ពេលយប់ចេះតែឮសំឡេងចម្លែកចេញពីក្នុងអណ្ដូង ក៏រាយការណ៍ទៅប៉ូលិស ស្រាប់តែក្រោយមកប្រទះឃើញ…

//s9.kh1.co/08/0802b84061e93618ddaa9bbdfeea491f57a35add.jpg
សង្គម

 ១៩-កក្កដា-២០២១ ១ល្ងាច · ៣ ឆ្នាំមុន

អណ្ដូងស្ងួតទឹកដ៏ចំណាស់មួយកន្លែង នៅភូមិមួយស្ថិតក្នុងខេត្ត Hebei នៃប្រទេសចិន បានបង្កឲ្យមានភាពភ័យខ្លាចយ៉ាងខ្លាំងដល់អ្នកភូមិ ដែលមានសំឡេងចម្លែកចេញពីក្នុងនោះផងដែរ។

ចិន៖ អណ្ដូងស្ងួតទឹកដ៏ចំណាស់មួយកន្លែង នៅភូមិមួយស្ថិតក្នុងខេត្ត Hebei នៃប្រទេសចិន បានបង្កឲ្យមានភាពភ័យខ្លាចយ៉ាងខ្លាំងដល់អ្នកភូមិ ដែលមានសំឡេងចម្លែកចេញពីក្នុងនោះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសម្នាក់នាមត្រកូលថា លី ជាកសិករ រស់នៅក្នុងភូមិខាងលើ បានសាងសង់ជម្រកជ្រូក នៅក្បែរអណ្ដូងចម្លែកនោះក្នុងទីធ្លាផ្ទះរបស់គាត់។ ហើយចាប់តាំងពីជម្រកជ្រូកសាងសង់រួចមក គាត់បានសង្កេតថា នៅពេលពាក់កណ្ដាលយប់ មានសំឡេងចម្លែកចេញពីខាងក្នុងអណ្ដូងជានិច្ច ដែលធ្វើឲ្យគាត់បារម្ភយ៉ាងខ្លាំង ដោយគិតថា ប្រសិនបើមានក្រុមចោរលួចពួននៅក្រោម រង់ចាំលួចជ្រូករបស់គាត់ នោះក្រុមគ្រួសារនឹងជួបប្រទះបញ្ហាជាមិនខាន។

យូរៗទៅ អ្នកភូមិក៏បានដឹងថាអណ្ដូងមានសំឡេងចម្លែក និងគិតថាមានវិញ្ញាណដ៏គួរឲ្យខ្លាចនៅក្នុងនោះ ដល់ថ្នាក់លែងហ៊ានចូលទៅក្បែរ។ បើទោះជាយ៉ាងណាក៏ដោយ ក៏លោក លី មិនជឿរ៉ាវទាំងនេះទេ ដូច្នេះគាត់ក៏សម្រេចចិត្តរាយការណ៍ទៅកាន់ប៉ូលិស។ ក្រោយមក ផ្នែកលើការពិសោធរបស់ប៉ូលិសបានរកឃើញថា អណ្ដូងនេះមានដានសកម្មភាពចោរប្លន់ផ្នូរ ហើយដើម្បីឲ្យកាន់តែច្បាស់ ប៉ូលិសក៏បានជូនដំណឹងនេះទៅដល់អ្នកជំនាញខាងផ្នែកបុរាណវិទ្យា ឲ្យចុះមកពិនិត្យបន្ថែមផងដែរ។

យ៉ាងណាមិញ ក្រោយពីឆែកឆេរ និងពិនិត្យជាច្រើនដងរួចមក គេបានរកឃើញផ្នូរបុរាណអាយុកាលច្រើនឆ្នាំមួយ ដែលកប់នៅក្នុងទីធ្លាផ្ទះរបស់លោក លី តែម្ដង។ ចំពោះសំឡេងវិញ គេមិនដឹងថាជាអ្វីឲ្យពិតប្រាកដឡើយ ហើយចំពោះការរកឃើញនេះដែរ ខាងក្រុមគ្រួសាររបស់លោក លី ត្រូវបានស្នើសុំឲ្យផ្លាស់កន្លែងរស់នៅ ដោយសារមានដានអំពើចោរកម្មច្រើនពេក។ ទន្ទឹមនឹងនេះ ក្រុមអ្នកជំនាញបានកំណត់អត្តសញ្ញាណផ្នូរនេះ ជាកម្មសិទ្ធរបស់អធិរាជ Cao Duong ស្ដេចទីមួយនៃរាជវង្ស Qi ខាងជើង៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព: kenh14.vn

Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T