ទោះទើបបង្ហាញមុខភរិយា និងកូនៗ តែតារាទាំងនេះកំពុងធ្វើឲ្យហ្វេនច្រណែននឹងសុភមង្គលមិនស្ទើរ

//s9.kh1.co/8a/8aa0443f5a0f4828483d5f6f2a404adf5a128698.jpg
តារា & កម្សាន្ដ

 ១៩-កក្កដា-២០២១ ២ល្ងាច · ៣ ឆ្នាំមុន

ទោះទើបតែបើកបង្ហាញមុខប្រពន្ធ និងកូនៗ តែាតារាចម្រៀង លោក ខេមរៈ សិរីមន្ត និងលោក ខាន់ ជេមស៌ កំពុងកសាងជីវិតគ្រួសារយ៉ាងមានក្ដីសុខ។

ភ្នំពេញ៖ ច្រើនឆ្នាំកន្លងមកហើយ ដែលសិល្បករសិល្បការិនីជាច្រើន បើកចំហររឿងរ៉ាវស្នេហារបស់ខ្លួនទៅកាន់ហ្វេនឲ្យបានដឹង។ បើទោះបី គេធ្លាប់និយាយថា តារាដែលមានទំនាក់ទំនងស្នេហា ឬរៀបការរួចអាចនឹងធ្លាក់ប្រជាប្រិយភាព ក៏តារាប្រុសស្រីទាំងនេះ នៅតែជម្នះពាក្យទាំងនេះ ហើយបញ្ចេញមុខដៃគូ និងសកម្មភាពស្នេហារបស់ខ្លួនដដែល។ ក្នុងនោះដែរ គេក៏ដឹងថា មានតារាខ្មែរមួយចំនួន នៅតែមានស្នេហាលួចលាក់ មិនបើកចំហរជាសាធារណៈឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែមួយរយៈចុងក្រោយនេះ មានតារាចម្រៀងប្រុសពីររូប បានបង្ហាញមុខភរិយា និងកូនៗរបស់ខ្លួន ធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនអ្នកភ្ញាក់ផ្អើលគ្រប់គ្នា ខណៈខំលាក់ព័ត៌មាន រឿងមានប្តពន្ធ និងកូនអស់ជាច្រើនឆ្នាំកន្លងមកនោះ។ ពិតណាស់ បើទោះបីទើបតែបង្ហាញរឿងមានគ្រួសារដោយស្ងាត់ៗ តែគេសង្កេតឃើញតារាប្រុសពីររូបនេះ មានកូនម្នាក់ ៣ ម្នាក់៤ សុទ្ធសឹងមានមុខមាត់ស្អាត ឃ្យូតមិនចាញ់ឪពុកឡើយ។

ជាក់ស្ដែង តារាចម្រៀងប្រុសដ៏ល្បីប្រចាំប្រុស ដែលបានកសាងជីវិតគ្រួសារដោយស្ងាត់ៗ ហើយទើបតែនឹងបង្ហាញមុខភរិយា និងកូនៗក្នុងរយៈពេលថ្មីៗនោះគឺ៖

១៖ លោក ខេមរៈ សិរីមន្ត

ពិតណាស់កំពូលតារាចម្រៀងលោក ខេមរៈ សិរីមនុ្ត ទើបតែតែបង្ហាញមុខភរិយា និងកូនប្រុសស្រីប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយពេលនេះ លោកមានកូនចំនួន៣នាក់ ប្រុស១ និងស្រី២នាក់ផងដែរ។ បើនិយាយពីជីវិតគ្រួសារវិញ គេតែងតែឃើញតារារូបនេះ បង្ហាញសកម្មភាពស្វីតជាមួយភរិយា និងកូនជានិច្ច ដោយមើលទៅពិតជាមានក្ដីសុខ និងសុភមង្គលខ្លាំង។

  លោក ខេមរៈ សិរីមនុ្ត
  លោក ខេមរៈ សិរីមនុ្ត
  លោក ខេមរៈ សិរីមនុ្ត និងភរិយា
  លោក ខេមរៈ សិរីមនុ្ត និងភរិយា
  លោក ខេមរៈ សិរីមនុ្ត
  លោក ខេមរៈ សិរីមនុ្ត
  លោក ខេមរៈ សិរីមនុ្ត ជាមួយភរិយា និងកូនៗ
  លោក ខេមរៈ សិរីមនុ្ត ជាមួយភរិយា និងកូនៗ
 លោក ខេមរៈ សិរីមនុ្ត ជាមួយភរិយា និងកូនៗ
 លោក ខេមរៈ សិរីមនុ្ត ជាមួយភរិយា និងកូនៗ

២៖ លោក ខាន់ ជេមស៌

កំពូលតារាចម្រៀងលោក ខាន់ ជេមស៌ ត្រូវបានគេដឹងថា ទើបតែបង្ហាញមុខ ភរិយា និងកូនៗក្នុងរយៈពេលថ្មីៗនេះ ក្រោយជោគជ័យលើវិថីសិល្បៈ។ ដោយបច្ចុប្បន្ន តារាចម្រផងរូបនេះមានកូន៤នាក់ កូនស្រី២នាក់ និងកូនប្រុស២នាក់ផងដែរ។ បើនិយាយពីជីវិតគ្រួសារវិញ ឃើញថាតារារូបនេះកំពុងមានសុុភមង្គលខ្លាំង ខណៈមានកូនៗធំ និងមានភរិយាចេះយល់ចិត្តយ៉ាងដូច្នេះ។

លោក ខាន់ ជេមស៌
លោក ខាន់ ជេមស៌
លោក ខាន់ ជេមស៌ និងភរិយា
លោក ខាន់ ជេមស៌ និងភរិយា
លោក ខាន់ ជេមស៌ និងភរិយា
លោក ខាន់ ជេមស៌ និងភរិយា
លោក ខាន់ ជេមស៌ ជាមួយភរិយា និងកូនៗ
លោក ខាន់ ជេមស៌ ជាមួយភរិយា និងកូនៗ
លោក ខាន់ ជេមស៌ ជាមួយភរិយា និងកូនៗ
លោក ខាន់ ជេមស៌ ជាមួយភរិយា និងកូនៗ
ខេមរៈ​ សិរីមន្តខាន់ ជេមស៍
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T