ស្ងាត់ៗ នី មុន្នីនាថ ដាក់មួយឃ្លាដ៏មានន័យ ត្រូវចិត្តមហាជនគ្រប់គ្នា

//s9.kh1.co/7b/7bc6dfe0cf57c2382130b9f4ddeb3fe8e10f5625.png
តារា & កម្សាន្ដ

 ១៩-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

នី មុន្នីនាថ មិនសូវដែលបញ្ចេញពាក្យនូវក្នុងចិត្តតាមរយៈបណ្ដាញសង្គមនោះទេ ប៉ុន្តែលើកនេះ នាងបានផុសរូបមួយសន្លឹករួមជាមួយសារមួយឃ្លាដ៏មានន័យត្រូវចិត្តមហាជន។

កម្សាន្ត៖ តារាសម្ដែងស្រីដ៏មានទេពកោសល្យ នី មុនីនាថ ជាតួឯកស្រីដែលពូកែទឹកភ្នែក តែងតែទទួលបានការស្រលាញ់និងការគាំទ្រពីសំណាក់បងប្អូនទស្សនិកជនជាច្រើន។ តាំងពីឈានជើងប្រលោកក្នុងវិស័យសិល្បៈ នី មុនីនាថ មានកេរ្តិ៍ឈ្មោះល្បីល្បាញផ្នែកសម្ដែង ចំណែកឯប្រជាប្រិយភាពមិនចេះអន់ថយសោះឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នី មុនីនាថ
នី មុនីនាថ

តារាសម្ដែងរូបនេះ មិនត្រឹមតែមានជំនាញខាងសម្ដែងនោះទេ នាងថែមទាំងមានសម្រស់ស្រស់ស្អាតសាកសមគ្រងតំណែកជាតួឯកស្រីពិតមែន។ ទោះបីជាបច្ចុប្បន្ន នី មុនីនាថ មានអាយុខ្ទង់៣០ហើយក្ដី សម្រស់របស់នាងហាក់មិនផ្លាស់ប្ដូរតាមអាយុសោះឡើយ។

តួឯកទឹកភ្នែកមិនរីងស្ងួតរូបនេះ តែងតែបង្ហោះរូបនិងសកម្មភាពនានារបស់ខ្លួនតាមរយៈបណ្ដាញសង្គមឲ្យមហាជនបានតាមដានជានិច្ច។ ថ្មីៗនេះ ស្រាប់តែ នាងបានបង្ហោះរូបមួយសន្លឹកជាមួយនឹងសារមួយឃ្លាថា៖ 

នី មុនីនាថ
នី មុនីនាថ

អតីត កុំលើកមកនិយាយ រឿងដើម កុំលើកមកកកូរកកាយរឿងអ្នកដ៏ទៃ កុំលើកមកគិតមនុស្សគ្រប់គ្នាមានបញ្ហាជីវិតរៀងៗខ្លួន ត្រឹមតែយើងប្រើជីវិតឲ្យបានសុខ ជាមួយនឹងបច្ចុប្បន្ននេះគឺ វាគ្រប់គ្រាប់ហើយ

នី មុនីនាថ

តាមរយៈពាក្យមួយឃ្លាដ៏មានន័យនេះផងដែរ មានអត្ថន័យក្រើនរំលឹកថា កុំរវល់តែខ្វល់រឿងអ្នកដ៏ទៃ ព្រោះជីវិតម្នាក់ៗខុសគ្នា យើងមិនអាចវាយតម្លៃគេតាមរយៈអតីតកាលបានទេ សូមរស់នៅជីវិតខ្លួនឯងឲ្យមានក្ដីសុខ។ ទោះបីជាយ៉ាងណាក៏ដោយ ពាក្យមួយឃ្លានេះពិតជាមានអត្ថន័យទៅតាមការយល់ឃើញរបស់មហាជន៕

នី មុនីនាថ
នី មុនីនាថ
នី មុនីនាថ
Oeng Dalin
D.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T