលើពួកយើង

//s9.kh1.co/cf/cf957c852422e31ddc1e35c3fbefa8550476c0a3.jpg
បច្ចេកវិទ្យា

 ១៩-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ការប៉ះទង្គិចទំនាញភ្លាមៗអាចនឹងប៉ះពាល់ដល់ស្រទាប់សម្បកផែនដី ដែលមានន័យថាវាអាចបង្កឲ្យមានការរញ្ជួយដីបន្ថែមទៀត និងអាចបង្កជាការផ្ទុះភ្នំភ្លើងផងដែរ។

បរទេស៖ ប្រសិនបើព្រះចន្ទស្ថិតនៅចម្ងាយពាក់កណ្ដាលជិតជាងពេលបច្ចុប្បន្ន នោះជំនោរនឹងកើនឡើង៨ដង។ កោះខ្លះនឹងស្ថិតនៅក្រោមទឹកទាំងស្រុង ក្នុងរយៈពេលជាច្រើនថ្ងៃ ហើយប្រជាជនរស់នៅតាមបណ្ដោយឆ្នេរសមុទ្រ នឹងមិនអាចរស់នៅបាន ដោយសារទឹកជោរខ្លាំង។ ប៉ុន្តែជំនោរមហាសមុទ្រកាន់តែខ្ពស់ ក៏មិនមែនដោយសារតែការខិតជិតរបស់ព្រះចន្ទតែមួយមុខនោះដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រះចន្ទក៏មានឥទ្ធិពលជំនោរលើដីនៃផែនដីដែរ។ បើសិនជាព្រះចន្ទមកជិតផែនដីទ្វេដង ភ្លាមនោះនឹងកើតមានឥទ្ធិពល ប្រៀបដូចជាការវាយឃ្មោះជាមួយនឹងអន្លូងអ៊ីចឹងដែរ ដោយរលកនៃថាមពលអាចនឹងខ្ទរពេញភពផែនដី ដោយសារតែការកើនឡើងនៃកម្លាំងទំនាញរបស់ព្រះចន្ទ។ ការប៉ះទង្គិចទំនាញភ្លាមៗអាចនឹងប៉ះពាល់ដល់ស្រទាប់សម្បកផែនដី ដែលមានន័យថាវាអាចបង្កឲ្យមានការរញ្ជួយដីបន្ថែមទៀត និងអាចបង្កជាការផ្ទុះភ្នំភ្លើងផងដែរ។

រូបតំណាង
រូបតំណាង

ជាមួយនឹងការកញ្ជ្រោលនៃសម្បកនៃភពភ្លាមៗ រង្វិលជុំរបស់ផែនដីអាចនឹងថយចុះតាមពេលវេលា។ ទាំងនេះក៏ព្រោះតែនៅពេលទំនាញរបស់ព្រះចន្ទទាញមហាសមុទ្រ នាំឲ្យមានការកកិតរវាងបាតសមុទ្រនិងទឹក ធ្វើឲ្យរង្វិលជុំនៃផែនដីថយចុះ។ សព្វថ្ងៃ រង្វិលជុំរបស់ផែនដីកំពុងថយចុះ មួយលើមួយពាន់នៃមួយវិនាទីក្នុងមួយសតវត្សរ៍។ ប្រសិនបើព្រះចន្ទខិតទៅឆ្ងាយជាងចម្ងាយពេលបច្ចុប្បន្នពាក់កណ្ដាលវិញ នោះរង្វិលជុំរបស់ផែនដីនឹងកាន់តែយឺតជាងមុនកាន់តែខ្លាំង ដោយអូសបន្លាយរយៈពេលថ្ងៃនិងយប់។

ប្រសិនបើយើងអាចរស់រានមានជីវិតពីការរញ្ជួយដីភ្លាមៗ ការផ្ទុះភ្នំភ្លើង ការអូសបន្លាយរយៈពេលថ្ងៃនិងយប់ និងជំនោរខ្ពស់ៗ យ៉ាងហោចណាស់យើងនឹងអាចមើលឃើញបាតុភូតសូរ្យគ្រាសកាន់តែញឹកញាប់។ ក៏ព្រោះតែព្រះចន្ទមានទំហំធំជាងមុននៅលើផ្ទៃមេឃ វាអាចនឹងមកបាំងពន្លឺព្រះអាទិត្យពីលើយើង កាន់តែញយដង។ យ៉ាងណាក៏ដោយ វគ្គព្រះចន្ទរនោចនិងខ្នើតនឹងកើតឡើងជាធម្មតា គ្រាន់តែព្រះចន្ទធំជាងមុននៅលើមេឃ៕

ប្រភព: Live Science

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T