iPhone ជំនាន់ថ្មីអាចនឹងមានមុខងារ always-on displays ដូចនៅលើ Apple's Watch ដែរ

//s9.kh1.co/c9/c967fd99166939eca6f1e717e747ddbf8c63c812.jpg
បច្ចេកវិទ្យា

 ១៩-កក្កដា-២០២១ ១០ព្រឹក · ៣ ឆ្នាំមុន

ទូរសព្ទនឹងមានអាយុកាលនៃថ្មកាន់តែប្រសើរជាងមុន មានថ្ងាសឆក (notch) តូចជាងមុន ការថតវីដេអូកាន់តែប្រសើរ មាន 120Hz refresh rate និងដំណើរការដោយឈីប A15 លឿនជាងមុន។

បរទេស៖ របាយការណ៍ថ្មីមួយពីលោក Mark Gurman នៃទីភ្នាក់ងារព័ត៌មាន Bloomberg បាននិយាយថា ទូរសព្ទ iPhone ឆ្នាំ២០២១ អាចនឹងមានមុខងារ always-on display ស្រដៀងគ្នានឹង Apple’s Watch ដែលទូរសព្ទ Android មានជាយូរមកហើយ។ លោក Gurman បានសរសេរនៅក្នុងព្រឹត្តិប័ត្រ Power On របស់គាត់ថា ទូរសព្ទនឹងមានអាយុកាលនៃថ្មកាន់តែប្រសើរជាងមុន មានថ្ងាសឆក (notch) តូចជាងមុន ការថតវីដេអូកាន់តែប្រសើរ មាន 120Hz refresh rate និងដំណើរការដោយឈីប A15 លឿនជាងមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះមិនមែនជាលើកដំបូងនោះទេ ដែលការលេចធ្លាយមួយបានលើកឡើងថា Apple កំពុងធ្វើការលើមុខងារ always-on screens សម្រាប់ iPhones ជំនាន់ក្រោយ។ អ្នកបង្ហើបព័ត៌មានបែកធ្លាយ លោក Max Weinbach បានបង្ហាញតម្រុយកាលពីដើមឆ្នាំនេះថា Apple អាចនឹងប្រើប្រាស់បន្ទះសីតុណ្ហភាពទាប polycrystalline oxide (LTPO) ដូចមាននៅលើនាឡិកា សម្រាប់ iPhone នាពេលអនាគតដែរ។

រូបតំណាង
រូបតំណាង

វាត្រូវគ្នានឹងរបាយការណ៍មុនរបស់ Bloomberg ដែលថា យ៉ាងហោចណាស់ មានទូរសព្ទ iPhone មួយក្នុងចំណោមបួន នឹងបំពាក់បន្ទះបង្ហាញ LTPO។ បច្ចេកវិទ្យានេះបានជួយកែសម្រួល refresh rate លើអេក្រង់នាឡិកា ដើម្បីរក្សាអាយុកាលនៃថ្ម។ អ្នកវិភាគ Ming-Chi Kuo ក៏បាននិយាយផងដែរ កាលពីដើមឆ្នាំនេះថា ម៉ូឌែល Pro iPhones ដែលនឹងមកដល់នៅឆ្នាំនេះ នឹងមានបន្ទះបង្ហាញ LTPO និង 120Hz refresh rates៕

ប្រភព: The Verge

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T