ក្រុមហ៊ុនអឺបេនលែន (Urbanland) ចាប់ដៃគូជាមួយធនាគារដើម្បីផ្តល់ប្រាក់កម្ចីកាន់តែងាយស្រួល និងរហ័សជាងមុនសម្រាប់អតិថិជន!

//s9.kh1.co/0b/0be9d6311aa6faf1bc3be3d87fca58bdc7e6e6e2.jpg
សង្គម

 ១៩-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន Urbanland និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ (J Trust Royal Bank) ធនាគារ សុីអាយអិមប៊ី ភីអិលសុី (CIMB Bank) និងធនាគារ ធនាគារ ប្រេដ (BRED Bank)

ភ្នំពេញ៖ ក្រុមហ៊ុន Urbanland ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលជាប់ជ័យលាភីក្នុងស្រុក និងជាសមាជិកមួយនៃសហព័ន្ធក្រុមហ៊ុន ISI GROUP បានចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នាជាមួយ ធនាគារបីគឺ ធនាគារ ប្រេដ (BRED Bank) ធនាគារ សុីអាយអិមប៊ី ភីអិលសុី (CIMB Bank) និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ (J Trust Royal Bank) សម្រាប់គម្រោងបុរីថ្មីមួយរបស់ក្រុមហ៊ុនគឺ គម្រោងបុរីចន្ទគីរី

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
​គម្រោងបុរីចន្ទគីរី
​គម្រោងបុរីចន្ទគីរី

ការចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នានេះ ត្រូវបានប្រារព្ធធ្វើឡើងនៅការិយាល័យលក់នៃ បុរីចន្ទគីរីក្នុងថ្ងៃដោយឡែកពីគ្នា​ ក្រោមអធិបតីភាពលោក កាំង​ ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Urbanland និងអ្នកតំណាងប្រចាំធនាគារដៃគូទាំងបីរួមមាន លោក Toru Myochin នៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ លោក ហុង ជៀប នាយកសេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្ម និងនាយកស្តីទីសេវាកម្មហិរញ្ញវត្ថុបុគ្គលនៃធនាគារ សុីអាយអិមប៊ី ភីអិលសុី និងលោកស្រី មាស គន្ធា នាយកគ្រប់គ្រងបណ្តាញសាខាផ្នែកហិរញ្ញវត្ថុបុគ្គលនៃធនាគារ ប្រេដ

ការសហការនេះនឹងអនុញ្ញាតអោយអតិថិជនរបស់ បុរីចន្ទគីរី ទទួលបាននូវការផ្តល់ប្រាក់កម្ចី កាន់តែងាយស្រួល​ និងរហ័សជាងមុន និងទំហំទឹកប្រាក់កម្ចីពី 70% ទៅ​ 80%​ នៃតម្លៃផ្ទះសរុប ជាមួយនឹងអត្រាការប្រាក់ចន្លោះពី 6.66%​ ទៅ 7.88% ក្នុងមួយឆ្នាំ។

បុរីចន្ទគីរី មានទីតាំងនៅលើបណ្តោយផ្លូវជាតិលេខ 2​ ចម្ងាយប្រមាណ 5​ នាទីពីមហាវិថីសម្តេច តេជោ ហ៊ុនសែន ជិតផ្សារទំនើប អុីអន 3។ គម្រោងបុរីចន្ទគីរី គឺជាគម្រោងអភិវឌ្ឍន៍បុរីដំបូងបង្អស់របស់ក្រុមហ៊ុន Urbanland ដែលនាំមកជូននូវ «ការរចនាផ្ទះដែលផ្តោតលើតម្រូវការអ្នករស់នៅ»​ ពិតប្រាកដ។

គម្រោងបុរីចន្ទគីរី បង្ហាញនូវគំនិតរចនាប្លង់គម្រោងបុរីថ្មីមួយ ដែលផ្តោតលើតម្រូវការរបស់មនុស្ស។​ ក្រោយពីចំណាយពេលអស់រយ:ពេលជាង 2 ឆ្នាំ ដើម្បីសិក្សាស្វែងយល់ពីផ្ទះក្នុងក្តីស្រមៃរបស់អ្នករស់នៅទីក្រុងភ្នំពេញ ក្រុមហ៊ុនបានបញ្ចូលនូវរបកគំហើញថ្មីនេះទៅក្នុងប្លង់មេ និងការរចនាផ្ទះនីមួយៗរបស់បុរី ដើម្បីបង្កើតទៅជាលំនៅដ្ឋាន និងបរិក្ខារដែលអាចបំពេញមុខងារចាំបាច់តាមតម្រូវការរបស់អ្នករស់នៅ និងមានទាំងសោភណ្ឌភាព ការផ្សារភ្ជាប់ជាមួយធម្មជាតិ និងការផ្សារភ្ជាប់ជាមួយសហគមន៍ដ៏ជិតស្និទ្ធ ហើយមានលក្ខណ:ខុសប្លែកពីគម្រោងបុរីដទៃផងដែរ។​

លោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Urbanland បានមានប្រសាសន៍ថា៖

«យើងពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានចាប់ដៃគូសហការជាមួយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ធនាគារ សុីអាយអិមប៊ី ភីអិលសុី និងធនាគារ ប្រេដ។​ យើងផ្តោតការយកចិត្តទុកដាក់ទៅលើតម្រូវការរបស់មនុស្សជាចម្បង ដូច្នេះហើយការចាប់ដៃគូនេះនឹងអនុញ្ញាតអោយអតិថិជននៃបុរីចន្ទគីរីទទួលបានការផ្តល់ប្រាក់កម្ចីកាន់តែងាយស្រួលតាមរយ:ធនាគារដៃគូទាំងអស់របស់យើង។»

​គម្រោងបុរីចន្ទគីរី ទទួលបានការគាំទ្រ និងចំណាប់អារម្មណ៍យ៉ាងខ្លាំងពីអតិថិជន ដោយក្រុមហ៊ុនបានលក់អស់ 80% នៃចំនួនផ្ទះសរុបចាប់តាំងពីថ្ងៃសម្ពោធថ្ងៃទី 22​ ខែឧសភាមក។ សម្រាប់អ្នកដែលមានបំណងស្វែងរកផ្ទះក្នុងក្តីស្រមៃ សូមអញ្ជើញមកទស្សនាផ្ទះគំរូនៃ បុរីចន្ទគីរី ឬទំនាក់ទំនងមកលេខទូរសព្ទ÷ 061 888 580 / 015 588 580​ ដើម្បីសាកសួរពត៌មានបន្ថែម៕

​គម្រោងបុរីចន្ទគីរី
​គម្រោងបុរីចន្ទគីរី

អំពីក្រុមហ៊ុន Urbanland 

ក្រុមហ៊ុន Urbanland​ គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកមួយ ដែលមានគោលដៅ​បង្កើតកន្លែង ដែលមានភាពច្នៃប្រឌិតខ្ពស់ ដើម្បីឲ្យគ្រប់គ្នារស់នៅ ធ្វើការ និង កម្សាន្ដ ជាមួយការប្ដេជ្ញាទៅលើ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។​ ក្រុមហ៊ុន Urbanland បានបង្កើតឡើងនៅឆ្នាំ ២០១៣ ដោយលោកស្ថាបត្យករ កាំង ហុក ដោយលោកជឿជាក់ថា ការផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អដើម្បីជួយលើកកម្ពស់ គុណភាព រស់នៅរបស់ពួកគេ និងបង្កើតនូវបរិយាកាសដែលមានផាសុកភាពជាងមុន។ 

ក្រុមហ៊ុន Urbanland ក៏ជាសមាជិកមួយនៃសហព័ន្ធក្រុមហ៊ុន ISI GROUP ដែលជាក្រុមហ៊ុនក្នុង ស្រុកខ្នាតធំមួយដែលមានបទពិសោធន៍រហូតដល់២២ឆ្នាំនៅក្នុងវិស័យសំណង់។ ក្រុមហ៊ុន Urbanland ត្រូវបានទទួលស្គាល់តាមរយៈការបង្កើតនូវគម្រោង ប្រណីតៗពោរពេញដោយភាពច្នៃប្រឌិតដោយ ប្រើប្រាស់នូវការរចនាផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បងដែលឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ដែលជាប់ជ័យលាភីរួមមាន Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម), Embassy Residences and Embassy Central (ខុនដូបែបប្រណីត) និងសណ្ឋាគាររចនាម៉ូដបែបប្រណីតដំបូង គេនៅក្រុងសៀមរាប Treeline Urban Resort និង គម្រោងអភិវឌ្ឍន៍ដំបូងគេមួយទៀតនៅតំបន់វេង ស្រេងគឺ KMH Park ដែលជាផែនការធំថ្មី ដែលបូកបញ្ចូល អគារការិយាល័យ ហាងលក់ទំនិញ លំនៅឋាន និងសួនលម្ហែកាយបែបធម្មជាតិ។ 

បុរី ចន្ទគីរី គឺជាគម្រោងបុរីលំនៅឋានថ្មីមួយដែលជាជោគជ័យធំមួយទៀត របស់ក្រុមហ៊ុន Urbanland ក្នុងការរួមចំណែកលើកស្ទួយគុណភាពនៃវិស័យបុរីនៅកម្ពុជា។ 

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/d5/d53fbdc33519f83abc5e68f5063e3cd48efcd752.jpg

កម្មវិធីប្រចាំឆ្នាំ HEINEKEN Sustainathon អញ្ជើញនិស្សិតសាកលវិទ្យាល័យចូលរួម ដើម្បីបង្កើតគំនិតច្នៃប្រឌិតនៅលើចក្រាវិស័យបរិស្ថាន ឬការបង្កើនការប្រើប្រាស់ឡើងវិញនៅកម្ពុជា

 ០៧-មីនា-២០២៤ 
 ២ល្ងាច · ២ ខែមុន
//s9.kh1.co/6d/6d963ac46e24349e7eaead530d0de4ebc5dfde7c.jpg

ក្រុមហ៊ុន Vietjet ​​ផ្ដល់​ជូន​តម្លៃសំបុត្រប្រូម៉ូសិន​ពិសេស​​ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ៖ ទទួលយកការផ្តល់ជូនឥឡូវនេះចាប់ពី​សូន្យ​ដុល្លារ​ប៉ុណ្ណោះ!

 ០៥-មីនា-២០២៤ 
 ១ល្ងាច · ២ ខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T