តិចនិក​ងាយ​ៗ បញ្ចៀស​ការ​ឆ្លង​មេរោគ​ភ្នែក​ទូទៅ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​!

//s9.kh1.co/ea/eac78b9530ba1402499f53390fadb2f479b5107f.jpg
យល់ដឹង

 ១៩-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ខណៈពេលដែលការ​ឆ្លង​មេរោគ​ភ្នែក​មួយ​ចំនួន​ អាច​បំផ្លាញ​ភ្នែក​របស់​យើង​បាន​ ប្រសិនបើ​គ្មាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​

​ខណៈពេលដែលការ​ឆ្លង​មេរោគ​ភ្នែក​មួយ​ចំនួន​ អាច​បំផ្លាញ​ភ្នែក​របស់​យើង​បាន​ ប្រសិនបើ​គ្មាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​ ប៉ុន្តែ​ការ​ឆ្លង​​មេរោគ​ភ្នែក​ខ្លះ​ទៀត​​​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ព្យាបាល​ និង​ការពារ​។ ជា​ទូទៅ ការ​​ឆ្លង​មេរោគ​ភ្នែក​​នេះ​​បង្ក​ឡើង​ដោយ​ពពួក​បាក់តេរី វីរុស ផ្សិត និង​ភ្នាក់ងារ​បង្ក​​អាលែកហ្ស៊ី​ផ្សេង​ៗ ហើយ​វា​មាន​រោគ​សញ្ញា​ដូចជា​ភ្នែក​ក្រហម​ ឈឺចាប់ រមាស់ ហើម​ ចេញ​ទឹក​ភ្នែក ព្រិល​ភ្នែក និង​ងាយ​​រង​ប្រតិកម្ម​នឹង​ពន្លឺ។ យ៉ាង​ណា​មិញ គ្នា​យើង​អាច​សាកល្បង​តិចនិក​ថែទាំ​នៅ​ពេល​មាន​បញ្ហា​​ឆ្លង​មេរោគ​ភ្នែក​​ដូច​ខាង​ក្រោម​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​​ការ​ព្យាបាល​ភ្នែក​​ឆ្លង​មេរោគ

ជម្រើស​នៃ​ការ​ព្យាបាល​​ការ​ឆ្លង​មេរោគ​ភ្នែក​មាន​​ដូចជា៖​

  • ភ្នែក​ក្រហម​ ៖ ប្រើ​ថ្នាំ​ផ្សះ ឬ​​ពពួក​ថ្នាំ​Topical Steroids
  • រលាក​ភ្នែក ៖ ប្រើ​ថ្នាំ​បន្តក់​ភ្នែក​ប្រឆាំង​នឹង​ការ​រលាក​
  • រលាក​ត្របក​ភ្នែក​ ៖ ប្រើ​ថ្នាំ​ផ្សះ និង​ពពួក​ថ្នាំ​Topical Steroids
  • រលាក​ភ្នាស​ពាស​ភ្នែក ៖ ប្រើ​ថ្នាំ​ប្រឆាំង​នឹង​បាក់តេរី ពពួក​ផ្សិត​ និង​វីរុស​។

យ៉ាងណា មុន​នឹង​សម្រេច​ប្រើ​ថ្នាំ​ណាមួយ​ ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​ឱសថការី​ ឲ្យ​បាន​ច្បាស់​លាស់​​។​

តិចនិក​ការពារ​ពី​​ការ​ឆ្លង​មេរោគ​ភ្នែក

ដើម្បី​ការពារ​ការ​ឆ្លង​មេរោគ​ភ្នែក​ គ្នា​យើង​គប្បី​អនុវត្ត​​ទម្លាប់​អនាម័យ​សាមញ្ញ​​​មួយ​ចំនួន​ ដែល​អាច​កាត់បន្ថយ​ឱកាស​នៃ​ការ​ប៉ះពាល់​នឹង​បាក់តេរី វីរុស និង​ផ្សិត​។

  • លាង​សម្អាត​ដៃ​មុន​ពេល​ប៉ះពាល់​ភ្នែក
  • ជៀសវាង​ញី​ភ្នែក​ខ្លាំង​ៗ
  • ជៀសវាង​ប្រើប្រាស់​គ្រឿង​សម្អាង​រួម​គ្នា​នឹង​​អ្នក​ដទៃ​
  • ផ្លាស់ប្ដូរ​គ្រឿង​សម្អាង​​ និង​ជក់​ផាត់​ ប្រសិនបើ​យើង​មាន​បញ្ហា​ឆ្លង​មេរោគ​ភ្នែក​
  • ជៀសវាង​ប៉ះពាល់​នឹង​ផ្សែង​បារី ​ផ្សែង​គីមី និង​សារធាតុ​ដែល​ធ្វើ​ឲ្យ​ក្រហាយ​ភ្នែក​
  • លាង​ជម្រះ​គ្រឿង​សម្អាង​មុន​ពេល​ចូល​គេង
  • រក្សា​Contact Lenses និង​ប្រអប់​ឲ្យ​នៅ​ស្អាត​ល្អ​
  • ជៀសវាង​ប្រើប្រាស់​Contact Lenses​​ពេញ​មួយ​យប់ និង​ត្រូវផ្លាស់ប្ដូរ​​ប្រអប់​វា​ជា​រៀងរាល់​៣​ខែ​ម្ដង​
  • សម្អាត​គ្រែ ពូក​ ខ្នើយ​ កន្សែង​ និង​សំលៀកបំពាក់​ឲ្យ​បាន​ស្អាត​។​​

ជា​ធម្មតា ការ​ឆ្លង​មេរោគ​ភ្នែក​អាច​​ជា​សះស្បើយ​ដោយ​ខ្លួន​ឯង ដោយ​ពុំ​ចាំបាច់​ការ​ព្យាបាល​តាម​បែប​វេជ្ជសាស្ត្រ​​ឡើយ​។​ យ៉ាង​ណា​មិញ ប្រសិនបើ​រោគ​សញ្ញា​របស់​យើង​​មាន​រយៈពេល​យូរ​ជាង​៧​ទៅ​១០​ថ្ងៃ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​ៗ ពីព្រោះ​វា​អាច​ជា​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T